Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 14:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ឯ​ពួក​យាម‌ល្បាត​ខាង​សូល ដែល​នៅ​ក្រុង​គីបៀរ​ក្នុង​ស្រុក​បេន‌យ៉ាមីន គេ​ក៏​មើល​ទៅ​ឃើញ​បណ្តា​ពល​បែក‌ខ្ញែក​ពី​គ្នា​ខ្ចាត់​ខ្ចាយ ខ្លះ​ទៅ​ខាង​នេះ ខ្លះ​ទៅ​ខាង​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ពួក​យាម‌ល្បាត​របស់​សូល​នៅ​ក្រុង​គី‌បៀរ ស្រុក​បេនយ៉ាមីន មើល​ទៅ​ឃើញ​ពល​ទ័ព​បែក‌ខ្ញែក​គ្នា ខ្លះ​ទៅ​ខាង​នេះ ខ្លះ​ទៅ​ខាង​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ពួក​អ្នក​យាម‌ល្បាត​របស់​ស្ដេច​សូល នៅ​ក្រុង​គីបៀរ ក្នុង​ស្រុក​បេន‌យ៉ាមីន ក៏​បាន​ឃើញ​កង‌ទ័ព​ភីលីស្ទីន​រត់​បែក‌ខ្ញែក​គ្នា​ទៅ​គ្រប់​ទិស‌ទី​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

16 ពួក​អ្នក​យាម​ល្បាត​របស់​ស្តេច​សូល នៅ​ក្រុង​គីបៀរ ក្នុង​ស្រុក​ពុន‌យ៉ាមីន ក៏​បាន​ឃើញ​កង‌ទ័ព​ភីលី‌ស្ទីន​រត់​បែក​ខ្ញែក​គ្នា​ទៅ​គ្រប់​ទិស​ទី​ដែរ។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 14:16
8 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ឲ្យ​គេ​រលាយ​ហូរ​ទៅ​ដូច​ជា​ទឹក កាល​ណា​គេ​ដំរង់​ព្រួញ​គេ នោះ​សូម​ឲ្យ​ព្រួញ​ទាំង​នោះ បាន​ដូច​ជា​បាក់​វិញ


សូម​ទ្រង់​បណ្តេញ​គេ​ចេញ ដូច​ជា​ផ្សែង​ត្រូវ​ផាត់​បាត់​ទៅ​ដែរ សូម​ឲ្យ​ពួក​មនុស្ស​អាក្រក់​វិនាស​បាត់​ពី​ចំពោះ​ព្រះ​ទៅ ដូច​ជា​ក្រមួន​ដែល​រលាយ​ទៅ នៅ​ចំពោះ​ភ្លើង


អញ​ក៏​នឹង​ញុះ‌ញង់​ពួក​សាសន៍​អេស៊ីព្ទ​ឲ្យ​ទាស់‌ទែង​នឹង​គ្នា​ឯង​ដែរ គេ​នឹង​ច្បាំង​គ្នា​នឹង​គ្នា គឺ​បង​ប្អូន​នឹង​បង​ប្អូន ពួក​អ្នក​ជិត​ខាង​នឹង​អ្នក​ជិត​ខាង ទី​ក្រុង​១​នឹង​ទី​ក្រុង​១​ទៀត ហើយ​នគរ​១​នឹង​នគរ​១​ទៀត​ដែរ


នោះ​ពួក​៣០០​នាក់​ក៏​ផ្លុំ​ត្រែ​ឡើង ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បណ្តាល​ឲ្យ​គេ​កាប់​សំឡាប់​គ្នា​ឯង​ទៅ​វិញ​ទៅ​មក នៅ​ពេញ​ក្នុង​កំឡុង​កង‌ទ័ព​របស់​គេ ពួក​ទ័ព​គេ​ក៏​រត់​រហូត​ដល់​បេត-ស៊ីតា ខាង​សេរេរ៉ា ហើយ​រហូត​ដល់​ព្រំ​អេបិល-មហូឡា ជិត​តាបាត


នោះ​ក៏​មាន​ការ​ញាប់‌ញ័រ​កើត​ឡើង ក្នុង​ទី​បោះ​ទ័ព​ដែល​នៅ​វាល នឹង​នៅ​ក្នុង​ពួក​បណ្តា​ទ័ព​ទាំង​ប៉ុន្មាន ឯ​ពួក​អ្នក​នៅ​ក្នុង​បន្ទាយ នឹង​ពួក​ទ័ព​បំផ្លាញ គេ​ក៏​ញ័រ​រន្ធត់​ដែរ ហើយ​ផែនដី​ក៏​កក្រើក​ឡើង ដូច្នេះ គេ​មាន​សេចក្ដី​ញ័រ​រន្ធត់​ជា​ខ្លាំង​ក្រៃ‌លែង។


ដូច្នេះ សូល​មាន​បន្ទូល​ទៅ​ពួក​អ្នក ដែល​នៅ​ជា​មួយ​ថា ចូរ​រាប់​មើល តើ​អ្នក​ណា​ដែល​បាន​ចេញ​ពី​យើង​ទៅ​នោះ កាល​គេ​បាន​រាប់​ទៅ នោះ​ឃើញ​បាត់​យ៉ូណា‌ថាន នឹង​អ្នក​ដែល​កាន់​គ្រឿង​របស់​លោក​ផង


រួច​ទ្រង់នឹង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​ទាំង​ប៉ុន្មាន​ក៏​ប្រមូល​គ្នា​ទៅ​ឯ​ទី​ចំបាំង ហើយ​ឃើញ​មាន​ការ​ច្របូក‌ច្របល់​យ៉ាង​សំបើម ដោយ​កំពុង​តែ​កាប់​ចាក់​គ្នា​គេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម