Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 19:38 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

38 ហើយ​នាង​ប្អូន​ក៏​បង្កើត​បាន​កូន​ប្រុស​១​ដែរ នាង​ឲ្យ​ឈ្មោះ​ថា បេន-អាំមី គឺ​អ្នក​នោះ​ហើយ​ដែល​ជា​ឪពុក​នៃ​ពួក​កូន​ចៅ​អាំម៉ូន​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

38 រីឯ​នាង​ប្អូន​ក៏​បង្កើត​បាន​កូនប្រុស​ម្នាក់​ដែរ ហើយ​ដាក់ឈ្មោះ​វា​ថា បេន-អាំមី​។ គាត់​ជា​ឪពុក​នៃ​កូនចៅ​អាំម៉ូន​នៅ​សព្វថ្ងៃ​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

38 នាង​ប្អូន​ក៏​បង្កើត​បាន​កូន​ប្រុស​មួយ​ដែរ ហើយ​ក៏​ដាក់​ឈ្មោះ​កូន​នោះ​ថា "បេន-អាំមី" ហើយ​អ្នក​នោះ​ជា​ឪពុក​របស់​សាសន៍​អាំម៉ូន​ដរាប​ដល់​សព្វ‌ថ្ងៃ​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

38 នាង​ពៅ​ក៏​សម្រាល​បាន​កូន​ប្រុស​មួយ​ដែរ នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា បេន‌អាំ‌មី ដែល​ជា​ឪពុក​របស់​ជន‌ជាតិ​អាំម៉ូន​សព្វ​ថ្ងៃ​នេះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

38 នាង​ពៅ​ក៏​សំរាល​បាន​កូន​ប្រុស​មួយ​ដែរ នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា បេនអាំ‌មី ដែល​ជា​ឪពុក​របស់​ជន‌ជាតិ​អាំម៉ូន​សព្វ​ថ្ងៃ​នេះ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 19:38
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​អ័ប្រា‌ហាំ គាត់​ចេញ​ពី​ទី​នោះ​ធ្វើ​ដំណើរ​ទៅ​ឯ​ស្រុក​ត្បូង គាត់​តាំង​ទី​លំនៅ​ត្រង់​កេរ៉ា នា​កណ្តាល​កាដេស​នឹង​ស៊ើរ


៙ សូម​ទ្រង់​ធ្វើ​ដល់​គេ ដូច​បាន​ធ្វើ​ដល់​សាសន៍​ម៉ាឌាន គឺ​ដូច​ជា​បាន​ធ្វើ​ដល់​ស៊ីសេរ៉ា នឹង​យ៉ាប៊ីន នៅ​ត្រង់​ស្ទឹង​គីសុន


គេ​នឹង​រួម​ចិត្ត​គ្នា​ឆាប​ចុះ​ទៅ​លើ​ស្មា​សាសន៍​ភីលីស្ទីន​នៅ​ទិស​ខាង​លិច ក៏​នឹង​ប្លន់​ពួក​អ្នក​នៅ​ស្រុក​ខាង​កើត​ជា​មួយ​គ្នា គេ​នឹង​លូក​ដៃ​ទៅ​បង្ក្រាប​សាសន៍​អេដំម នឹង​សាសន៍​ម៉ូអាប់ ឯ​ពួក​កូន​ចៅ​អាំម៉ូន នឹង​ស្តាប់​បង្គាប់​គេ​ដែរ


អញ​បាន​ឮ​ពាក្យ​ដំនៀល​របស់​សាសន៍​ម៉ូអាប់ នឹង​ពាក្យ​ជេរ​ប្រមាថ​របស់​ពួក​កូន​ចៅ​អាំម៉ូន គឺ​ជា​ពាក្យ​ដែល​គេ​ត្មះ‌តិះដៀល​ដល់​រាស្ត្រ​អញ ហើយ​បាន​ដំកើង​ខ្លួន​គេ​ទាស់​នឹង​ព្រំ​ស្រុក​របស់​រាស្ត្រ​អញ​ផង


ហេតុ​នោះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ ពិត​ប្រាកដ​ជា​ស្រុក​ម៉ូអាប់​នឹង​បាន​ដូច​ជា​ក្រុង​សូដុំម ហើយ​ពួក​កូន​ចៅ​អាំម៉ូន​នឹង​បាន​ដូច​ជា​ក្រុង​កូម៉ូរ៉ា​ដែរ គឺ​ជា​ទី​មាន​សុទ្ធ​តែ​ដើម​កន្ទេច‌អាល នឹង​អណ្តូង​អំបិល ជា​ទី​ខូច​បង់​នៅ​ជានិច្ច ឯ​សំណល់​នៃ​រាស្ត្រ​អញ នឹង​ប្លន់​គេ ហើយ​សំណល់​នៃ​នគរ​អញ នឹង​ចាប់​យក​គេ​ជា​មរដក


ដូច្នេះ​កាល​ណា​មក​ដល់​ទល់​មុខ​នឹង​ពួក​កូន​ចៅ​អាំម៉ូន នោះ​កុំ​ឲ្យ​ធ្វើ​ទុក្ខ​គេ​ឡើយ ក៏​កុំ​ឲ្យ​ត‌តាំង​នឹង​គេ​ដែរ អញ​មិន​ឲ្យ​ស្រុក​នៃ​ពួក​កូន​ចៅ​អាំម៉ូន​ដល់​ឯង​ទុក​ជា​កេរ្តិ៍‌អាករ​ទេ ដ្បិត​អញ​បាន​ឲ្យ​ស្រុក​នោះ​ទុក​ជា​កេរ‌អាករ​ដល់​ពួក​កូន​ចៅ​ឡុត​ហើយ


ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​អញ​ថា កុំ​ឲ្យ​ធ្វើ​ទុក្ខ​សាសន៍​ម៉ូអាប់​ឡើយ ក៏​កុំ​ឲ្យ​ត‌តាំង​នឹង​គេ​ដែរ អញ​មិន​ឲ្យ​ស្រុក​គេ​ដល់​ឯង​រាល់​គ្នា​ទេ ពី​ព្រោះ​អញ​បាន​ឲ្យ​ស្រុក​អើរ​ដល់​ពួក​កូន​ចៅ​ឡុត​ទុក​ជា​កេរ្តិ៍‌អាករ​ហើយ


សាសន៍​អាំម៉ូន ឬ​សាសន៍​ម៉ូអាប់ មិន​ត្រូវ​ចូល​ទៅ​ក្នុង​ពួក​ជំនុំ​នៃ​ព្រះ‌យេហូវ៉ា​ឡើយ ព្រម​ទាំង​កូន​ចៅ​គេ​រហូត​ដល់​១០​ដំណ​ផង


គ្រា​នោះ ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ប្រព្រឹត្ត​សេចក្ដី​ដែល​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ម្តង​ទៀត គេ​បាន​គោរព​ប្រតិ‌បត្តិ​ដល់​អស់​ទាំង​ព្រះ‌បាល ហើយ​នឹង​ព្រះ‌អាស‌ថារ៉ូត ព្រម​ទាំង​ព្រះ​របស់​សាសន៍​ស៊ីរី សាសន៍​ស៊ីដូន សាសន៍​ម៉ូអាប់ សាសន៍​អាំម៉ូន នឹង​សាសន៍​ភីលីស្ទីន​ផង គេ​បោះ‌បង់​ព្រះ‌យេហូវ៉ា​ចោល ក៏​លែង​គោរព​ប្រតិ‌បត្តិ​ដល់​ទ្រង់​ទៅ


រីឯ​កាល​ក្រោយ ដែល​សូល​បាន​ទទួល​គ្រង‌រាជ្យ​លើ​សាសន៍​អ៊ីស្រាអែល នោះ​ទ្រង់​ក៏​ច្បាំង​នឹង​ខ្មាំង​សត្រូវ​នៅ​គ្រប់​ទី​កន្លែង​ជុំវិញ គឺ​ច្បាំង​នឹង​សាសន៍​ម៉ូអាប់ នឹង​ពួក​កូន​ចៅ​អាំម៉ូន នឹង​សាសន៍​អេដំម នឹង​ស្តេច​ទាំង​ប៉ុន្មាន​នៃ​ស្រុក​សូបា ហើយ​នឹង​ពួក​ភីលីស្ទីន​ផង ឯ​ទិស​ទី​ណា​ដែល​ទ្រង់​បែរ​ទៅ នោះ​ក៏​ចេះ​តែ​បាន​ឈ្នះ​ជា​ដរាប


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម