អេសាយ 16:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 យើងបានឮនិយាយ ពីសេចក្ដីអំនួតរបស់សាសន៍ម៉ូអាប់ថា គេជាអ្នកអួតអាងណាស់ គឺពីសេចក្ដីឆ្មើងឆ្មៃ សេចក្ដីអំនួត នឹងសេចក្ដីក្រេវក្រោធរបស់គេផង តែការអួតអាងរបស់គេជាអសារឥតការទទេ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល6 ពួកយើងបានឮអំពីអំនួតរបស់ម៉ូអាប់ ពួកគេមានអំនួតណាស់ហ្ន៎! គឺពួកយើងបានឮអំពីភាពព្រហើនរបស់ពួកគេ អំនួតរបស់ពួកគេ និងសេចក្ដីក្ដៅក្រហាយរបស់ពួកគេ; ការអួតបំផ្លើសរបស់ពួកគេមិនពិតទេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 យើងបានឮពីអំនួតរបស់សាសន៍ម៉ូអាប់ គេជាអ្នកអួតអាងណាស់ គេឆ្មើងឆ្មៃ អំនួត និងក្រេវក្រោធផង តែការអួតអាងរបស់គេជាការឥតប្រយោជន៍ទេ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 ពេលនោះ ជនជាតិយូដាតបវិញថា៖ «យើងបានឮគេនិយាយថាពួកម៉ូអាប់ ពូកែអួតអាងខ្លាំងណាស់ ពួកគេមានចិត្តព្រហើន វាយឫកខ្ពស់ ហើយអួតបំប៉ោង ចង់ធ្វើជាមហាអំណាច»។ សូមមើលជំពូកអាល់គីតាប6 ពេលនោះ ជនជាតិយូដាតបវិញថា៖ «យើងបានឮគេនិយាយថាពួកម៉ូអាប់ ពូកែអួតអាងខ្លាំងណាស់ ពួកគេមានចិត្តព្រហើន វាយឫកខ្ពស់ ហើយអួតបំប៉ោង ចង់ធ្វើជាមហាអំណាច»។ សូមមើលជំពូក |
ដោយព្រោះអ្នករាល់គ្នាបានពោលថា យើងរាល់គ្នាបានចុះសញ្ញានឹងសេចក្ដីស្លាប់ ក៏ព្រមព្រៀងគ្នានឹងស្ថានឃុំព្រលឹងមនុស្សស្លាប់ហើយ កាលណាសេចក្ដីភ័យអន្តរាយដ៏ជន់លិចច្រាំងបានហូរកាត់មក នោះនឹងមិនដល់យើងទេ ពីព្រោះយើងបានពឹងពាក់ដល់សេចក្ដីកុហក ហើយពួនខ្លួនក្នុងសេចក្ដីភូតភរ