Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 46:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 អស់​ទាំង​សាសន៍​បាន​ឮ​និយាយ​ពី​សេចក្ដី​អាម៉ាស់​ខ្មាស​របស់​ឯង ហើយ​ផែនដី​ក៏​ឮ​ពេញ​ដោយ​សំរែក​របស់​ឯង​ដែរ ដ្បិត​មនុស្ស​ខ្លាំង​ពូកែ​បាន​ចំពប់​នឹង​មនុស្ស​ខ្លាំង​ពូកែ ហើយ​ទាំង​២​បាន​ដួល​ជា​មួយ​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 អស់​ទាំង​សាសន៍​បាន​ឮ​និយាយ​ពី សេចក្ដី​អាម៉ាស់​ខ្មាស​របស់​អ្នក ហើយ​ផែនដី​ក៏​ឮ​ពេញ​ដោយ​សម្រែក​របស់​អ្នក​ដែរ ដ្បិត​មនុស្ស​ខ្លាំង​ពូកែ​បាន​ចំពប់​នឹង​មនុស្ស​ខ្លាំង​ពូកែ ហើយ​ទាំង​ពីរ​បាន​ដួល​ជា‌មួយ​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ប្រជា‌ជាតិ​នានា​ទទួល​ដំណឹង​ថា អ្នក​ត្រូវ​អាម៉ាស់ ព្រោះ​សម្រែក​របស់​អ្នក លាន់​ឮ​ពាស‌ពេញ​លើ​ផែនដី។ ទាហាន​ដ៏​ខ្លាំង​ពូកែ​រត់​បុក​គ្នា ដួល​ស្លាប់​ទាំង​ពីរ​នាក់»។

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ប្រជា‌ជាតិ​នានា​ទទួល​ដំណឹង​ថា អ្នក​ត្រូវ​អាម៉ាស់ ព្រោះ​សំរែក​របស់​អ្នក លាន់​ឮ​ពាស‌ពេញ​លើ​ផែនដី។ ទាហាន​ដ៏​ខ្លាំង​ពូកែ​រត់​បុក​គ្នា ដួល​ស្លាប់​ទាំង​ពីរ​នាក់»។

សូមមើលជំពូក ចម្លង




យេរេមា 46:12
17 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​នោះ ឯង​នឹង​បាន​តែ​កន្លែង​ឱន​ចុះ នៅ​កណ្តាល​ពួក​ឈ្លើយ​ប៉ុណ្ណោះ ហើយ​នឹង​ត្រូវ​ដួល នៅ​ក្រោម​ខ្មោច​នៃ​ពួក​អ្នក​ដែល​ត្រូវ​គេ​សំឡាប់ ទោះ​បើ​ធ្វើ​ទោស​ជា​ច្រើន​ដល់​ម៉្លេះ​ក៏​ដោយ គង់​តែ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់​មិន​ទាន់​បែរ​ចេញ​នៅ​ឡើយ គឺ​ព្រះ‌ហស្ត​ទ្រង់​នៅ​តែ​លូក​មក​ទៀត។


អញ​ក៏​នឹង​ញុះ‌ញង់​ពួក​សាសន៍​អេស៊ីព្ទ​ឲ្យ​ទាស់‌ទែង​នឹង​គ្នា​ឯង​ដែរ គេ​នឹង​ច្បាំង​គ្នា​នឹង​គ្នា គឺ​បង​ប្អូន​នឹង​បង​ប្អូន ពួក​អ្នក​ជិត​ខាង​នឹង​អ្នក​ជិត​ខាង ទី​ក្រុង​១​នឹង​ទី​ក្រុង​១​ទៀត ហើយ​នគរ​១​នឹង​នគរ​១​ទៀត​ដែរ


នៅ​តាម​ផ្លូវ​មាន​ឮ​សំឡេង​គេ​ស្រែក​រក​ស្រា​ទំពាំង‌បាយ‌ជូរ សេចក្ដី​អំណរ​ទាំង​អស់​បាន​ងងឹត​ទៅ ហើយ​សេចក្ដី​រីក‌រាយ​នៅ​ក្នុង​ស្រុក​ក៏​បាត់​អស់​ដែរ


ពួក​យូដា​គេ​សោយ​សោក ហើយ​ទ្វារ​ក្រុង​ក៏​ថយ​កំឡាំង​ចុះ គេ​អង្គុយ​នៅ​ដី​ដោយ​ចិត្ត​ព្រួយ ហើយ​សំរែក​នៃ​ក្រុង​យេរូ‌សាឡិម​ក៏​ឮ​ឡើង


ហេតុ​អ្វី​បាន​ជា​ឯង​អាល័យ​តែ​ដើរ​ចុះ​ឡើង ដើម្បី​បំផ្លាស់​កិរិយា​របស់​ឯង ឯង​នឹង​ត្រូវ​មាន​សេចក្ដី​ខ្មាស​ចំពោះ​ស្រុក​អេស៊ីព្ទ ដូច​ជា​ឯង​បាន​ខ្មាស ចំពោះ​ស្រុក​អាសស៊ើរ​ដែរ


កុំ​បើក​ឲ្យ​មនុស្ស​លឿន​រត់​ទៅ​បាត់ ឬ​មនុស្ស​ខ្លាំង​ពូកែ​រួច​ខ្លួន​ឡើយ គេ​បាន​ចំពប់​ដួល​ចុះ នៅ​ស្រុក​ខាង​ជើង ក្បែរ​ទន្លេ​អ៊ើប្រាត​ហើយ


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មើល មាន​ទឹក​ឡើង​ចេញ​ពី​ទិស​ខាង​ជើង ទឹក​នោះ​នឹង​ត្រឡប់​ជា​ទន្លេ​ដែល​លិច​ច្រាំង ក៏​នឹង​ជន់​ឡើង​លិច​ស្រុក នឹង​បណ្តា​ដែល​នៅ​ក្នុង​ស្រុក​ទាំង​ប៉ុន្មាន​ដែរ គឺ​ទាំង​ទី​ក្រុង នឹង​មនុស្ស​ដែល​អាស្រ័យ​នៅ​ផង នោះ​បណ្តា​មនុស្ស​នឹង​ស្រែក​ឡើង ពួក​អ្នក​ដែល​អាស្រ័យ​នៅ​ទាំង​ប៉ុន្មាន​នឹង​ទ្រហោ​យំ


មាន​ឮ​សំរែក​នៅ​ក្រុង​ហែសបូន រហូត​ដល់​អេលាលេ គេ​បាន​បព្ចោញ​សំឡេង​រហូត​ដល់​យ៉ាហាស ហើយ​ពី​សូអារ​ទៅ​ដល់​ហូរ៉ូណែម ដូច​ជា​គោ​ញី​អាយុ​៣​ខួប ដ្បិត​ទឹក​នៃ​នីមរីម​បាន​រីង​ស្ងួត​ទៅ​ហើយ


ផែនដី​ក៏​ញ័រ​ដោយ​សូរ​គេ​ធ្លាក់​ចុះ ក៏​មាន​ឮ​សំរែក​ដែល​ឮ​រហូត​ដល់​សមុទ្រ​ក្រហម


ផែនដី​ក៏​ញ័រ ដោយ​សូរ​នៃ​ការ​ចាប់​យក​ក្រុង​បាប៊ីឡូន សំរែក​របស់​គេ​ក៏​បាន​ឮ នៅ​កណ្តាល​អស់​ទាំង​សាសន៍។


មាន​ឮ​សូរ​សំរែក​ចេញ​ពី​ក្រុង​បាប៊ីឡូន​មក នឹង​សូរ​នៃ​ការ​បំផ្លាញ​យ៉ាង​សំបើម មក​ពី​ស្រុក​របស់​ពួក​ខាល់ដេ


ស្តេច​របស់​គេ​នឹក​រក​អ្នក​ណា​ដែល​ស្ទាត់​ជំនាញ​ក្នុង​ពល‌ទ័ព តែ​គេ​ដើរ​ទៅ​ទាំង​ចំពប់​ជើង គេ​ប្រញាប់‌ប្រញាល់​នឹង​ឡើង​ទៅ​ឯ​កំផែង​ក្រុង រួច​ក៏​រៀបចំ​ប្រដាប់​បាំង​ខ្លួន


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា នៅ​ថ្ងៃ​នោះ នឹង​ឮ​សូរ​សំរែក​ពី​ទ្វារ​ត្រី នឹង​សូរ​ទ្រហោ​យំ​ពី​ឃុំ​ទី​២ ហើយ​សូរ​គ្រាំ‌គ្រេង​ពី​ភ្នំ​ទាំង​ប៉ុន្មាន


ឯ​ពួក​មនុស្ស​ដែល​មិន​បាន​ស្លាប់​ទេ នោះ​ក៏​កើត​មាន​ឫស‌ដូង‌បាត​វិញ ហើយ​សូរ​សំរែក​នៅ​ទី​ក្រុង​នោះ ក៏​ឮ​រហូត​ដល់​ផ្ទៃ​មេឃ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម