Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 15:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 គេ​ត្រូវ​បាក់​បែក​ខ្ទេច‌ខ្ទី​ទៅ គឺ​នគរ​១​ទាស់​នឹង​នគរ​១ ហើយ​ទី​ក្រុង​១​ទាស់​នឹង​ទី​ក្រុង​១​ទៀត ពី​ព្រោះ​ព្រះ‌ទ្រង់​ធ្វើ​ឲ្យ​មាន​សេចក្ដី​ប្រទុស‌រ៉ាយ​ដល់​គេ ដោយ​នូវ​សេចក្ដី​ទំនាស់​គ្រប់​យ៉ាង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 គេ​ត្រូវ​បាក់​បែក​ខ្ទេច‌ខ្ទី​ទៅ គឺ​នគរ​មួយ​ទាស់​នឹង​នគរ​មួយ ហើយ​ទី​ក្រុង​មួយ​ទាស់​នឹង​ទី​ក្រុង​មួយ​ទៀត ព្រោះ​ព្រះ​ធ្វើ​ឲ្យ​មាន​សេចក្ដី​ប្រទុស‌រ៉ាយ​ដល់​គេ ដោយ​នូវ​សេចក្ដី​ទំនាស់​គ្រប់​យ៉ាង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ប្រជា‌ជាតិ​មួយ​ច្បាំង​នឹង​ប្រជា‌ជាតិ​មួយ ក្រុង​មួយ​ច្បាំង​នឹង​ក្រុង​មួយ​ទៀត ដ្បិត​ព្រះ‌ជាម្ចាស់​ធ្វើ​ឲ្យ​ពួក​គេ​វឹក‌វរ ដោយ‌សារ​ទុក្ខ​វេទនា​សព្វ​បែប​យ៉ាង។

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ប្រជា‌ជាតិ​មួយ​ច្បាំង​នឹង​ប្រជា‌ជាតិ​មួយ ក្រុង​មួយ​ច្បាំង​នឹង​ក្រុង​មួយ​ទៀត ដ្បិត​អុលឡោះ​ធ្វើ​ឲ្យ​ពួក​គេ​វឹក‌វរ ដោយ‌សារ​ទុក្ខ​វេទនា​សព្វ​បែប​យ៉ាង។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 15:6
15 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ដំណើរ​ទាំង​ប៉ុន្មាន ពី​រេហូ‌បោម ទាំង​មុន​ទាំង​ក្រោយ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​ពង្សាវតារ ដែល​ហោរា​សេម៉ាយ៉ា នឹង​អ៊ីដោ ជា​អ្នក​មើល‌ឆុត បាន​តែង​តាម​របៀប​រឿង‌រ៉ាវ​តៗ​មក​ហើយ ចំណែក​រេហូ‌បោម នឹង​យេរ៉ូ‌បោម ទ្រង់​ចេះ​តែ​ច្បាំង​គ្នា​ជានិច្ច


អ័ប៊ីយ៉ា នឹង​ពួក​ទ័ព​ទ្រង់ ក៏​ប្រហារ​សំឡាប់​គេ​យ៉ាង​សំបើម មាន​ពួក​អ៊ីស្រាអែល សុទ្ធ​តែ​ជា​មនុស្ស​ជ្រើស‌រើស បាន​ដួល​ស្លាប់​អស់​៥​សែន​នាក់


ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បណ្តាល​ឲ្យ​ពួក​មេ‌ទ័ព​របស់​ស្តេច​អាសស៊ើរ លើក​គ្នា​មក​ច្បាំង​នឹង​គេ ពួក​នោះ​ចាប់​ម៉ាន៉ាសេ ដាក់​ខ្នោះ​ដាក់​ច្រវាក់ នាំ​ទៅ​ឯ​ក្រុង​បាប៊ីឡូន


ហេតុ​នោះ ព្រះ‌ទ្រង់​នាំ​ស្តេច​ពួក​ខាល់ដេ​មក​លើ​គេ ស្តេច​នោះ​បាន​សំឡាប់​ពួក​កំឡោះៗ​របស់​គេ​ដោយ​ដាវនៅ​ក្នុង​ព្រះ‌វិហារ ជា​ទី​បរិសុទ្ធ​របស់​គេ ឥត​មាន​មេត្តា‌ករុណា​ដល់ ទោះ​ទាំង​កំឡោះ ក្រមុំ ចាស់‌ទុំ ឬ​សក់​ស្កូវ​ណា​ឡើយ ទ្រង់​បាន​ប្រគល់​គេ​ទាំង​អស់ ទៅ​ក្នុង​កណ្តាប់​ព្រះ‌ហស្ត​នៃ​ស្តេច​នោះ


ទ្រង់​ប្រគល់​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​សាសន៍​ដទៃ ហើយ​ពួក​អ្នក​ដែល​ស្អប់​គេ បាន​គ្រប់‌គ្រង​លើ​គេ​វិញ


អញ​នឹង​ចាត់​គេ​ឲ្យ​ទៅ​ទាស់​នឹង​នគរ​១​ដែល​ទមិល​ល្មើស ហើយ​នឹង​បង្គាប់​ការ​ដល់​គេ ឲ្យ​ទាស់​នឹង​សាសន៍១​ដែល​ត្រូវ​សេចក្ដី​ក្រោធ​របស់​អញ ឲ្យ​បាន​ចាប់​យក​របឹប ចាប់​រំពា ហើយ​ជាន់​ឈ្លី​សាសន៍​នោះ​ដូច​ជា​ភក់​នៅ​ផ្លូវ​ផង


អញ​ក៏​នឹង​ញុះ‌ញង់​ពួក​សាសន៍​អេស៊ីព្ទ​ឲ្យ​ទាស់‌ទែង​នឹង​គ្នា​ឯង​ដែរ គេ​នឹង​ច្បាំង​គ្នា​នឹង​គ្នា គឺ​បង​ប្អូន​នឹង​បង​ប្អូន ពួក​អ្នក​ជិត​ខាង​នឹង​អ្នក​ជិត​ខាង ទី​ក្រុង​១​នឹង​ទី​ក្រុង​១​ទៀត ហើយ​នគរ​១​នឹង​នគរ​១​ទៀត​ដែរ


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ថា មើល សេចក្ដី​អាក្រក់​នឹង​ចេញ​ពី​នគរ​១​ដល់​នគរ​១ ហើយ​នឹង​កើត​មាន​ព្យុះ​សង្ឃរា​យ៉ាង​សំបើម មក​ពី​ចុង​ផែនដី​បំផុត


តើ​នឹង​ផ្លុំ​ត្រែ​នៅ​ក្នុង​ក្រុង ឥត​ធ្វើ​ឲ្យ​បណ្តាជន​ក្តុក‌ចិត្ត​បាន​ឬ តើ​នឹង​មាន​អន្តរាយ​កើត​ដល់​ទី​ក្រុង​ណា ឥត​ព្រះ‌យេហូវ៉ា​ធ្វើ​ដែរ​ឬ​ទេ


អញ​នឹង​រំលំ​បល្ល័ង្ក​នៃ​រាជ្យ​ផ្សេងៗ ហើយ​នឹង​រំលាង​បំផ្លាញ​ឥទ្ធិ‌ឫទ្ធិ​របស់​រាជ្យ​នៃ​សាសន៍​ទាំង​ប៉ុន្មាន អញ​នឹង​បំភ្លូក​អស់​ទាំង​រទេះ​ចំបាំង ព្រម​ទាំង​មនុស្ស​ដែល​ជិះ​ផង ឯ​សេះ នឹង​ពួក​ដែល​ជិះ ក៏​នឹង​ភ្លាត់​ធ្លាក់​ចុះ ដោយ​ដាវ​របស់​បង​ប្អូន​គេ​រៀង​រាល់​ខ្លួន


ពី​ព្រោះ​សាសន៍​១​នឹង​លើក​គ្នា​ទាស់​នឹង​សាសន៍​១ នគរ​១​ទាស់​នឹង​នគរ​១ ហើយ​នឹង​កើត​មាន​អំណត់ ជំងឺ​អាសន្ន‌រោគ នឹង​កក្រើក​ដី​នៅ​កន្លែង​ផ្សេងៗ


ពី​ព្រោះ​សាសន៍​១​នឹង​លើក​គ្នា​ទាស់​នឹង​សាសន៍​១ នគរ​១​ទាស់​នឹង​នគរ​១ ក៏​នឹង​មាន​កក្រើក​ដី​នៅ​កន្លែង​ផ្សេងៗ ហើយ​នឹង​មាន​អំណត់ នឹង​ចលាចល​កើត​ឡើង នេះ​ជា​ដើម​ចម​នៃ​សេចក្ដី​ទុក្ខ​វេទនា​ទេ


ដូច្នេះ​ព្រះ‌យេហូវ៉ា​ក៏​កើត​មាន​សេចក្ដី​ខ្ញាល់​នឹង​ពួក​អ៊ីស្រាអែល ហើយ​ទ្រង់​ប្រគល់​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​បំផ្លាញ​គេ ក៏​លក់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ ដែល​នៅ​ជុំវិញ​ដែរ ដល់​ម៉្លេះ​បាន​ជា​គេ​ពុំ​អាច​នឹង​ទប់​ទល់ នៅ​មុខ​ពួក​ខ្មាំង​សត្រូវ​បាន​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម