អេសាយ 22:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកអេឡាំ ជាអ្នកស្ពាយបំពង់ព្រួញ គេក៏មានរទេះចំបាំងពេញដោយមនុស្ស ហើយមានពលសេះផង ឯពួកគារ គេបានដោះស្រោមខែលចេញ ព្រះគម្ពីរខ្មែរសាកល អេឡាំបានស្ពាយបំពង់ព្រួញ ដោយមានរទេះចម្បាំង និងទ័ពសេះផង ហើយគារបានបើកខែលចេញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកអេឡាំជាអ្នកស្ពាយបំពង់ព្រួញ គេក៏មានរទេះចម្បាំងពេញដោយមនុស្ស ហើយមានពលសេះផង ឯពួកគារ គេបានដោះស្រោមខែលចេញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កងទ័ពអេឡាមស្ពាយបំពង់ព្រួញមក ហើយក៏មានរទេះចម្បាំង និងកងពលសេះ មកជាមួយដែរ។ រីឯកងទ័ពគៀរនាំគ្នារៀបចំខែល។ អាល់គីតាប កងទ័ពអេឡាមស្ពាយបំពង់ព្រួញមក ហើយក៏មានរទេះចំបាំង និងកងពលសេះ មកជាមួយដែរ។ រីឯកងទ័ពគៀរនាំគ្នារៀបចំខែល។ |
ឯស្តេចអាសស៊ើរក៏ស្តាប់តាម រួចទ្រង់ឡើងទៅទាស់នឹងក្រុងដាម៉ាស ទ្រង់ច្បាំងចាប់យកបាន ហើយដឹកនាំពួកអ្នកក្រុងនោះ ទៅជាឈ្លើយដល់ស្រុកគារ ព្រមទាំងធ្វើគុតរេស៊ីនផង។
នៅគ្រានោះ ព្រះអម្ចាស់ទ្រង់នឹងលូកព្រះហស្តទ្រង់ទៅម្តងទៀត ដើម្បីនឹងប្រមូលពួកសំណល់នៃរាស្ត្រទ្រង់ដែលសល់នៅ ឲ្យមកពីស្រុកអាសស៊ើរ ស្រុកអេស៊ីព្ទ ស្រុកប៉ាត្រូស ស្រុកគូស ស្រុកអេឡាំ ស្រុកស៊ីណើរ ស្រុកហាម៉ាត ហើយពីអស់ទាំងកោះនៅសមុទ្រមកវិញ
នេះជាសេចក្ដីទំនាយយ៉ាងធ្ងន់ពីស្រុកម៉ូអាប់ ពីព្រោះនៅក្នុងយប់១ នោះក្រុងអើរ របស់ស្រុកម៉ូអាប់ នឹងត្រូវបំផ្លាញខ្ទេចខ្ទី ហើយសាបសូន្យទៅ ហើយដោយព្រោះនៅក្នុងយប់១ ក្រុងគារ របស់ស្រុកម៉ូអាប់ត្រូវបំផ្លាញខ្ទេចខ្ទី ហើយសាបសូន្យទៅដែរ
មានការជាក់ស្តែងយ៉ាងធ្ងន់បានប្រាកដដល់ខ្ញុំហើយ គឺមនុស្សឧបាយ គេប្រព្រឹត្តដោយកិច្ចកលរបស់គេ ពួកអ្នកដែលធ្លាប់បំផ្លាញ ក៏បំផ្លាញទៅ ឱស្រុកអេឡាំអើយ ចូរឡើងទៅ ឱសាសន៍មេឌីអើយ ចូរឡោមព័ទ្ធច្បាំងនឹងគេចុះ អញបានរំងាប់ដំងូរចេញពីនោះហើយ
យ៉ាងនោះ ច្រកភ្នំយ៉ាងល្អបំផុតរបស់ឯង បានពេញដោយរទេះចំបាំង ហើយពួកពលសេះក៏ដំរៀបគ្នានៅមាត់ទ្វារក្រុង
អញនឹងបំបាក់រនុកទ្វាររបស់ក្រុងដាម៉ាស ហើយកាត់ពួកអ្នកនៅច្រកភ្នំអាវេនចេញ ព្រមទាំងអ្នកដែលកាន់ដំបងរាជ្យរបស់បេត-អេដែនផង នោះពួកសាសន៍ស៊ីរីនឹងត្រូវទៅជាឈ្លើយដល់ស្រុកគារ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ព្រះយេហូវ៉ា ទ្រង់មានបន្ទូលថា ឱពួកកូនចៅអ៊ីស្រាអែលអើយ តើឯងរាល់គ្នាមិនមែនដូចជាពួកកូនចៅរបស់សាសន៍អេធីយ៉ូពីដល់អញទេឬ តើមិនមែនអញដែលនាំពួកអ៊ីស្រាអែលឡើងចេញពីស្រុកអេស៊ីព្ទ នឹងពួកភីលីស្ទីនពីស្រុកកាប់ថោរ ហើយពួកស៊ីរីពីស្រុកគារទេឬអី