Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាការី 5:5 - អាល់គីតាប

5 ម៉ាឡា‌អ៊ីកាត់​ដែល​សន្ទនា​ជា​មួយ​ខ្ញុំ បាន​ខិត​ចូល​មក​ជិត​ខ្ញុំ ប្រាប់​ថា៖ «ចូរ​ងើយ​សម្លឹង​មើល​ទៅ​វត្ថុ​ដែល​កំពុង​តែ​ចេញ​មក​នោះ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 ពេលនោះ ទូតសួគ៌​ដែល​និយាយ​នឹង​ខ្ញុំ​បាន​ចូលមក​ប្រាប់​ខ្ញុំ​ថា​៖ “ឥឡូវនេះ ចូរ​ងើបភ្នែកឡើង ហើយ​សង្កេតមើល​ថា​តើ​របស់ដែល​ចេញមក​នេះ ជា​អ្វី”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ពេល​នោះ ទេវតា​ដែល​ពោល​មក​ខ្ញុំ ក៏​ចេញ​ទៅ ដោយ​ប្រាប់​ខ្ញុំ​ថា៖ «ចូរ​ងើយ​មើល​អ្វី​ដែល​ចេញ​ទៅ​នោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ទេវតា​ដែល​សន្ទនា​ជា​មួយ​ខ្ញុំ បាន​ខិត​ចូល​មក​ជិត​ខ្ញុំ ប្រាប់​ថា៖ «ចូរ​ងើយ​សម្លឹង​មើល​ទៅ​វត្ថុ​ដែល​កំពុង​តែ​ចេញ​មក​នោះ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 លំដាប់​នោះ ទេវតា​ដែល​ពោល​នឹង​ខ្ញុំ ក៏​ចេញ​ទៅ​ដោយ​ប្រាប់​ខ្ញុំ​ថា ចូរ​ងើប​ភ្នែក​ឯង​ឡើង​ឥឡូវ ដើម្បី​នឹង​មើល​អ្វីៗ​ដែល​ចេញ​ទៅ​នោះ

សូមមើលជំពូក ចម្លង




សាការី 5:5
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ចូរ​ក្រឡេក​មើល​ទៅ​ទិស​ខាង​ជើង​ទៅ!»។ ខ្ញុំ​ក៏​ក្រឡេក​មើល​ទៅ​ទិស​ខាង​ជើង ឃើញ​រូប​ដែល​បណ្ដាល​ឲ្យ​អុលឡោះ​ជា​ម្ចាស់​ប្រច័ណ្ឌ​នោះ ស្ថិត​នៅ​ខាង​ជើង​មាត់​ទ្វារ​ចូល​ទី​អាសនៈ។


ពេល​នោះ ម៉ាឡា‌អ៊ីកាត់​ដែល​និយាយ​ជា​មួយ​ខ្ញុំ​ពោល​មក​ខ្ញុំ​ថា៖ «ចូរ​ប្រកាស​ដូច​ត​ទៅ: អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​បន្ទូល​ថា យើង​ស្រឡាញ់​ក្រុង​យេរូ‌សាឡឹម និង​ភ្នំ​ស៊ីយ៉ូន​ពន់​ពេក​ណាស់


ខ្ញុំ​ក៏​សួរ​ម៉ាឡា‌អ៊ីកាត់​ដែល​និយាយ​ជា​មួយ​ខ្ញុំ​ថា៖ «តើ​ស្នែង​ទាំង​បួន​នោះ​ជា​តំណាង​អ្វី?»។ ម៉ាឡា‌អ៊ីកាត់​តប​មក​ខ្ញុំ​ថា៖ «ស្នែង​ទាំង​នោះ​ជា​តំណាង​ប្រជា‌ជាតិ​ដែល​បាន​កំចាត់‌កំចាយ​អ្នក​ស្រុក​យូដា អ្នក​ស្រុក​អ៊ីស្រ‌អែល និង​អ្នក​ក្រុង​យេរូ‌សាឡឹម»។


ខ្ញុំ​ក៏​សួរ​ថា៖ «លោក​ម្ចាស់ អ្នក​ទាំង​នោះ​ជា​នរណា?»។ ម៉ាឡា‌អ៊ីកាត់​ដែល​និយាយ​ជា​មួយ​ខ្ញុំ ពោល​ថា៖ «ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ដឹង​ថា អ្នក​ទាំង​នោះ​ជា​នរណា»។


ពេល​នោះ ម៉ាឡា‌អ៊ីកាត់​ដែល​និយាយ​ជា​មួយ​ខ្ញុំ ដើរ​ទៅ​មុខ ហើយ​មាន​ម៉ាឡា‌អ៊ីកាត់​មួយ​នាក់​ទៀត​មក​ជួប


ម៉ាឡា‌អ៊ីកាត់​តប​មក​ខ្ញុំ​វិញ​ថា៖ «តើ​អ្នក​មិន​ដឹង​ទេ​ឬ?»។ ខ្ញុំ​តប​ថា៖ «ខ្ញុំ​មិន​ដឹង​ទេ លោក​ម្ចាស់»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម