អេសេគាល 16:26 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤26 ឯងបានសហាយស្មន់នឹងសាសន៍អេស៊ីព្ទ ជាពួកជិតខាងឯងដែលធំធាត់ ព្រមទាំងចំរើនការកំផិតរបស់ឯងជាច្រើនឡើង ជាការដែលបណ្តាលឲ្យអញខឹង សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦26 អ្នកបានសហាយស្មន់នឹងសាសន៍អេស៊ីព្ទ ជាពួកជិតខាងអ្នកដែលធំធាត់ ព្រមទាំងចម្រើនការកំផិតរបស់អ្នកជាច្រើនឡើង ជាការដែលបណ្ដាលឲ្យយើងខឹង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥26 នាងប្រព្រឹត្តអំពើពេស្យាចារជាមួយជនជាតិអេស៊ីប ជាអ្នកជិតខាងដែលមានកម្លាំងមាំមួន។ នាងប្រព្រឹត្តអំពើពេស្យាចារកាន់តែច្រើនឡើងៗ រហូតដល់ធ្វើឲ្យយើងខឹង។ សូមមើលជំពូកអាល់គីតាប26 នាងប្រព្រឹត្តអំពើពេស្យាចារជាមួយជនជាតិអេស៊ីប ជាអ្នកជិតខាងដែលមានកម្លាំងមាំមួន។ នាងប្រព្រឹត្តអំពើពេស្យាចារកាន់តែច្រើនឡើងៗ រហូតដល់ធ្វើឲ្យយើងខឹង។ សូមមើលជំពូក |
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា បើមនុស្សណាលះលែងប្រពន្ធ ហើយនាងបានចេញពីអ្នកនោះ ទៅធ្វើជាប្រពន្ធរបស់អ្នកដទៃណា នោះតើដែលត្រឡប់ទៅនៅជាមួយនឹងនាងនោះទៀតដែរឬ តើស្រុកយ៉ាងនោះមិនត្រូវអាប់ឱនជាខ្លាំងទេឬអី ឯឯងវិញ ឯងបានផិតអញដោយមានសហាយជាច្រើន ប៉ុន្តែ ចូរត្រឡប់មកឯអញវិញចុះ
ទ្រង់មានបន្ទូលសួរខ្ញុំថា កូនមនុស្សអើយ ឯងឃើញឬទេ តើពួកវង្សយូដារាប់ការគួរស្អប់ខ្ពើមទាំងនោះ ដែលគេប្រព្រឹត្តនៅទីនេះថាជាការស្រាលឬអី ដ្បិតគេបានធ្វើឲ្យស្រុកនេះមានពេញដោយសេចក្ដីច្រឡោត ហើយបានបែរជាបណ្តាលឲ្យអញខឹងម្តងទៀត ហើយមើល គេលើកមែកឈើប្រណម្យនៅច្រមុះគេផង