Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 23:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 នេះ​ជា​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់ ពី​ដំណើរ​ក្រុង​ទីរ៉ុស។ នែ ពួក​នាវា​តើស៊ីស​អើយ ចូរ​ស្រែក​ទ្រហោ‌យំ​ចុះ ពី​ព្រោះ​ទី​ក្រុង​ឯង​ត្រូវ​បំផ្លាញ​ហើយ ទាល់​តែ​គ្មាន​ផ្ទះ​ណា​សល់​នៅ ឬ​ផ្លូវ​ណា​ចូល​ទៅ​បាន​ឡើយ ដំណឹង​នោះ​បាន​សំដែង​ឲ្យ​គេ​ដឹង​នៅ​ត្រង់​ស្រុក​គីទីម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 នេះជា​ទំនាយ​ស្ដីអំពី​ទីរ៉ុស​: សំពៅ​តើស៊ីស​អើយ ចូរ​ទ្រហោយំ​! ដ្បិត​ទីរ៉ុស​ត្រូវបាន​បំផ្លាញ រហូតដល់​លែងមាន​ផ្ទះ លែងមាន​កំពង់ផែ​។ ការនេះ​ត្រូវបាន​បើកសម្ដែង​ដល់​គេ​ពី​ដែនដី​គីទីម​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 នេះ​ជា​ទំនាយ​អំពី​ដំណើរ​ក្រុង​ទីរ៉ុស។ ឱ​នាវា​ពី​ស្រុក​តើស៊ីស​អើយ ចូរ​ស្រែក​ទ្រហោ‌យំ​ចុះ ដ្បិត​ក្រុង​ទីរ៉ុស​ត្រូវ​បំផ្លាញ​ហើយ ឥត​មាន​ផ្ទះ ឬ​កន្លែង​ចូល​សំចត​ណា​នៅ​សល់​ឡើយ! គេ​បាន​ឮ​ដំណឹង​នោះ​ចាប់​តាំង​ពី​ស្រុក​គីប្រុស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 សេចក្ដី​ប្រកាស​ស្ដី​អំពី​ក្រុង​ទីរ៉ុស: នាវា​មក​ពី​ស្រុក​តើស៊ីស​អើយ ចូរ​នាំ​គ្នា​ស្រែក​យំ​ទៅ ដ្បិត​កំពង់‌ផែ របស់​ក្រុង​ទីរ៉ុស​វិនាស​សូន្យ ឥត​មាន​សល់​ផ្ទះ ឥត​មាន​កន្លែង​ចូល​សំចត​ទៀត​ឡើយ!។ ពួក​គេ​បាន​ឃើញ​ដូច្នេះ នៅ​ពេល​ធ្វើ​ដំណើរ មក​ពី​កោះ​គីប្រុស។

សូមមើលជំពូក ចម្លង

អាល់គីតាប

1 សេចក្ដី​ប្រកាស​ស្ដី​អំពី​ក្រុង​ទីរ៉ុស: នាវា​មក​ពី​ស្រុក​តើស៊ីស​អើយ ចូរ​នាំ​គ្នា​ស្រែក​យំ​ទៅ ដ្បិត​កំពង់‌ផែ របស់​ក្រុង​ទីរ៉ុស​វិនាស​សូន្យ ឥត​មាន​សល់​ផ្ទះ ឥត​មាន​កន្លែង​ចូល​សំចត​ទៀត​ឡើយ!។ ពួក​គេ​បាន​ឃើញ​ដូច្នេះ នៅ​ពេល​ធ្វើ​ដំណើរ មក​ពី​កោះ​គីប្រុស។

សូមមើលជំពូក ចម្លង




អេសាយ 23:1
32 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​របស់​យ៉ាវ៉ាន​គឺ អេលីសា តើស៊ីស ពួក​គីទីម នឹង​ពួក​ដូដា‌នីម


ដ្បិត​ស្តេច​ទ្រង់​មាន​ក្រុម​នាវា​តើស៊ីស ដើរ​ផ្លូវ​សមុទ្រ ជា​មួយ​នឹង​នាវា​របស់​ហ៊ីរ៉ាម ក្រុម​នាវា​តើស៊ីស​នោះ ក៏​ដឹក​យក​មាស ប្រាក់ ភ្លុក ទោច នឹង​ក្ងោក​មក​ក្នុង​៣​ឆ្នាំ​១​ដង។


យ៉ូសា‌ផាត​ក៏​បាន​ធ្វើ​ក្រុម​នាវា​តើស៊ីស ដើម្បី​នឹង​ទៅ​យក​មាស​ពី​ស្រុក​អូភារ​មក តែ​នាវា​ទាំង​នោះ​មិន​បាន​ចេញ​ទៅ​ទេ ពី​ព្រោះ​ត្រូវ​បាក់​បែក​ទាំង​អស់ នៅ​ត្រង់​ក្រុង​អេស៊ាន-គេប៊ើរ​វិញ


រីឯ​ហ៊ីរ៉ាម ជា​ស្តេច​ស្រុក​ទីរ៉ុស ទ្រង់​ចាត់​ពួក​មហា‌តលិក​ឲ្យ​មក​គាល់​សាឡូម៉ូន ដោយ​ឮ​ថា គេ​បាន​ចាក់​ប្រេង​តាំង​សាឡូម៉ូន​ឡើង ជា​ស្ដេច​ជំនួស​បិតា​ទ្រង់ ពី​ព្រោះ​ហ៊ីរ៉ាម​ទ្រង់​បាន​ស្រឡាញ់​ដាវីឌ តាំង​តែ​ពី​ដើម​មក


ដ្បិត​ស្តេច​មាន​ក្រុម​នាវា ដែល​ទៅ​ឯ​តើស៊ីស ជា​មួយ​នឹង​ពួក​សំពៅ​របស់​ហ៊ីរ៉ាម ដឹក‌នាំ​មាស ប្រាក់ ភ្លុក ទោច នឹង​ក្ងោក មក​រាល់​តែ​៣​ឆ្នាំ​ត្រឡប់​មក​វិញ​ម្តង។


ទ្រង់​បាន​បំបាក់​បំបែក​នាវា​តើស៊ីស ដោយ​ខ្យល់​ពី​ទិស​ខាង​កើត


ពី​ព្រោះ​សំរែក​បាន​ឮ​ព័ទ្ធ​ជុំវិញ​ព្រំ​ស្រុក​ម៉ូអាប់​ហើយ សូរ​ទ្រហោ‌យំ​ក៏​បាន​ឮ​ទៅ​ដល់​ក្រុង​អេក‌ឡែម សូរ​ទ្រហោ‌យំ​នោះ បាន​ឮ​រហូត​ដល់​ក្រុង​ប្អៀរ-អេលីម


នឹង​លើ​អស់​ទាំង​នាវា​ស្រុក​តើស៊ីស ហើយ​លើ​អ្វីៗ​ទាំង​អស់​ដែល​គាប់​ដល់​ភ្នែក​ដែរ


ហើយ​ទ្រង់​មាន​បន្ទូល​ថា ឱ​កូន​ក្រមុំ​នៃ​ក្រុង​ស៊ីដូន​ដែល​ត្រូវ​សង្កត់‌សង្កិន​អើយ ឯង​នឹង​មិន​រីក‌រាយ​សប្បាយ​ទៀត​ទេ ចូរ​ក្រោក​ឡើង ឆ្លង​ទៅ​ឯ​ស្រុក​គីទីម​ចុះ តែ​នៅ​ទី​នោះ គង់​តែ​មិន​បាន​ស្រាក‌ស្រាន្ត​ដែរ។


ឱ​ពួក​អ្នក​នៅ​តាម​ឆ្នេរ​សមុទ្រ​អើយ ចូរ​ទ្រហោ‌យំ​ចុះ ហើយ​ឆ្លង​ទៅ​ឯ​ស្រុក​តើស៊ីស​ទៅ


ទី​ក្រុង​ដែល​ចោល​ស្ងាត់​នឹង​ត្រូវ​រំលំ‌រំលាង គ្រប់​ទាំង​ផ្ទះ​បាន​បិទ​ទ្វារ មិន​ឲ្យ​មាន​អ្នក​ណា​ចូល​ឡើយ


ពិត​ប្រាកដ​ជា​អស់​ទាំង​កោះ​នឹង​រង់‌ចាំ​អញ ហើយ​នាវា​ពី​ស្រុក​តើស៊ីស​នឹង​មក​មុន​គេ ដើម្បី​នឹង​នាំ​ពួក​កូន​ប្រុសៗ​របស់​ឯង​មក​ពី​ស្រុក​ឆ្ងាយ មាន​ទាំង​មាស​ប្រាក់​របស់​គេ​មក​ជា​មួយ​ផង ដោយ​ព្រោះ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ដ្បិត​ទ្រង់​បាន​លើក​ដំកើង​ឯង​ឡើង។


ដ្បិត​មាន​តែ​ឆ្លង​ទៅ​ឯ​កោះ​ទាំង​ប៉ុន្មាន​របស់​ពួក​គីទីម​មើល ហើយ​ចាត់​គេ​ទៅ​ឯ​ស្រុក​កេដារ ឲ្យ​ពិចារណា​យ៉ាង​អស់​ពី​ចិត្ត នោះ​នឹង​ឃើញ​បើ​ដែល​មាន​អ្វី​ឲ្យ​ដូច​ឬ​ទេ


ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ដូច្នេះ​ថា ចូរ​យក​ពែង​ស្រា​ជា​សេចក្ដី​ឃោរ‌ឃៅ​នេះ​ពី​ដៃ​អញ​ទៅ ហើយ​បំផឹក​អស់​ទាំង​សាសន៍​ដែល​អញ​ចាត់​ឯង​ឲ្យ​ទៅ​នោះ​ចុះ


អស់​ទាំង​ស្តេច​ក្រុង​ទីរ៉ុស ស្តេច​ក្រុង​ស៊ីដូន នឹង​ស្តេច​ទាំង​ប៉ុន្មាន​ដែល​នៅ​កោះ​ខាង​នាយ​សមុទ្រ


ដ្បិត​ថ្ងៃ​ដែល​ត្រូវ​បំផ្លាញ​ពួក​ភីលីស្ទីន​ទាំង​អស់​បាន​មក​ដល់​ហើយ ដើម្បី​នឹង​កាត់​អស់​ទាំង​អ្នក​ជំនួយ ដែល​នៅ​សល់ ចេញ​ពី​ក្រុង​ទីរ៉ុស នឹង​ក្រុង​ស៊ីដូន​បង់ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​បំផ្លាញ​សាសន៍​ភីលីស្ទីន គឺ​ជា​សំណល់​មនុស្ស​ដែល​មក​ពី​កោះ​កាប់ថោរ​ទៅ


លុះ​ដល់​ថ្ងៃ​ដើម​ខែ​នោះ ក្នុង​ឆ្នាំ​ទី​១១ នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា


កូន​មនុស្ស​អើយ ដោយ​ព្រោះ​ក្រុង​ទីរ៉ុស​បាន​ពោល​ទាស់​នឹង​ក្រុង​យេរូ‌សាឡិម​ថា ហាស់ហា ទី​ក្រុង​ដែល​ជា​ទ្វារ​នៃ​អស់​ទាំង​សាសន៍​ត្រូវ​បាក់​បែក វា​បាន​វិល​មក​ឯ​អញ​ហើយ ឥឡូវ​នេះ អញ​នឹង​បាន​ពោរ‌ពេញ​ឡើង ដោយ​វា​ខូច​បង់


គេ​នឹង​បន្លឺ​សំឡេង​ឡើង​ឲ្យ​ឮ​គ្រប​លើ​ឯង គេ​នឹង​យំ​ខ្សឹក‌ខ្សួល ព្រម​ទាំង​បាច​ធូលី​ដី​ទៅ​លើ​ក្បាល ហើយ​ដេក​ននៀល​នៅ​ក្នុង​ផែះ


អស់​ទាំង​ដង​ចែវ​របស់​ឯង​បាន​ធ្វើ​ពី​ឈើ​ម៉ៃសាក់ ស្រុក​បាសាន គេ​បាន​ធ្វើ​ជើងម៉ា​ឯង ពី​ឈើ​គ្រញូង ពី​កោះ​គីទីម ប្រដាប់​ដោយ​ភ្លុក


ពី​ព្រោះ​អស់​ទាំង​នាវា ពី​ស្រុក​គីទីម នឹង​មក​ទាស់​នឹង​វា ដូច្នេះ វា​នឹង​ធ្លាក់​ចិត្ត ហើយ​វិល​ទៅ​វិញ ដោយ​មាន​សេចក្ដី​គ្នាន់‌ក្នាញ់​ទាស់​នឹង​សេចក្ដី​សញ្ញា​ដ៏​បរិសុទ្ធ ហើយ​នឹង​ធ្វើ​តាម​អំពើ​ចិត្ត គឺ​វា​នឹង​ត្រឡប់​មក​វិញ ហើយ​រួម​គំនិត​នឹង​ពួក​អ្នក​ដែល​ក្បត់​សេចក្ដី​សញ្ញា​ដ៏​បរិសុទ្ធ​នោះ


ប៉ុន្តែយ៉ូណាស លោក​ក្រោក​ឡើង រត់​ទៅ​ឯ​ក្រុង​តើស៊ីស​វិញ ដើម្បី​ឲ្យ​រួច​ពី​ព្រះ‌ភក្ត្រ​នៃ​ព្រះ‌យេហូវ៉ា គឺ​លោក​ចុះ​ទៅ​ដល់​ក្រុង​យ៉ុបប៉េ​បាន​ប្រទះ​នឹង​នាវា​១ ដែល​រៀប​ចេញ​ទៅ​ឯ​ក្រុង​តើស៊ីស នោះ​លោក​ចេញ​ប្រាក់​ជា​ដំឡៃ​ជិះ រួច​ក៏​ចុះ​នាវា​នោះ ដើម្បី​ទៅ​ឯ​តើស៊ីស​ជា​មួយ​នឹង​គេ ឲ្យ​រួច​ពី​ព្រះ‌ភក្ត្រ​ព្រះ‌យេហូវ៉ា។


តែ​នឹង​មាន​នាវា​មក​ពី​ស្រុក​គីទីម គេ​នឹង​បន្ទាប‌បន្ថោក​សាសន៍​អាសស៊ើរ ព្រម​ទាំង​សាសន៍​ហេប៊ើរ​ផង តែ​គេ​នឹង​ត្រូវ​វិនាស​ទៅ​ដែរ


វេទនា​ដល់​ឯង ក្រុង​ខូរ៉ាស៊ីន​អើយ វេទនា​ដល់​ឯង ក្រុង​បេត‌សៃដា​អើយ ពី​ព្រោះ​ការ​ឫទ្ធិ‌បារមី​ដែល​បាន​ធ្វើ​នៅ​កណ្តាល​ឯង បើ​បាន​ធ្វើ​នៅ​កណ្តាល​ក្រុង​ទីរ៉ុស នឹង​ស៊ីដូន​វិញ នោះ​គេ​នឹង​បាន​ប្រែ​ចិត្ត ជា​យូរ​មក​ហើយ ទាំង​ស្លៀក​សំពត់​ធ្មៃ អង្គុយ​ក្នុង​ផេះ​ផង


រួច​ក៏​បត់​ទៅ​ដល់​រ៉ាម៉ា នឹង​ទីរ៉ុស​ដ៏​ជា​ក្រុង​មាំ‌មួន រួច​ក៏​បត់​ទៅ​ដល់​ហូសា ហើយ​ចេញ​ទៅ​ផុត​ត្រឹម​សមុទ្រ​តាម​ស្រុក​អាក់‌ស៊ីប


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម