ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សាការី 5:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លំដាប់​នោះ ទេវតា​ដែល​ពោល​នឹង​ខ្ញុំ ក៏​ចេញ​ទៅ​ដោយ​ប្រាប់​ខ្ញុំ​ថា ចូរ​ងើប​ភ្នែក​ឯង​ឡើង​ឥឡូវ ដើម្បី​នឹង​មើល​អ្វីៗ​ដែល​ចេញ​ទៅ​នោះ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពេលនោះ ទូតសួគ៌​ដែល​និយាយ​នឹង​ខ្ញុំ​បាន​ចូលមក​ប្រាប់​ខ្ញុំ​ថា​៖ “ឥឡូវនេះ ចូរ​ងើបភ្នែកឡើង ហើយ​សង្កេតមើល​ថា​តើ​របស់ដែល​ចេញមក​នេះ ជា​អ្វី”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ ទេវតា​ដែល​ពោល​មក​ខ្ញុំ ក៏​ចេញ​ទៅ ដោយ​ប្រាប់​ខ្ញុំ​ថា៖ «ចូរ​ងើយ​មើល​អ្វី​ដែល​ចេញ​ទៅ​នោះ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទេវតា​ដែល​សន្ទនា​ជា​មួយ​ខ្ញុំ បាន​ខិត​ចូល​មក​ជិត​ខ្ញុំ ប្រាប់​ថា៖ «ចូរ​ងើយ​សម្លឹង​មើល​ទៅ​វត្ថុ​ដែល​កំពុង​តែ​ចេញ​មក​នោះ!»។

សូមមើលជំពូក

អាល់គីតាប

ម៉ាឡា‌អ៊ីកាត់​ដែល​សន្ទនា​ជា​មួយ​ខ្ញុំ បាន​ខិត​ចូល​មក​ជិត​ខ្ញុំ ប្រាប់​ថា៖ «ចូរ​ងើយ​សម្លឹង​មើល​ទៅ​វត្ថុ​ដែល​កំពុង​តែ​ចេញ​មក​នោះ!»។

សូមមើលជំពូក



សាការី 5:5
6 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា កូន​មនុស្ស​អើយ ចូរ​ងើប​ភ្នែក​ឡើង មើល​ទៅ​ទិស​ខាង​ជើង​ឥឡូវ ដូច្នេះ ខ្ញុំ​ក៏​ងើប​ភ្នែក​ឡើង​មើល​ទៅ​ខាង​ជើង​ទៅ នោះ​ខាង​ជើង​ទ្វារ​ដែល​ចូល​ទៅ​ឯ​អាសនា ឃើញ​មាន​រូប​នៃ​សេចក្ដី​ប្រចណ្ឌ​នៅ​ទី​នោះ


ដូច្នេះ ទេវតា​ដែល​ពោល​មក​នឹង​ខ្ញុំ​ក៏​ប្រាប់​ខ្ញុំ​ថា ចូរ​បន្លឺ​ឡើង​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​បន្ទូល​ដូច្នេះ អញ​មាន​សេចក្ដី​ប្រចណ្ឌ​ជា​ខ្លាំង ចំពោះ​ក្រុង​យេរូ‌សាឡិម នឹង​ភ្នំ​ស៊ីយ៉ូន


នោះ​ខ្ញុំ​សួរ​ទេវតា ដែល​ពោល​នឹង​ខ្ញុំ​ថា នេះ​តើ​ជា​អ្វី នោះ​ទេវតា​ប្រាប់​ខ្ញុំ​ថា នេះ​គឺ​ជា​ស្នែង​ទាំង​ប៉ុន្មាន​ដែល​បាន​កំចាត់‌កំចាយ​ពួក​យូដា ពួក​អ៊ីស្រាអែល នឹង​ពួក​ក្រុង​យេរូ‌សាឡិម


នោះ​ខ្ញុំ​ទូល​សួរ​ថា ឱ​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ​អើយ ទាំង​អស់​នេះ​ជា​អ្វី រួច​ទេវតា​ដែល​ពោល​មក​ខ្ញុំ ក៏​ប្រាប់​ថា អញ​នឹង​បង្ហាញ​ឲ្យ​ឯង​ដឹង​ថា​ទាំង​អស់​នេះ​ជា​អ្វី


នោះ​ឃើញ​ទេវតា​ដែល​ពោល​នឹង​ខ្ញុំ​ក៏​ចេញ​ទៅ ហើយ​ទេវតា​១​ទៀត​បាន​មក​ជួប​គ្នា


ទេវតា​ដែល​ពោល​នឹង​ខ្ញុំ​ក៏​ឆ្លើយ​ថា ឯង​មិន​ស្គាល់​របស់​ទាំង​នេះ​ទេ​ឬ ខ្ញុំ​តប​ថា លោក​ម្ចាស់​អើយ មិន​ស្គាល់​ទេ