គ្រានោះ ប្រជាជនទាំងឡាយ ជាសាសន៍អ៊ីស្រាអែល គេបែកគ្នាជា២ពួក ពួក១កាន់ខាងធីបនី ជាកូនគីណាត ប្រាថ្នានឹងលើកឡើងជាស្តេច ហើយពួក១ទៀតកាន់ខាងអំរី
អេសាយ 19:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញក៏នឹងញុះញង់ពួកសាសន៍អេស៊ីព្ទឲ្យទាស់ទែងនឹងគ្នាឯងដែរ គេនឹងច្បាំងគ្នានឹងគ្នា គឺបងប្អូននឹងបងប្អូន ពួកអ្នកជិតខាងនឹងអ្នកជិតខាង ទីក្រុង១នឹងទីក្រុង១ទៀត ហើយនគរ១នឹងនគរ១ទៀតដែរ ព្រះគម្ពីរខ្មែរសាកល “យើងនឹងពន្យុះជនជាតិអេហ្ស៊ីបឲ្យទាស់នឹងជនជាតិអេហ្ស៊ីប ម្នាក់ៗនឹងច្បាំងនឹងបងប្អូនរបស់ខ្លួន ម្នាក់ៗនឹងប្រឆាំងនឹងអ្នកជិតខាងរបស់ខ្លួន ទីក្រុងមួយនឹងតទល់នឹងទីក្រុងមួយទៀត អាណាចក្រមួយនឹងតទល់នឹងអាណាចក្រមួយទៀត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងក៏នឹងញុះញង់ពួកសាសន៍អេស៊ីព្ទ ឲ្យទាស់ទែងនឹងគ្នាដែរ គេនឹងច្បាំងគ្នានឹងគ្នា គឺបងប្អូននឹងបងប្អូន ពួកអ្នកជិតខាងនឹងអ្នកជិតខាង ទីក្រុងមួយនឹងទីក្រុងមួយទៀត ហើយនគរមួយនឹងនគរមួយទៀតដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «យើងនឹងធ្វើឲ្យជនជាតិអេស៊ីបច្បាំងនឹងគ្នាឯង ម្នាក់ៗប្រហារបងប្អូន និងមិត្តភក្ដិរបស់ខ្លួន ក្រុងមួយច្បាំងនឹងក្រុងមួយ ហើយនគរមួយច្បាំងនឹងនគរមួយទៀត។ អាល់គីតាប «យើងនឹងធ្វើឲ្យជនជាតិអេស៊ីបច្បាំងនឹងគ្នាឯង ម្នាក់ៗប្រហារបងប្អូន និងមិត្តភក្ដិរបស់ខ្លួន ក្រុងមួយច្បាំងនឹងក្រុងមួយ ហើយនគរមួយច្បាំងនឹងនគរមួយទៀត។ |
គ្រានោះ ប្រជាជនទាំងឡាយ ជាសាសន៍អ៊ីស្រាអែល គេបែកគ្នាជា២ពួក ពួក១កាន់ខាងធីបនី ជាកូនគីណាត ប្រាថ្នានឹងលើកឡើងជាស្តេច ហើយពួក១ទៀតកាន់ខាងអំរី
គេត្រូវបាក់បែកខ្ទេចខ្ទីទៅ គឺនគរ១ទាស់នឹងនគរ១ ហើយទីក្រុង១ទាស់នឹងទីក្រុង១ទៀត ពីព្រោះព្រះទ្រង់ធ្វើឲ្យមានសេចក្ដីប្រទុសរ៉ាយដល់គេ ដោយនូវសេចក្ដីទំនាស់គ្រប់យ៉ាង
បណ្តាជនទាំងឡាយនឹងត្រូវសង្កត់សង្កិន គឺអ្នក១នឹងសង្កត់សង្កិន១ទៀត ព្រមទាំងអ្នកជិតខាងខ្លួនផង ពួកក្មេងៗនឹងប្រព្រឹត្តព្រហើនចំពោះចាស់ព្រឹទ្ធាចារ្យ ហើយមនុស្សជាន់ទាបនៅចំពោះមនុស្សជាន់ខ្ពស់ដែរ
គឺម៉ាន៉ាសេនឹងស៊ីសាច់អេប្រាអិម ហើយអេប្រាអិមនឹងស៊ីសាច់ម៉ាន៉ាសេ ហើយទាំង២ពួកនោះនឹងទាស់ទទឹងនឹងពួកយូដា ប៉ុន្តែទោះបើធ្វើទោសជាច្រើនដល់ម៉្លេះក៏ដោយ គង់តែសេចក្ដីខ្ញាល់របស់ទ្រង់មិនទាន់បែរចេញនៅឡើយ គឺព្រះហស្តទ្រង់នៅតែលូកមកទៀត។
អស់ទាំងសាសន៍បានឮនិយាយពីសេចក្ដីអាម៉ាស់ខ្មាសរបស់ឯង ហើយផែនដីក៏ឮពេញដោយសំរែករបស់ឯងដែរ ដ្បិតមនុស្សខ្លាំងពូកែបានចំពប់នឹងមនុស្សខ្លាំងពូកែ ហើយទាំង២បានដួលជាមួយគ្នា។
កុំឲ្យឯងរាល់គ្នាស្រយុតចិត្តឡើយ ក៏កុំឲ្យភ័យខ្លាចចំពោះដំណឹងដែលឮនៅក្នុងស្រុកដែរ ដ្បិតនៅឆ្នាំ១ នឹងមានឮដំណឹងមកដល់ រួចដល់ឆ្នាំក្រោយ ក៏នឹងឮដំណឹង១ទៀត ព្រមទាំងមានការយុកយាក់នៅក្នុងស្រុកផង គឺជាស្តេច១ទាស់នឹងស្តេច១ទៀត
ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលថា អញនឹងហៅដល់អស់ទាំងភ្នំរបស់អញឲ្យមានដាវមកទាស់នឹងវា នោះដាវរបស់មនុស្សទាំងឡាយ នឹងបានទាស់នឹងបងប្អូនខ្លួន
ដ្បិតកាលមុនគ្រានោះគ្មានថ្លៃឈ្នួលដល់មនុស្សឬសត្វទេ ក៏គ្មានសេចក្ដីសុខដល់មនុស្សដែលចេញឬចូលផង ដោយព្រោះពួកខ្មាំងសត្រូវ ដ្បិតអញបានធ្វើឲ្យមនុស្សទាំងអស់ ទាស់ទទឹងនឹងអ្នកជិតខាងរៀងខ្លួន
បងប្អូននឹងបញ្ជូនគ្នាឲ្យត្រូវស្លាប់ ឪពុកនឹងបញ្ជូនកូន ហើយកូននឹងលើកគ្នាទាស់នឹងឪពុកម្តាយ ព្រមទាំងសំឡាប់គាត់ផង
ប៉ុន្តែ ព្រះយេស៊ូវទ្រង់ជ្រាបគំនិតគេ ក៏មានបន្ទូលថា អស់ទាំងនគរណាដែលបែកទាស់តែគ្នាឯង នោះនឹងត្រូវវិនាសទៅ ហើយអស់ទាំងក្រុងណា ឬផ្ទះណាដែលបែកទាស់តែគ្នាឯង នោះនឹងនៅស្ថិតស្ថេរពុំបានទេ
ពីព្រោះសាសន៍១នឹងលើកគ្នាទាស់នឹងសាសន៍១ នគរ១ទាស់នឹងនគរ១ ហើយនឹងកើតមានអំណត់ ជំងឺអាសន្នរោគ នឹងកក្រើកដីនៅកន្លែងផ្សេងៗ
នោះពួក៣០០នាក់ក៏ផ្លុំត្រែឡើង ហើយព្រះយេហូវ៉ាទ្រង់បណ្តាលឲ្យគេកាប់សំឡាប់គ្នាឯងទៅវិញទៅមក នៅពេញក្នុងកំឡុងកងទ័ពរបស់គេ ពួកទ័ពគេក៏រត់រហូតដល់បេត-ស៊ីតា ខាងសេរេរ៉ា ហើយរហូតដល់ព្រំអេបិល-មហូឡា ជិតតាបាត
លំដាប់នោះ ព្រះទ្រង់បណ្តាលឲ្យអ័ប៊ីម៉្មាឡិច នឹងពួកមនុស្សនៅស៊ីគែម មានគំនិតអាក្រក់ដល់គ្នាទៅវិញទៅមក ពួកមនុស្សនៅស៊ីគែមក៏ប្រព្រឹត្តដោយចិត្តក្បត់ចំពោះអ័ប៊ីម៉្មាឡិច
ឯពួកយាមល្បាតខាងសូល ដែលនៅក្រុងគីបៀរក្នុងស្រុកបេនយ៉ាមីន គេក៏មើលទៅឃើញបណ្តាពលបែកខ្ញែកពីគ្នាខ្ចាត់ខ្ចាយ ខ្លះទៅខាងនេះ ខ្លះទៅខាងនោះ
រួចទ្រង់នឹងពួកអ្នកដែលនៅជាមួយទាំងប៉ុន្មានក៏ប្រមូលគ្នាទៅឯទីចំបាំង ហើយឃើញមានការច្របូកច្របល់យ៉ាងសំបើម ដោយកំពុងតែកាប់ចាក់គ្នាគេ