អេម៉ុស 1:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 អញនឹងបំបាក់រនុកទ្វាររបស់ក្រុងដាម៉ាស ហើយកាត់ពួកអ្នកនៅច្រកភ្នំអាវេនចេញ ព្រមទាំងអ្នកដែលកាន់ដំបងរាជ្យរបស់បេត-អេដែនផង នោះពួកសាសន៍ស៊ីរីនឹងត្រូវទៅជាឈ្លើយដល់ស្រុកគារ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 យើងនឹងបំបាក់រនុកទ្វាររបស់ក្រុងដាម៉ាស ហើយកាត់ពួកអ្នកនៅជ្រលងភ្នំអាវេនចេញ ព្រមទាំងអ្នកដែលកាន់ដំបងរាជ្យរបស់បេត-អេដែនផង នោះពួកសាសន៍ស៊ីរីនឹងទៅជាឈ្លើយនៅស្រុកគារ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 យើងនឹងបំបាក់រនុកទ្វារក្រុងដាម៉ាស យើងនឹងលុបបំបាត់ប្រជាជនឲ្យអស់ពី ជ្រលងភ្នំ«ទុច្ចរិត» ព្រមទាំងទម្លាក់អ្នកកាន់កាប់អំណាច ឲ្យបាត់អស់ពីក្រុង«សប្បាយ» ហើយអ្នកស្រុកស៊ីរីនឹងត្រូវគេកៀរយកទៅជាឈ្លើយនៅស្រុកគៀរ»។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ សូមមើលជំពូកអាល់គីតាប5 យើងនឹងបំបាក់រនុកទ្វារក្រុងដាម៉ាស់ យើងនឹងលុបបំបាត់ប្រជាជនឲ្យអស់ពី ជ្រលងភ្នំ«ទុច្ចរិត» ព្រមទាំងទម្លាក់អ្នកកាន់កាប់អំណាច ឲ្យបាត់អស់ពីក្រុង«សប្បាយ» ហើយអ្នកស្រុកស៊ីរីនឹងត្រូវគេកៀរយកទៅជាឈ្លើយនៅស្រុកគៀរ»។ នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ សូមមើលជំពូក |
រីឯដំណើរឯទៀតពីយេរ៉ូបោម នឹងការដែលទ្រង់ធ្វើទាំងប៉ុន្មាន ហើយពីអំណាចទ្រង់ ដែលទ្រង់បានច្បាំង ព្រមទាំងការដែលចាប់យកក្រុងដាម៉ាស នឹងក្រុងហាម៉ាត ជាទីក្រុងនៃពួកយូដា មកខាងពួកអ៊ីស្រាអែលវិញជាយ៉ាងណា នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ