ចូរបង្អង់សិន ឲ្យបានដឹងថា អញជាព្រះ អញនឹងបានថ្កើងឡើង នៅកណ្តាលពួកសាសន៍ដទៃ អញនឹងបានថ្កើងឡើងនៅផែនដី
អេសាយ 23:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់ពួកអ្នកនៅតាមឆ្នេរសមុទ្រ ដែលបានស្បៀងគ្រប់គ្រាន់ ដោយសារពួកឈ្មួញពីក្រុងស៊ីដូន ដែលលក់ដូរតាមផ្លូវសមុទ្រអើយ ចូរស្ងៀមនៅចុះ ព្រះគម្ពីរខ្មែរសាកល ពួកអ្នកដែលរស់នៅតាមឆ្នេរសមុទ្រអើយ ចូរស្ងៀមចុះ! ពួកឈ្មួញនៃស៊ីដូនដែលឆ្លងសមុទ្រ បានចម្អែតនាងហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរនៅស្ងៀមចុះ ឱពួកអ្នកដែលរស់នៅតាមឆ្នេរសមុទ្រ ឱពួកឈ្មួញពីក្រុងស៊ីដូនអើយ ពួកអ្នកនាំសាររបស់អ្នករាល់គ្នា បានធ្វើដំណើរឆ្លងកាត់សមុទ្រ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាដែលរស់នៅតាមឆ្នេរសមុទ្រ អ្នករាល់គ្នាជាឈ្មួញនៅស្រុកស៊ីដូនដែលចាត់ មនុស្សឲ្យទៅរកស៊ីតាមសមុទ្រអើយ ចូរនាំគ្នាតក់ស្លុត និយាយលែងចេញ!។ អាល់គីតាប អ្នករាល់គ្នាដែលរស់នៅតាមឆ្នេរសមុទ្រ អ្នករាល់គ្នាជាឈ្មួញនៅស្រុកស៊ីដូនដែលចាត់ មនុស្សឲ្យទៅរកស៊ីតាមសមុទ្រអើយ ចូរនាំគ្នាតក់ស្លុត និយាយលែងចេញ!។ |
ចូរបង្អង់សិន ឲ្យបានដឹងថា អញជាព្រះ អញនឹងបានថ្កើងឡើង នៅកណ្តាលពួកសាសន៍ដទៃ អញនឹងបានថ្កើងឡើងនៅផែនដី
ឱកោះទាំងប៉ុន្មានអើយ ចូរនៅស្ងៀមនៅមុខអញចុះ ហើយឲ្យប្រជាជាតិទាំងឡាយបានចំរើនកំឡាំងឡើង ត្រូវឲ្យគេចូលមកជិត រួចសឹមឲ្យគេនិយាយចុះ ចូរឲ្យយើងមូលគ្នាមកវិនិច្ឆ័យសំរេចក្តីយើង
ឱកូនស្រីនៃពួកខាល់ដេអើយ ចូរឲ្យឯងអង្គុយស្ងៀម ហើយចូលទៅឯទីងងឹតចុះ ដ្បិតគេនឹងលែងហៅឯងជាម្ចាស់នៃអស់ទាំងសាសន៍ទៀត
កូនមនុស្សអើយ ចូរប្រាប់ដល់ម្ចាស់ដ៏ធំនៃក្រុងទីរ៉ុសថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ដោយព្រោះឯងកើតមានចិត្តធំ ហើយបានពោលថា អញជាព្រះ អញអង្គុយលើបល្ល័ង្ករបស់ព្រះនៅកណ្តាលសមុទ្រ ប៉ុន្តែ ឯងជាមនុស្សទេ មិនមែនជាព្រះឡើយ ទោះបើឯងបានតាំងចិត្តដូចជាព្រះហឫទ័យព្រះក៏ដោយ
ឯព្រះយេហូវ៉ាទ្រង់គង់នៅក្នុងព្រះវិហារបរិសុទ្ធរបស់ទ្រង់វិញ ចូរឲ្យផែនដីទាំងមូលស្ងៀមនៅចំពោះទ្រង់ចុះ។