ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 23:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លុះ​ដល់​ផុត​៧០​ឆ្នាំ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ប្រោស​ក្រុង​ទីរ៉ុស ហើយ​ក្រុង​នោះ​នឹង​ត្រឡប់​ទៅ​ឯ​ការ​ស៊ី​ឈ្នួល​ដូច​ដើម​វិញ ព្រម​ទាំង​ធ្វើ​សំផឹង​នឹង​គ្រប់​ទាំង​នគរ​របស់​លោកីយ ដែល​នៅ​លើ​ផែនដី​ផង

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

លុះ​ផុត​ចិតសិប​ឆ្នាំ ព្រះយេហូវ៉ា​នឹង​ប្រោសប្រណី​ដល់​ទីរ៉ុស នោះ​នាង​នឹង​ត្រឡប់ទៅ​រក​ប្រាក់ឈ្នួល​របស់ខ្លួន​វិញ ហើយ​ធ្វើជំនួញ​ជាមួយ​អស់ទាំង​អាណាចក្រ​នៃ​ពិភពលោក នៅលើ​ផ្ទៃ​ផែនដី​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លុះ​ដល់​ផុត​ចិត​សិប​ឆ្នាំ នោះ​ព្រះ‌យេហូវ៉ា​នឹង​ប្រោស​ក្រុង​ទីរ៉ុស ហើយ​ក្រុង​នោះ​នឹង​ត្រឡប់​ទៅ​ឯ​ការ​ស៊ី​ឈ្នួល​ដូច​ដើម​វិញ ព្រម​ទាំង​ធ្វើ​ពេស្យា​គ្រប់​ទាំង​នគរ​របស់​លោកីយ ដែល​នៅ​លើ​ផែនដី​ផង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លុះ​ចិត‌សិប​ឆ្នាំ​កន្លង​ផុត​ទៅ ព្រះ‌អម្ចាស់​នឹង​យាង​មក​សង្គ្រោះ​ក្រុង​ទីរ៉ុស តែ​ក្រុង​នេះ​វិល​ទៅ​រក​ស៊ី​យ៉ាង​ថោក​ទាប​វិញ គឺ​វា​នឹង​លក់​ខ្លួន​ឲ្យ​នគរ​ទាំង​ប៉ុន្មាន​ក្នុង​សកល​លោក​នេះ។

សូមមើលជំពូក

អាល់គីតាប

លុះ​ចិត‌សិប​ឆ្នាំ​កន្លង​ផុត​ទៅ អុលឡោះ‌តាអាឡា​នឹង​មក​សង្គ្រោះ​ក្រុង​ទីរ៉ុស តែ​ក្រុង​នេះ​វិល​ទៅ​រក​ស៊ី​យ៉ាង​ថោក​ទាប​វិញ គឺ​វា​នឹង​លក់​ខ្លួន​ឲ្យ​នគរ​ទាំង​ប៉ុន្មាន​ក្នុង​សកល​លោក​នេះ។

សូមមើលជំពូក



អេសាយ 23:17
22 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​នោះ មនុស្ស​នឹង​ភ្លេច​ក្រុង​ទីរ៉ុស​គ្រប់​៧០​ឆ្នាំ តាម​ព្រះ‌ជន្ម​នៃ​ស្តេច​១​អង្គ លុះ​ផុត​ពី​៧០​ឆ្នាំ​ហើយ នោះ​នឹង​កើត​ដល់​ក្រុង​ទីរ៉ុស ដូច​ជា​សេចក្ដី​ដែល​ថ្លែង​ប្រាប់​ក្នុង​បទ​ចំរៀង​របស់​ស្រី​សំផឹង


ឱ​ស្រី​សំផឹង​ដែល​គេ​ភ្លេច​អើយ ចូរ​កាន់​ស៊ុង​ដើរ​ចុះ​ឡើង​ក្នុង​ទី​ក្រុង ហើយ​លេង​ភ្លេង​យ៉ាង​ពីរោះ​ចុះ ព្រម​ទាំង​ច្រៀង​ឡើង​ជា​ច្រើន​បទ​ផង ដើម្បី​ឲ្យ​គេ​នឹក​ចាំ​ពី​ឯង​ឡើង​វិញ


ដូច្នេះ ស្រុក​នេះ​ទាំង​មូល​នឹង​ទៅ​ជា​ស្ងាត់‌ជ្រងំ ហើយ​ជា​ទី​ស្រឡាំង‌កាំង​ផង សាសន៍​ទាំង​នេះ​នឹង​ត្រូវ​បំរើ​ស្តេច​បាប៊ីឡូន​អស់​៧០​ឆ្នាំ។


ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ លុះ​កាល​បាន​សំរេច​គ្រប់​៧០​ឆ្នាំ​នៅ​ស្រុក​បាប៊ីឡូន​ហើយ នោះ​អញ​នឹង​ប្រោស​ឯង​រាល់​គ្នា ហើយ​នឹង​ធ្វើ​សំរេច​ដល់​ឯង​រាល់​គ្នា តាម​ពាក្យ​ល្អ​របស់​អញ ដោយ​ធ្វើ​ឲ្យ​ឯង​រាល់​គ្នា​វិល​មក​ឯ​ទី​នេះ​វិញ


ឯង​បាន​ធ្វើ​ទី​យ៉ាង​សំខាន់​នោះ ត្រង់​ក្បាល​គ្រប់​ទាំង​ផ្លូវ ហើយ​បាន​ធ្វើ​ឲ្យ​សេចក្ដី​លំអ​របស់​ឯង​ទៅ​ជា​ទី​ខ្ពើម​ឆ្អើម​វិញ ឯង​បាន​បើក​ជើង​ទទួល​គ្រប់​ទាំង​ប្រុសៗ​ដែល​ដើរ​មក​តាម​នោះ ហើយ​បាន​ចំរើន​ការ​កំផិត​របស់​ឯង​ជា​ច្រើន​ឡើង


ឯង​បាន​សហាយ‌ស្មន់​នឹង​សាសន៍​អេស៊ីព្ទ ជា​ពួក​ជិត​ខាង​ឯង​ដែល​ធំ​ធាត់ ព្រម​ទាំង​ចំរើន​ការ​កំផិត​របស់​ឯង​ជា​ច្រើន​ឡើង ជា​ការ​ដែល​បណ្តាល​ឲ្យ​អញ​ខឹង


ដោយ​ឯង​បាន​សង់​ផ្ទះ​បន​របស់​ឯង នៅ​ត្រង់​ក្បាល​គ្រប់​ទាំង​ផ្លូវ នឹង​ទី​សំខាន់​របស់​ឯង​នៅ​អស់​ទាំង​ផ្លូវ​ថ្នល់ តែ​ឯង​មិន​មែន​ដូច​ជា​ស្រី​សំផឹង​ទេ ពី​ព្រោះ​ឯង​មិន​រមឹល​មើល​ថ្លៃ​ឈ្នួល​ឡើយ


ដូច្នេះ មើល អញ​បាន​ទះ​ដៃ ដោយ​ព្រោះ​កំរៃ​ទុច្ចរិត​ដែល​ឯង​បាន​នោះ ហើយ​ដោយ​ព្រោះ​ឈាម​ដែល​បាន​ខ្ចាយ​នៅ​កណ្តាល​ឯង​ផង


នោះ​អស់​ទាំង​រូប​ឆ្លាក់​របស់​គេ នឹង​ត្រូវ​វាយ​បំបែក​ខ្ទេច‌ខ្ទី​ទៅ ឯ​អស់​ទាំង​រង្វាន់​ឈ្នួល​របស់​វា​នឹង​ត្រូវ​ដុត​ដោយ​ភ្លើង អញ​នឹង​បំផ្លាញ​អស់​ទាំង​របស់​គេ​បង់ ពី​ព្រោះ​គេ​បាន​សន្សំ​អស់​ទាំង​រូប​នោះ ដោយ‌សារ​រង្វាន់​ឈ្នួល​របស់​ស្រី​សំផឹង ហើយ​វា​នឹង​ត្រូវ​ត្រឡប់​ជា​រង្វាន់​ឈ្នួល​របស់​ស្រី​សំផឹង​វិញ​ទៀត។


ពួក​ជា​កំពូល​លើ​គេ តែង‌តែ​ជំនុំ‌ជំរះ​ឲ្យ​បាន​រង្វាន់ ពួក​សង្ឃ​របស់​គេ​បង្រៀន​ឲ្យ​បាន​កំរៃ ហើយ​ពួក​ហោរា​ក៏​ទាយ​ឲ្យ​បាន​ប្រាក់ ប៉ុន្តែគេ​ពឹង​ផ្អែក​លើ​ព្រះ‌យេហូវ៉ា ដោយ​ពាក្យ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​គង់​នៅ​កណ្តាល​យើង​រាល់​គ្នា​ទេ​តើ នឹង​គ្មាន​សេចក្ដី​អាក្រក់​ណា​កើត​ឡើង​ដល់​យើង​ឡើយ


នេះ​គឺ​ដោយ​ព្រោះ​ការ​កំផិត​យ៉ាង​សន្ធឹក​របស់​ស្រី​សំផឹង ដ៏​មាន​រូប​ឆោម‌ឆាយ ជា​មេ​នៃ​អស់​ទាំង​អំពើ​អាប‌ធ្មប់ ជា​អ្នក​ដែល​លក់​អស់​ទាំង​សាសន៍​ដោយ‌សារ​ការ​កំផិត​របស់​វា ព្រម​ទាំង​គ្រួ​មនុស្ស​ផង ដោយ‌សារ​របៀន​អាប‌ធ្មប់​របស់​វា


ស្រុក​នោះ​នឹង​បាន​សំរាប់​សំណល់​នៃ​ពួក​វង្ស​យូដា គេ​នឹង​ឃ្វាល​ហ្វូង​សត្វ​របស់​គេ​នៅ​ទី​នោះ នៅ​ពេល​យប់ គេ​នឹង​ដេក​ក្នុង​ផ្ទះ​នៅ​ក្នុង​អាស‌កា‌ឡូន ពី​ព្រោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​គេ​ទ្រង់​នឹង​ប្រោស​គេ ហើយ​នាំ​ពួក​គេ​ដែល​ជាប់​ជា​ឈ្លើយ​មក​វិញ។


ស៊ីម៉ូន​បាន​ថ្លែង​ប្រាប់​ពី​បែប​យ៉ាង​ណា ដែល​ព្រះ‌ទ្រង់​ប្រោស​ដល់​ពួក​សាសន៍​ដទៃ​ជា​មុន​ដំបូង ដើម្បី​រើស​យក​រាស្ត្រ​១​ពួក​ពី​គេ ទុក​សំរាប់​ព្រះ‌នាម​ទ្រង់


មិន​ត្រូវ​ឲ្យ​យក​ថ្លៃ​ឈ្នួល​របស់​ការ​ធ្វើ​សំផឹង ឬ​ថ្លៃ​ឆ្កែ មក​ក្នុង​ដំណាក់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដើម្បី​នឹង​ថ្វាយ​ជា​ដង្វាយ​លា​បំណន់​ឡើយ ដ្បិត​ទាំង​២​មុខ​នេះ​ជា​សេចក្ដី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង។


មិន​ត្រូវ​ជា​អ្នក​ចំណូល​ស្រា ឬ​ឈ្លោះ​ប្រកែក ឬ​ស៊ី​សំណូក​ឡើយ ត្រូវ​មាន​ចិត្ត​ស្លូត‌បូត ឥត​រក​រឿង​រក​ហេតុ ឥត​លោភ​ចង់​បាន​ប្រាក់


ឯ​ពួក​អ្នក​ជំនួយ​ក៏​ដូច្នោះ​ដែរ ត្រូវ​មាន​ចិត្ត​នឹង‌ធឹង ឥត​និយាយ​សំដី​២ ឥត​ចំណូល​ស្រា ឬ​ស៊ី​សំណូក​ឡើយ


ចូរ​ឃ្វាល​ហ្វូង​ចៀម​របស់​ព្រះ ដែល​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ចុះ ទាំង​គ្រប់‌គ្រង ដោយ​ស្ម័គ្រ​ពី​ចិត្ត មិន​មែន​ដោយ​បង្ខំ​ទេ ក៏​មិន​មែន​ដោយ​ចង់​បាន​កំរៃ​ដែរ គឺ​ដោយ​គាប់​ចិត្ត​វិញ


ដ្បិត​សេចក្ដី​ជំនុំ‌ជំរះ​របស់​ទ្រង់ សុទ្ធ​តែ​ពិត​ត្រង់ ហើយ​សុចរិត​ទាំង​អស់ ពី​ព្រោះ​ទ្រង់​បាន​កាត់​ទោស​ស្រី​សំផឹង​ដ៏​ធំ​នោះ ដែល​បង្ខូច​ផែនដី ដោយ​ការ​កំផិត​របស់​វា ទ្រង់​ក៏​សង‌សឹក ដោយ​ព្រោះ​ឈាម​ពួក​បាវ​បំរើ​របស់​ទ្រង់ ដែល​វា​បាន​កំចាយ