Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 23:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ចូរនៅ​ស្ងៀម​ចុះ ឱ​ពួក​អ្នក​ដែល​រស់​នៅ​តាម​ឆ្នេរ​សមុទ្រ ឱ​ពួក​ឈ្មួញ​ពី​ក្រុង​ស៊ីដូន​អើយ ពួក​អ្នក​នាំ​សារ​របស់​អ្នក​រាល់​គ្នា បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​សមុទ្រ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 ពួកអ្នកដែល​រស់នៅ​តាម​ឆ្នេរសមុទ្រ​អើយ ចូរ​ស្ងៀម​ចុះ​! ពួក​ឈ្មួញ​នៃ​ស៊ីដូន​ដែល​ឆ្លង​សមុទ្រ បាន​ចម្អែត​នាង​ហើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 អ្នក​រាល់​គ្នា​ដែល​រស់​នៅ​តាម​ឆ្នេរ​សមុទ្រ អ្នក​រាល់​គ្នា​ជា​ឈ្មួញ​នៅ​ស្រុក​ស៊ីដូន​ដែល​ចាត់ មនុស្ស​ឲ្យ​ទៅ​រក​ស៊ី​តាម​សមុទ្រ​អើយ ចូរ​នាំ​គ្នា​តក់‌ស្លុត និយាយ​លែង​ចេញ!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 អស់​ពួក​អ្នក​នៅ​តាម​ឆ្នេរ​សមុទ្រ ដែល​បាន​ស្បៀង​គ្រប់‌គ្រាន់ ដោយ‌សារ​ពួក​ឈ្មួញ​ពី​ក្រុង​ស៊ីដូន ដែល​លក់​ដូរ​តាម​ផ្លូវ​សមុទ្រ​អើយ ចូរ​ស្ងៀម​នៅ​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 អ្នក​រាល់​គ្នា​ដែល​រស់​នៅ​តាម​ឆ្នេរ​សមុទ្រ អ្នក​រាល់​គ្នា​ជា​ឈ្មួញ​នៅ​ស្រុក​ស៊ីដូន​ដែល​ចាត់ មនុស្ស​ឲ្យ​ទៅ​រក​ស៊ី​តាម​សមុទ្រ​អើយ ចូរ​នាំ​គ្នា​តក់‌ស្លុត និយាយ​លែង​ចេញ!។

សូមមើលជំពូក ចម្លង




អេសាយ 23:2
8 ការដាក់ឲ្យឆ្លើយតបគ្នា  

«ចូរ​ស្ងប់​ស្ងៀម ហើយ​ដឹង​ថា យើង​ជា​ព្រះ យើង​នឹង​បាន​ថ្កើង​ឡើង នៅ​កណ្ដាល​ជាតិ​សាសន៍​នានា យើង​នឹង​បាន​ថ្កើង​ឡើង​នៅ​ផែនដី!»


ឱ​កោះ​ទាំង​ប៉ុន្មាន​អើយ ចូរ​នៅ​ស្ងៀម​នៅ​មុខ​យើង​ចុះ ហើយ​ឲ្យ​ប្រជា‌ជាតិ​ទាំង‌ឡាយ​បាន​ចម្រើន​កម្លាំង​ឡើង ត្រូវ​ឲ្យ​គេ​ចូល​មក​ជិត រួច​ឲ្យ​គេ​និយាយ​ចុះ ចូរ​យើង​មូល​គ្នា​មក​វិនិច្ឆ័យ​សម្រេច​ក្តី​យើង។


ឱ​កូន​ស្រី​នៃ​ពួក​ខាល់ដេ​អើយ ចូរ​ឲ្យ​អ្នក​អង្គុយ​ស្ងៀម ហើយ​ចូល​ទៅ​ឯ​ទី​ងងឹត​ចុះ ដ្បិត​គេ​នឹង​លែង​ហៅ​អ្នក​ជា​ម្ចាស់​នៃ​អស់​ទាំង​សាសន៍​ទៀត។


«កូន​មនុស្ស​អើយ ចូរ​ប្រាប់​ដល់​ម្ចាស់​ដ៏​ធំ​នៃ​ក្រុង​ទីរ៉ុស​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ដោយ​ព្រោះ​អ្នក​កើត​មាន​ចិត្ត​ធំ ហើយ​បាន​ពោល​ថា យើង​ជា​ព្រះ យើង​អង្គុយ​លើ​បល្ល័ង្ក​របស់​ព្រះ​នៅ​កណ្ដាល​សមុទ្រ ប៉ុន្តែ អ្នក​ជា​មនុស្ស​ទេ មិន​មែន​ជា​ព្រះ​ឡើយ ទោះ​បើ​អ្នក​បាន​តាំង​ចិត្ត​ដូច​ជា​ព្រះ‌ហឫ‌ទ័យ​ព្រះ​ក៏​ដោយ។


«កូន​មនុស្ស​អើយ ចូរ​តាំង​មុខ​អ្នក​ត្រង់​ទៅ​ឯ​ស៊ីដូន ហើយ​ថ្លែងទំនាយ​ទាស់​នឹង​ទី​ក្រុង​នោះ​ថា


ឯ​ព្រះ‌យេហូវ៉ា ព្រះ‌អង្គគង់​នៅ​ក្នុង​ព្រះ‌វិហារបរិសុទ្ធ​របស់​ព្រះ‌អង្គ​វិញ ចូរ​ឲ្យ​ផែនដី​ទាំង​មូល​ស្ងៀម​នៅ​ចំពោះព្រះ‌អង្គ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម