Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 5:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​យ៉ូស្វេ​ថា នៅ​ថ្ងៃ​នេះ អញ​បាន​ប្រមៀលសេចក្ដី​ដំនៀល​របស់​ស្រុក​អេស៊ីព្ទ​ពី​ឯង​ចេញ គឺ​ហេតុ​នោះ បាន​ជា​គេ​ហៅ​ឈ្មោះ​កន្លែង​នោះ​ថា គីល‌កាល ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «នៅ​ថ្ងៃ​នេះ យើង​បាន​ប្រមៀល​ដំណៀល​របស់​ស្រុក​អេស៊ីព្ទ​ចេញ​ពី​អ្នក​ហើយ»។ ដូច្នេះ គេ​បាន​ហៅ​ឈ្មោះ​កន្លែង​នោះ​ថា គីល‌កាល រហូត​ដល់​សព្វ​ថ្ងៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «ថ្ងៃ​នេះ យើង​ដក សេចក្ដី​អាម៉ាស់​ចេញ​ឆ្ងាយ​ពី​អ្នក​រាល់​គ្នា​ហើយ គឺ​សេចក្ដី​អាម៉ាស់​ដែល​អ្នក​រាល់​គ្នា​ធ្លាប់​រង​នៅ​ស្រុក​អេស៊ីប»។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា “គីល‌កាល់” រហូត​ដល់​សព្វ​ថ្ងៃ។

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ពេល​នោះ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​យ៉ូស្វេ​ថា៖ «ថ្ងៃ​នេះ យើង​ដក សេចក្តី​អាម៉ាស់​ចេញ​ឆ្ងាយ​ពី​អ្នក​រាល់​គ្នា​ហើយ គឺ​សេចក្តី​អាម៉ាស់​ដែល​អ្នក​រាល់​គ្នា​ធ្លាប់​រង​នៅ​ស្រុក​អេស៊ីប»។ ហេតុ​នេះ ហើយ​បាន​ជា​គេ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា “គីល‌កាល់” រហូត​ដល់​សព្វ​ថ្ងៃ។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 5:9
21 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​គេ​ទូល​ថា យើង​ខ្ញុំ​នឹង​ឲ្យ​ប្អូន​ស្រី​របស់​យើង​ខ្ញុំ ដល់​មនុស្ស​ដែល​មិន​កាត់​ស្បែក​ដូច្នេះ​មិន​បាន​ទេ ធ្វើ​ដូច្នោះ​នឹង​នាំ​ឲ្យ​មាន​សេចក្ដី​អាម៉ាស់​ខ្មាស​ដល់​យើង​ខ្ញុំ​ណាស់


ដូច្នេះ ស្តេច​ក៏​យាង​ត្រឡប់​ទៅ​វិញ បាន​ដល់​ត្រឹម​ទន្លេ​យ័រដាន់ ឯ​ពួក​យូដា​គេ​ទៅ​ដល់​ក្រុង​គីល‌កាល ដើម្បី​នឹង​ទៅ​ទទួល​ស្តេច ហើយ​ចំឡង​ទ្រង់​ពី​ទន្លេ​យ័រដាន់​មក។


ពី​បេត-គីល‌កាល ពី​ស្រុក​ស្រែ​ចំការ​កេបា នឹង​អាស‌ម៉ាវែត​ដែរ ពី​ព្រោះ​ពួក​ចំរៀង គេ​បាន​ធ្វើ​ភូមិ នៅ​ព័ទ្ធ​ជុំវិញ​ក្រុង​យេរូ‌សាឡិម


សូម​បង្វែរ​សេចក្ដី​ដំនៀល​ដែល​ទូលបង្គំ​ខ្លាច​នោះ ចេញ​ពី​ទូលបង្គំ​ទៅ ដ្បិត​ច្បា​ប់​នៃ​ទ្រង់​សុទ្ធ​តែ​ល្អ


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មើល នឹង​មាន​គ្រា​មក​ដល់ ដែល​អញ​នឹង​វាយ‌ផ្ចាល​ពួក​កាត់​ស្បែក ដែល​កាត់​មិន​ស្មោះ‌ត្រង់


ហើយ​គេ​បាន​ធ្វើ​សំផឹងនៅ​ស្រុក​អេស៊ីព្ទ អើ គេ​បាន​ធ្វើ​សំផឹង​ពី​កាល​នៅ​ក្មេង នៅ​ស្រុក​នោះ មនុស្ស​បាន​ចាប់​ដោះ​គេ នៅ​ទី​នោះ​បាន​អង្អែល​ដោះ​នៃ​វ័យ​ក្រមុំ​របស់​គេ


វា​មិន​លះ‌លែង​ការ​កំផិត ដែល​វា​បាន​ធ្វើ​តាំង​ពី​នៅ​ស្រុក​អេស៊ីព្ទ​មក​នោះ​ទេ ដ្បិត​កាល​វា​នៅ​ក្មេង​នៅ​ឡើយ នោះ​គេ​បាន​រួម​ដំណេក​នឹង​វា ហើយ​បាន​អង្អែល​ដោះ​នៃ​វ័យ​ក្រមុំ​របស់​វា ព្រម​ទាំង​ចាក់​ការ​កំផិត​របស់​គេ​ទៅ​លើ​វា


ឱ​អ៊ីស្រាអែល​អើយ ទោះ​បើ​ឯង​ប្រព្រឹត្ត​ការ​កំផិត​ក៏​មែន​ហើយ ប៉ុន្តែមិន​ត្រូវ​ឲ្យ​យូដា​ទៅ​ជា​មាន​ទោស​ឡើយ កុំ​ឲ្យ​ឯង​ឡើង​មក​ឯ​គីលកាល ក៏​កុំ​ឲ្យ​ឯង​ឡើង​ទៅ​ឯ​បេត-អាវេន ឬ​ស្បថ​ថា «ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ» នោះ​ដែរ


ចូរ​នាំ​អ្នក​ដែល​បាន​ជេរ​ប្រទេច​នោះ ចេញ​ទៅ​ឯ​ក្រៅ​ទី​ដំឡើង​ត្រសាល ហើយ​អស់​អ្នក​ដែល​បាន​ឮ នោះ​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​វា រួច​ត្រូវ​ឲ្យ​ពួក​ជំនុំ​ទាំង​អស់​គ្នា​ចោល​វា​នឹង​ថ្ម​ទៅ


កុំ​ឲ្យ​រក​ដល់​បេត-អែល ឬ​ចូល​ទៅ​ក្នុង​គីលកាល​ឡើយ ក៏​កុំ​ឲ្យ​រំលង​ទៅ​ដល់​បៀរ-សេបា​ដែរ ពី​ព្រោះ​គីលកាល​នឹង​ត្រូវ​ទៅ​ជា​ឈ្លើយ​ពិត ហើយ​បេត-អែល​នឹង​ត្រូវ​សូន្យ​បាត់​ទៅ


ឱ​រាស្ត្រ​អញ​អើយ ឥឡូវ​នេះ ចូរ​នឹក​ចាំ​ពី​កិច្ច​ឧបាយ​ដែល​បាឡាក ស្តេច​ម៉ូអាប់ បាន​បង្កើត ហើយ​ពី​សេចក្ដី​ដែល​បាឡាម ជា​កូន​បេអ៊រ​បាន​ឆ្លើយ​តប​ជា​យ៉ាង​ណា ហើយ​នឹក​ពី​ដំណើរ​ដែល​ឯង​ដើរ ចាប់​តាំង​ពី​ស៊ីទីម រហូត​ដល់​គីលកាល ដើម្បី​ឲ្យ​ឯង​បាន​ស្គាល់​អស់​ទាំង​កិច្ច‌ការ​សុចរិត​របស់​ព្រះ‌យេហូវ៉ា​ចុះ។


អញ​បាន​ឮ​ពាក្យ​ដំនៀល​របស់​សាសន៍​ម៉ូអាប់ នឹង​ពាក្យ​ជេរ​ប្រមាថ​របស់​ពួក​កូន​ចៅ​អាំម៉ូន គឺ​ជា​ពាក្យ​ដែល​គេ​ត្មះ‌តិះដៀល​ដល់​រាស្ត្រ​អញ ហើយ​បាន​ដំកើង​ខ្លួន​គេ​ទាស់​នឹង​ព្រំ​ស្រុក​របស់​រាស្ត្រ​អញ​ផង


ដូច្នេះ ឥឡូវ​នេះ ចូរ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​ទ្រង់​ដោយ​ចិត្ត​ស្មោះ‌ត្រង់ ហើយ​ពិត​ប្រាកដ​ចុះ ចូរ​លះ​ចោល​អស់​ទាំង​ព្រះ​ដែល​ពួក​ឰយុកោ​ឯង​បាន​គោរព​ប្រតិ‌បត្តិ នៅ​ខាង​នាយ​ទន្លេ ហើយ​នៅ​ស្រុក​អេស៊ីព្ទ​នោះ​ចេញ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​វិញ


រីឯ​កាល​ពួក​បណ្តាជន​បាន​ឡើង​ពី​ទន្លេ​យ័រដាន់​មក នោះ​គឺ​ជា​ថ្ងៃ​១០​ខែ​ចេត្រ គេ​ក៏​ដំឡើង​ត្រសាល​នៅ​ត្រង់​គីល‌កាល ក្បែរ​ព្រំ​ក្រុង​យេរីខូរ​ខាង​កើត


ដូច្នេះ កាល​គេ​បាន​កាត់​ស្បែក​ប្រុសៗ​ទាំង​អស់​រួច​ហើយ នោះ​ក៏​នៅ​នឹង​កន្លែង​គេ ក្នុង​ទី​ដំឡើង​ត្រសាល​នោះ​ដរាប​ដល់​សះ​ជា


យ៉ូណា‌ថាន​ក៏​ប្រាប់​ដល់​មនុស្ស​កំឡោះ ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​ថា ចូរ​យើង​ឆ្លង​ទៅ​ឯ​បន្ទាយ​នៃ​ពួក​មិន​កាត់​ស្បែក​នោះ ប្រហែល​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ជួយ​យើង​ទេ​ដឹង ដ្បិត​គ្មាន​អ្វី​ឃាត់‌ឃាំង​ដល់​ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​នឹង​ជួយ​សង្គ្រោះ ដោយ‌សារ​មនុស្ស​ច្រើន ឬ​តិច​នោះ​ទេ


ដូច្នេះ ដាវីឌ​ក៏​សួរ​ដល់​ពួក​អ្នក​ដែលឈរ​នៅ​ជិត​ថា ឯ​អ្នក​ណា​ដែល​នឹង​សំឡាប់​សាសន៍​ភីលីស្ទីន​នេះ ហើយ​ដក​សេចក្ដី​ដំនៀល​ពី​អ៊ីស្រាអែល​ចេញ នោះ​នឹង​បាន​ដូច​ម្តេច​ខ្លះ ដ្បិត​តើ​សាសន៍​ភីលីស្ទីន​ដែល​ឥត​កាត់​ស្បែក​នេះ​ជា​អ្វី បាន​ជា​ហ៊ាន​ប្រកួត​នឹង​ពល​ទ័ព​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​ដូច្នេះ


ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់ បាន​ប្រហារ​ទាំង​សត្វ​សិង្ហ នឹង​ខ្លា‌ឃ្មុំ​ផង ដូច្នេះ សាសន៍​ភីលីស្ទីន​ដែល​ឥត​កាត់​ស្បែក​នេះ នឹង​បាន​ដូច​ជា​សត្វ​១​នោះ​ដែរ ដ្បិត​វា​បាន​ប្រកួត​នឹង​ពល​ទ័ព​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​ហើយ


លោក​តែង​ដើរ​វង់ ពី​បេត-អែល ទៅ​ដល់​គីល‌កាល ហើយ​នឹង​មីសប៉ា រាល់​តែ​ឆ្នាំ ក៏​វិនិច្ឆ័យ​រឿង​របស់​ពួក​អ៊ីស្រាអែល នៅ​កន្លែង​ទាំង​នោះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម