Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 23:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ទី​ក្រុង​របស់​ឯង​បាន​កំរៃ ដោយ‌សារ​ស្រូវ​ពី​ស្រុក​ស៊ីហោរ ជា​ចំរូត​នៃ​ស្រុក​ក្បែរ​ទន្លេ​ធំ ដែល​គេ​ដឹក​មក​តាម​ផ្លូវ​សមុទ្រ ទី​ក្រុង​នោះ​ក៏​ជា​ផ្សារ​សំរាប់​គ្រប់​ទាំង​សាសន៍

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 ចំណូល​របស់នាង​នៅលើ​ទឹក​ដ៏ច្រើន គឺ​ភោគផល​ពី​ស៊ីហោរ ជា​ចម្រូត​នៃ​ទន្លេនីល​។ ទីរ៉ុស​ជា​កន្លែងជួញដូរ​ដល់​ប្រជាជាតិ​នានា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 និង​នៅ​លើមហា​សាគរ ហើយ​កម្រៃ​របស់​អ្នក គឺ​ជា​ស្រូវ​ពី​ស្រុក​ស៊ីហោរ ជា​ចម្រូត​តាម​ដង​ទន្លេ​នីល អ្នក​រាល់​គ្នា​ជា​ឈ្មួញ​នៃ​សាសន៍​ទាំង​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 អ្នក​ស្រុក​ស៊ីដូន​បាន​ប្រមូល​ភោគ​ផល​ទាំង​ប៉ុន្មាន ដែល​គេ​ដាំ​នៅ​តាម​ដង​ទន្លេ​នីល ភោគ​សម្បត្តិ​របស់​ប្រជា‌ជាតិ​ទាំង‌ឡាយ សុទ្ធ​តែ​នៅ​ប្រមូល​ផ្ដុំ​ក្នុង​ក្រុង​ស៊ីដូន​ទាំង​អស់។

សូមមើលជំពូក ចម្លង

អាល់គីតាប

3 អ្នក​ស្រុក​ស៊ីដូន​បាន​ប្រមូល​ភោគ​ផល​ទាំង​ប៉ុន្មាន ដែល​គេ​ដាំ​នៅ​តាម​ដង​ទន្លេ​នីល ភោគ​សម្បត្តិ​របស់​ប្រជា‌ជាតិ​ទាំង‌ឡាយ សុទ្ធ​តែ​នៅ​ប្រមូល​ផ្ដុំ​ក្នុង​ក្រុង​ស៊ីដូន​ទាំង​អស់។

សូមមើលជំពូក ចម្លង




អេសាយ 23:3
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ដាវីឌ​ក៏​ប្រមូល​ពួក​អ៊ីស្រាអែល​ទាំង​អស់​មក ចាប់​តាំង​ពី​ស្ទឹង​ស៊ីហោរ​របស់​ស្រុក​អេស៊ីព្ទ រហូត​ដល់​ទ្វារ​ចូល​ស្រុក​ហាម៉ាត ដើម្បី​នឹង​យក​ហឹប​នៃ​ព្រះ ពី​ក្រុង​គារយ៉ាត់-យារីម​មក


បណ្តា​វាល​តាម​ទន្លេ ហើយ​នៅ​មាត់​ច្រាំង នឹង​ស្រែ​ទាំង​ប៉ុន្មាន​ដែល​គេ​សាប‌ព្រោះ​តាម​មាត់​ទន្លេ នោះ​នឹង​ក្រៀម ហើយ​ផាត់​បាត់​ទៅ


តើ​អ្នក​ណា​បាន​សំរេច​នឹង​ធ្វើ​ការ​នេះ​ដល់​ក្រុង​ទីរ៉ុស គឺ​ជា​ក្រុង​ដែល​ធ្លាប់​បំពាក់​មកុដ​ដល់​គេ ហើយ​ដែល​ពួក​ជំនួញ​សុទ្ធ​តែ​ជា​ចៅហ្វាយ ហើយ​អ្នក​ជួញ​ប្រែ​ជា​មនុស្ស​អ្នក​ធំ​នៅ​ផែនដី​នោះ


មាន​ពរ​ហើយ អ្នក​រាល់​គ្នា​ដែល​សាប‌ព្រោះ​ក្បែរ​គ្រប់​ទាំង​ផ្លូវ​ទឹក ហើយ​លែង​គោ នឹង​លា ឲ្យ​ដើរ​រក​ស៊ី​តាម​ចិត្ត។


ចុះ​ឥឡូវ​នេះ តើ​ឯង​មាន​ការ​អ្វី បាន​ជា​ទៅ​តាម​ផ្លូវ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ដោយ​ប្រាថ្នា​ចង់​ផឹក​ទឹក​ទន្លេ​ស៊ីហោរ​ដូច្នេះ​ឬ​មាន​ការ​អ្វី​តាម​ផ្លូវ​ទៅ​ឯ​ស្រុក​អាសស៊ើរ ដើម្បី​នឹង​ផឹក​ទឹក​ទន្លេ​នោះ


កាល​ទំនិញ​ឯង​បាន​ចេញ​ទៅ​តាម​ផ្លូវ​សមុទ្រ នោះ​ឯង​បាន​ចំអែត​ដល់​សាសន៍​ជា​ច្រើន ឯង​បាន​ធ្វើ​ឲ្យ​ពួក​ស្តេច​នៅ​ផែនដី​មាន​ជា​ច្រើន​ឡើង ដោយ‌សារ​ទ្រព្យ​សម្បត្តិ នឹង​ទំនិញ​ដ៏​បរិបូរ​របស់​ឯង


ឯង​បាន​ប្រមូល​ទ្រព្យ​សម្បត្តិ ហើយ​បាន​មាស​ប្រាក់​ដាក់​ក្នុង​ឃ្លាំង ដោយ​ប្រាជ្ញា នឹង​យោបល់​របស់​ឯង


ពី​ព្រោះ​ឯង​រាល់​គ្នា​បាន​យក​ប្រាក់នឹង​មាស​របស់​អញ ដឹក‌នាំ​ប្រដាប់​វិសេស​របស់​អញ ទៅ​ទុក​នៅ​ក្នុង​វិហារ​របស់​ឯង


ដ្បិត​ស្រុក​ដែល​ឯង​ចូល​ទៅ​ចាប់​យក​នោះ មិន​មែន​ដូច​ជា​ស្រុក​អេស៊ីព្ទ ដែល​ឯង​ទើប​នឹង​ចេញ​មក ជា​ស្រុក​ដែល​ឯង​បាន​សាប‌ព្រោះ រួច​បើក​ទំនប់​ដោយ​ជើង ឲ្យ​ទឹក​ហូរ​ស្រោច ដូច​ជា​នៅ​ច្បារ​បន្លែ​នោះ​ទេ


ចាប់​តាំង​ពី​ស្ទឹង​ស៊ីហោ ដែល​ជា​ព្រំ​ស្រុក​អេស៊ីព្ទ រហូត​ដល់​ព្រំ​ក្រុង​អេក្រុន​នៅ​ខាង​ជើង ដែល​រាប់​ជា​ស្រុក​របស់​សាសន៍​កាណាន មាន​មេ​សាសន៍​ភីលីស្ទីន​៥​នាក់​ជា​អ្នក​ត្រួត‌ត្រា គឺ​ជា​ក្រុង​កាសា​១ ក្រុង​អាស‌ដូឌ​១ ក្រុង​អាស‌កា‌ឡូន​១ ក្រុង​កាថ​១ ក្រុង​អេក្រុន​១ ហើយ​នឹង​ស្រុក​របស់​សាសន៍​អាវីម ដែល​នៅ​ខាង​ត្បូង​នោះ​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម