នាងបងបង្កើតបានកូនប្រុស១ នាងឲ្យឈ្មោះថា ម៉ូអាប់ គឺអ្នកនោះហើយដែលជាឪពុកនៃសាសន៍ម៉ូអាប់ ដរាបដល់សព្វថ្ងៃនេះ
សេផានា 2:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញបានឮពាក្យដំនៀលរបស់សាសន៍ម៉ូអាប់ នឹងពាក្យជេរប្រមាថរបស់ពួកកូនចៅអាំម៉ូន គឺជាពាក្យដែលគេត្មះតិះដៀលដល់រាស្ត្រអញ ហើយបានដំកើងខ្លួនគេទាស់នឹងព្រំស្រុករបស់រាស្ត្រអញផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងបានឮពាក្យដំណៀលរបស់សាសន៍ម៉ូអាប់ និងពាក្យជេរប្រមាថរបស់ពួកកូនចៅអាំម៉ូន គឺជាពាក្យដែលគេត្មះតិះដៀល ដល់ប្រជារាស្ត្ររបស់យើង ហើយបានអួតខ្លួនគេទាស់នឹង ទឹកដីប្រជារាស្ត្ររបស់យើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «យើងបានឮពាក្យដែលអ្នកស្រុកម៉ូអាប់ និងអ្នកស្រុកអាំម៉ូនជេរប្រមាថ ត្មះតិះដៀលប្រជារាស្ត្ររបស់យើង ព្រមទាំងឈ្លានពានទឹកដីរបស់គេផង។ អាល់គីតាប «យើងបានឮពាក្យដែលអ្នកស្រុកម៉ូអាប់ និងអ្នកស្រុកអាំម៉ូនជេរប្រមាថ ត្មះតិដៀលប្រជារាស្ត្ររបស់យើង ព្រមទាំងឈ្លានពានទឹកដីរបស់គេផង។ |
នាងបងបង្កើតបានកូនប្រុស១ នាងឲ្យឈ្មោះថា ម៉ូអាប់ គឺអ្នកនោះហើយដែលជាឪពុកនៃសាសន៍ម៉ូអាប់ ដរាបដល់សព្វថ្ងៃនេះ
ហើយនាងប្អូនក៏បង្កើតបានកូនប្រុស១ដែរ នាងឲ្យឈ្មោះថា បេន-អាំមី គឺអ្នកនោះហើយដែលជាឪពុកនៃពួកកូនចៅអាំម៉ូនដរាបដល់សព្វថ្ងៃនេះ។
នេះជាសេចក្ដីទំនាយយ៉ាងធ្ងន់ពីស្រុកម៉ូអាប់ ពីព្រោះនៅក្នុងយប់១ នោះក្រុងអើរ របស់ស្រុកម៉ូអាប់ នឹងត្រូវបំផ្លាញខ្ទេចខ្ទី ហើយសាបសូន្យទៅ ហើយដោយព្រោះនៅក្នុងយប់១ ក្រុងគារ របស់ស្រុកម៉ូអាប់ត្រូវបំផ្លាញខ្ទេចខ្ទី ហើយសាបសូន្យទៅដែរ
យើងបានឮនិយាយ ពីសេចក្ដីអំនួតរបស់សាសន៍ម៉ូអាប់ថា គេជាអ្នកអួតអាងណាស់ គឺពីសេចក្ដីឆ្មើងឆ្មៃ សេចក្ដីអំនួត នឹងសេចក្ដីក្រេវក្រោធរបស់គេផង តែការអួតអាងរបស់គេជាអសារឥតការទទេ
ព្រះយេហូវ៉ា ទ្រង់មានបន្ទូល ទាស់នឹងអស់អ្នកជិតខាងដ៏អាក្រក់របស់ខ្ញុំថា ឯពួកអ្នកដែលពាល់ប៉ះដល់មរដកដែលអញបានចែកដល់ពួកអ៊ីស្រាអែល ជារាស្ត្ររបស់អញឲ្យគ្រងបាន នោះមើល អញនឹងដករំលើងគេចេញពីស្រុកទៅ ហើយនឹងដករំលើងពួកវង្សយូដាចេញពីកណ្តាលគេដែរ
ពីស្រុកម៉ូអាប់។ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះថា វេទនាដល់ក្រុងនេបូរពីព្រោះត្រូវបំផ្លាញហើយ ក្រុងគារយ៉ាថែមក៏ត្រូវខ្មាស គឺត្រូវគេចាប់យកបាន ក្រុងមីសកាបត្រូវខ្មាសដែរ ហើយត្រូវខូចបង់
ពីពួកកូនចៅអាំម៉ូន។ ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា តើអ៊ីស្រាអែលគ្មានកូនប្រុសទេឬអី តើគ្មានអ្នកណានឹងគ្រងមរដកទេឬ ចុះហេតុអ្វីបានជាព្រះម៉ូឡុក បានគ្រងស្រុកកាឌជាមរដក ហើយពួកវានឹងអាស្រ័យនៅ ក្នុងទីក្រុងនៃស្រុកនោះដូច្នេះ
ឱព្រះយេហូវ៉ាអើយ ទ្រង់បានឮពាក្យប្រមាថរបស់គេ នឹងអស់ទាំងកិច្ចកលដែលគេគិតធ្វើដល់ទូលបង្គំហើយ
ឯឯង កូនមនុស្សអើយ ចូរទាយប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ពីដំណើរពួកកូនចៅអាំម៉ូន ហើយពីពាក្យត្មះតិះដៀលរបស់គេ ចូរប្រាប់ថា ន៏ មានដាវ មានដាវហូតជាស្រេច ដាវនោះបានខាត់ឲ្យភ្លឺសំរាប់ការសំឡេះយ៉ាងសន្ធឹក ដើម្បីឲ្យបានស៊ីបំផ្លាញ ហើយឲ្យបានដូចជាផ្លេកបន្ទោរ
នោះឯងនឹងដឹងថា អញនេះគឺព្រះយេហូវ៉ាបានឮអស់ទាំងពាក្យត្មះតិះដៀល ដែលឯងបានពោល ទាស់នឹងភ្នំនៃស្រុកអ៊ីស្រាអែលទាំងប៉ុន្មានថា ស្រុកគេត្រូវចោលស្ងាត់ហើយ គឺបានប្រគល់មកឲ្យយើងត្របាក់លេប
ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ដោយព្រោះខ្មាំងសត្រូវបានពោលឡកឲ្យឯងថា ហាសហា ទីខ្ពស់ពីបុរាណទាំងនេះបានត្រឡប់ជារបស់ផងយើងហើយ
ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំង៣របស់ពួកកូនចៅអាំម៉ូន អើ ដោយព្រោះ៤ផង នោះអញនឹងមិនព្រមលើកទោសគេចោលឡើយ ពីព្រោះគេបានវះពោះរបស់ពួកស្រីៗ ដែលមានទំងន់នៅស្រុកកាឡាត ដើម្បីឲ្យបានវាតព្រំស្រុករបស់ខ្លួនឲ្យធំឡើង
ព្រះយេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំង៣របស់សាសន៍ម៉ូអាប់ អើ ដោយព្រោះ៤ផង នោះអញនឹងមិនព្រមលើកទោសគេចោលឡើយ ពីព្រោះគេបានដុតឆ្អឹងរបស់ស្តេចអេដំម ធ្វើជាកំបោរ
នេះជាសេចក្ដីដែលនឹងកើតមានដល់គេ ដោយព្រោះសេចក្ដីអំនួតរបស់គេ ពីព្រោះគេបានត្មះតិះដៀល ហើយដំកើងខ្លួន ទាស់នឹងរាស្ត្ររបស់ព្រះយេហូវ៉ានៃពួកពលបរិវារ
ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងយ៉ូស្វេថា នៅថ្ងៃនេះ អញបានប្រមៀលសេចក្ដីដំនៀលរបស់ស្រុកអេស៊ីព្ទពីឯងចេញ គឺហេតុនោះ បានជាគេហៅឈ្មោះកន្លែងនោះថា គីលកាល ដរាបដល់សព្វថ្ងៃនេះ។