ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




វិវរណៈ 10:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទាំង​ស្បថ​នឹង​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​អស់​‌កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ ជា​ព្រះ​ដែល​បង្កើត​មេឃ ដី សមុទ្រ នឹង​របស់​ទាំង​ប៉ុន្មាន ដែល​នៅ​ស្ថាន​ទាំង​នោះ​ថា គ្មាន​ពេល​បង្អង់​ទៀត​ឡើយ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ហើយ​ស្បថ​ដោយ​អាង​ព្រះអង្គ​ដែល​មានព្រះជន្មរស់​រហូត​អស់កល្បជាអង្វែងតរៀងទៅ គឺ​ព្រះអង្គ​ដែល​បាន​និម្មិតបង្កើត​ផ្ទៃមេឃ និង​អ្វីៗ​នៅលើ​មេឃ ផែនដី និង​អ្វីៗ​នៅលើ​ផែនដី សមុទ្រ និង​អ្វីៗ​នៅក្នុង​សមុទ្រ​។ គាត់​បាន​ស្បថ​ថា​៖ “គ្មាន​ពេល​ទៀតឡើយ​!

សូមមើលជំពូក

Khmer Christian Bible

ហើយ​ស្បថ​នឹង​ព្រះអង្គ​ដែល​មាន​ព្រះជន្ម​រស់​អស់កល្ប​ជានិច្ច​ គឺ​ព្រះអង្គ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ​ និង​អ្វីៗ​នៅ​លើ​មេឃ​ ផែនដី​ និង​អ្វីៗ​នៅ​លើ​ផែនដី​ ព្រមទាំង​សមុទ្រ​ និង​អ្វីៗ​នៅ​ក្នុង​សមុទ្រ​ថា៖​ «គ្មាន​ពេល​វេលា​ទៀត​ឡើយ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​ស្បថ​នឹង​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​អស់​កល្ប​ជា‌និច្ច​រៀង​រាប​ត​ទៅ ជា​ព្រះ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​អ្វីៗ​ដែល​មាន​នៅ​លើ​ផ្ទៃ​មេឃ ផែនដី និង​អ្វីៗ​ដែល​មាន​នៅ​លើ​ផែនដី ព្រម​ទាំង​សមុទ្រ និង​អ្វីៗ​ដែល​មាន​នៅ​ក្នុង​សមុទ្រ ថា «គ្មាន​ពេល​បង្អង់​ទៀត​ឡើយ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ហើយ​ស្បថ​ក្នុង​ព្រះ‌នាម​ព្រះអង្គ​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ​ គឺ​ព្រះអង្គ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​អ្វីៗ​ដែល​មាន​នៅ​លើ​មេឃ ផែនដី និង​អ្វីៗ​ដែល​មាន​នៅ​លើ​ផែនដី សមុទ្រ និង​អ្វីៗ​ដែល​មាន​នៅ​ក្នុង​សមុទ្រ។ ទេវតា​នោះ​បាន​ពោល​យ៉ាង​ឱឡា‌រិក​ថា «គ្មាន​ពន្យារ​ពេល​ទៀត​ឡើយ

សូមមើលជំពូក

អាល់គីតាប

ហើយ​ស្បថ ក្នុង​នាម​អុលឡោះ​ដែល​នៅ​អស់‌កល្ប ជា​អង្វែង​ត​រៀង​ទៅ គឺ​ទ្រង់​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​អ្វីៗ​ដែល​មាន​នៅ​លើ​មេឃ ផែនដី និង​អ្វីៗ​ដែល​មាន​នៅ​លើ​ផែនដី សមុទ្រ និង​អ្វីៗ​ដែល​មាន​នៅ​ក្នុង​សមុទ្រ។ ម៉ាឡា‌អ៊ីកាត់​នោះ​បាន​ពោល​យ៉ាង​ឱឡា‌រិក​ថា «គ្មាន​ពន្យារ​ពេល​ទៀត​ឡើយ

សូមមើលជំពូក



វិវរណៈ 10:6
14 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​អាប់រ៉ាម​គាត់​ទូល​ទៅ​ស្តេច​សូដុំម​ថា ទូលបង្គំ​បាន​លើក​ដៃ​ស្បថ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត ជា​ម្ចាស់​នៃ​ស្ថាន​សួគ៌ នឹង​ផែនដី​ថា


ដ្បិត​ក្នុង​៦​ថ្ងៃ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ធ្វើ​ផ្ទៃ​មេឃ ផែនដី ហើយ​នឹង​សមុទ្រ ព្រម​ទាំង​របស់​សព្វ​សារពើ​នៅ​ស្ថាន​ទាំង​នោះ​ដែរ រួច​ដល់​ថ្ងៃ​ទី​៧ ទ្រង់​ឈប់​សំរាក ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ពរ​ដល់​ថ្ងៃ​ឈប់​សំរាក ហើយ​ក៏​ញែក​ចេញ​ជា​បរិសុទ្ធ។


អញ​នឹង​នាំ​ឯង​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​ដែល​អញ​បាន​លើក​ដៃ​ស្បថ​ថា នឹង​ឲ្យ​ទៅ​អ័ប្រា‌ហាំ អ៊ីសាក ហើយ​យ៉ាកុប អញ​នឹង​ឲ្យ​ស្រុក​នោះ​ដល់​ឯង​រាល់​គ្នា​ទុក​ជា​កេរ្តិ៍‌អាករ​វិញ គឺ​អញ​នេះ​ហើយ​ជា​ព្រះ‌យេហូវ៉ា


ហើយ​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ នៅ​ថ្ងៃ​ដែល​អញ​បាន​រើស​អ៊ីស្រាអែល ហើយ​ស្បថ​ដល់​ពូជ‌ពង្ស​យ៉ាកុប ព្រម​ទាំង​សំដែង​ឲ្យ​គេ​ស្គាល់​អញ​នៅ​ស្រុក​អេស៊ីព្ទ គឺ​កាល​ដែល​អញ​បាន​ស្បថ​ដល់​គេ​ថា អញ​នេះ​ជា​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា


ខ្ញុំ​ក៏​ឮ​មនុស្ស​ដែល​ស្លៀក‌ពាក់​សំពត់​ទេស​ឯក ដែល​នៅ​ពី​លើ​ទឹក​ទន្លេ​នោះ ក្នុង​កាល​ដែល​លោក​បាន​លើក​ដៃ​ទាំង​ស្តាំ​ទាំង​ឆ្វេង​ទៅ​ឯ​លើ ស្បថ​ដោយ​នូវ​ព្រះ‌អង្គ​ដែល​មាន​ព្រះ‌ជន្ម​រស់​នៅ​អស់‌កល្ប‌ជានិច្ច​ថា ការ​នេះ​នឹង​មាន​នៅ​អស់​១​ខួប ២​ខួប ហើយ​កន្លះ​ខួប ហើយ​កាល​ណា​គេ​បាន​បង្ហើយ​ការ​បំបែក​កំទេច​អំណាច​របស់​ជន‌ជាតិ​បរិសុទ្ធ​រួច​ជា​ស្រេច នោះ​ការ​ទាំង​នេះ​នឹង​បាន​សំរេច​ដែរ


ពិត​ប្រាកដ​ជា​ឯង​រាល់​គ្នា​នឹង​មិន​បាន​ចូល​ទៅ​ក្នុង​ស្រុក​នោះ ដែល​អញ​បាន​ស្បថ​ថា នឹង​ឲ្យ​ឯង​រាល់​គ្នា​អាស្រ័យ​នៅ​នោះ​ឡើយ ចូល​បាន​តែ​កាលែប ជា​កូន​យេភូនេ នឹង​យ៉ូស្វេ ជា​កូន​នុន​ប៉ុណ្ណោះ


ជា​ព្រះ​ដ៏​រស់​នៅ អញ​បាន​ស្លាប់ តែ​មើល អញ​រស់​នៅ​អស់​‌កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ​វិញ អញ​ក៏​មាន​កូន​សោ​នៃ​សេចក្ដី​ស្លាប់ នឹង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ដែរ


ដោយ​ហេតុ​នោះ ឱ​ស្ថាន‌សួគ៌ នឹង​ពួក​អ្នក​ដែល​នៅ​ស្ថាន​នោះ​អើយ ចូរ​អរ​សប្បាយ​ឡើង តែ​វេទនា​ដល់​ផែនដី នឹង​សមុទ្រ​វិញ ពី​ព្រោះ​អារក្ស​បាន​ចុះ​មក​ឯ​អ្នក​រាល់​គ្នា ទាំង​មាន​សេចក្ដី​ឃោរ‌ឃៅ​ជា​ខ្លាំង ដោយ​វា​ដឹង​ថា ពេល​វេលា​វា​ខ្លី​ណាស់​ហើយ។


ទេវតា​ទី​៧​ក៏​ចាក់​ពី​ចាន​ខ្លួន ទៅ​ក្នុង​អាកាស រួច​មាន​ឮ​សំឡេង​ខ្លាំង ចេញ​ពី​បល្ល័ង្ក ក្នុង​ព្រះ‌វិហារ​នៅ​ស្ថាន‌សួគ៌ មក​ថា ស្រេច​ហើយ


ទ្រង់​ក៏​មាន​បន្ទូល​មក​ខ្ញុំ​ថា ស្រេច​ហើយ អញ​ជា​អាលផា នឹង​អូមេកា គឺ​ជា​ដើម ហើយ​ជា​ចុង បើ​អ្នក​ណា​ស្រេក អញ​នឹង​ឲ្យ​អ្នក​នោះ​ផឹក​ពី​រន្ធ​ទឹក​នៃ​ជីវិត​ឥត​យក​ថ្លៃ


នោះ​ពួក​ចាស់‌ទុំ​ទាំង​២៤​នាក់​ក៏​ទំលាក់​ខ្លួន​ក្រាប​ចុះ នៅ​ចំពោះ​ព្រះ‌អង្គ​ដែល​គង់​លើ​បល្ល័ង្ក ទាំង​ថ្វាយ‌បង្គំ​ដល់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​អស់​‌កល្ប​ជានិច្ច រៀង​រាប​ត​ទៅ​នោះ ហើយ​ក៏​ដាក់​មកុដ​ខ្លួន​ចុះ​ថ្វាយ​នៅ​មុខ​បល្ល័ង្ក ដោយ​ទូល​ថា


ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​រាល់​គ្នា​អើយ ទ្រង់​គួរ​នឹង​ទទួល​សិរី‌ល្អ កិត្តិ‌នាម នឹង​ព្រះ‌ចេស្តា ដ្បិត​ទ្រង់​បាន​បង្កើត​របស់​សព្វ​សារ‌ពើ​មក ហើយ​គឺ​ដោយ​បំណង​ព្រះ‌ហឫទ័យ​ទ្រង់​ហើយ ដែល​របស់​ទាំង​នោះ​បាន​កើត​មក ហើយ​មាន​នៅ​ផង។


កាល​ណា​តួ​មាន​ជីវិត​ទាំង​៤​នោះ​បាន​ថ្វាយ​សិរី‌ល្អ ល្បី​ព្រះ‌នាម នឹង​ពាក្យ​អរ​ព្រះ‌គុណ ដល់​ព្រះ‌អង្គ​ដែល​គង់​លើ​បល្ល័ង្ក ជា​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​អស់​‌កល្ប​ជានិច្ច រៀង​រាប​ដរាប​ទៅ​រួច​ហើយ


នោះ​មាន​គេ​ឲ្យ​អាវ​ស​វែង​ដល់​អ្នក​ទាំង​នោះ ហើយ​ក៏​ប្រាប់​ឲ្យ​ឈប់​សំរាក​បន្តិច​សិន ទាល់​តែ​ពួក​បាវ​បំរើ ជា​គូ‌កន ហើយ​ជា​បង​ប្អូន ដែល​ត្រូវ​សំឡាប់​បែប​ដូច​គ្នា បាន​គ្រប់​ចំនួន។