វិវរណៈ 4:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 ឱព្រះអម្ចាស់ ជាព្រះនៃយើងរាល់គ្នាអើយ ទ្រង់គួរនឹងទទួលសិរីល្អ កិត្តិនាម នឹងព្រះចេស្តា ដ្បិតទ្រង់បានបង្កើតរបស់សព្វសារពើមក ហើយគឺដោយបំណងព្រះហឫទ័យទ្រង់ហើយ ដែលរបស់ទាំងនោះបានកើតមក ហើយមាននៅផង។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល11 “ព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំអើយ ព្រះអង្គស័ក្ដិសមនឹងទទួលសិរីរុងរឿង កិត្តិយស និងព្រះចេស្ដា ដ្បិតព្រះអង្គបាននិម្មិតបង្កើតរបស់សព្វសារពើ។ ដោយសារតែបំណងព្រះហឫទ័យរបស់ព្រះអង្គ របស់សព្វសារពើមាននៅ និងត្រូវបាននិម្មិតបង្កើត”៕ សូមមើលជំពូកKhmer Christian Bible11 «ព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំ ព្រះអង្គស័ក្ដិសមនឹងទទួលសិរីរុងរឿង កិត្ដិយស និងអំណាច ដ្បិតព្រះអង្គបានបង្កើតរបស់សព្វសារពើមក ហើយអ្វីៗទាំងអស់សុទ្ធតែកើតមក និងស្ថិតស្ថេរដោយសារបំណងរបស់ព្រះអង្គ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 «ព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ ទ្រង់ស័ក្តិសមនឹងទទួលសិរីល្អ ព្រះកិត្តិនាម និងព្រះចេស្តា ដ្បិតព្រះអង្គបានបង្កើតរបស់សព្វសារពើមក ហើយរបស់ទាំងនោះសុទ្ធតែបានកើតមក និងស្ថិតស្ថេរនៅ ដោយសារព្រះហឫទ័យរបស់ព្រះអង្គ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 «បពិត្រព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំ ព្រះអង្គសមនឹងទទួលសិរីរុងរឿង ព្រះកិត្តិនាម និងឫទ្ធានុភាព ដ្បិតព្រះអង្គបានបង្កើតរបស់សព្វសារពើមក អ្វីៗទាំងអស់សុទ្ធតែកើតមាន ហើយនៅស្ថិតស្ថេរដោយសារព្រះហឫទ័យរបស់ព្រះអង្គ»។ សូមមើលជំពូកអាល់គីតាប11 «ឱអុលឡោះតាអាឡាជាម្ចាស់នៃយើងអើយ ទ្រង់សមនឹងទទួលសិរីរុងរឿង កិត្ដិនាម និងអំណាច ដ្បិតទ្រង់បានបង្កើតរបស់សព្វសារពើមក អ្វីៗទាំងអស់សុទ្ធតែកើតមាន ហើយនៅស្ថិតស្ថេរដោយសារបំណងរបស់ទ្រង់»។ សូមមើលជំពូក |
រួចយេសួរ កាឌមាល បានី ហាសាបនា សេរេប៊ីយ៉ា ហូឌា សេបានា នឹងពេថាហ៊ីយ៉ា ជាពួកលេវី គេប្រកាសថា ចូរឈរឡើង សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា ដែលគង់នៅអស់កល្ប រៀងទៅដល់អស់កល្បជានិច្ច បានប្រកបដោយព្រះពរ ត្រូវតែសូមឲ្យព្រះនាមរបស់ទ្រង់ ជាព្រះនាមដ៏រុងរឿង បានពរដែរ ជាពរដែលខ្ពស់លើសជាងអស់ទាំងពរ នឹងសេចក្ដីសរសើរផង
អ្នករាល់គ្នាអើយ ហេតុអ្វីបានជាធ្វើដូច្នេះ យើងខ្ញុំជាមនុស្សវិស័យដូចជាអ្នករាល់គ្នាដែរ មួយទៀត យើងក៏ប្រកាសប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ឲ្យបានបែរចេញពីអស់ទាំងការ ដែលឥតប្រយោជន៍យ៉ាងនេះ ទៅឯព្រះដ៏មានព្រះជន្មរស់វិញ ដែលទ្រង់បង្កើតផ្ទៃមេឃ ផែនដី សមុទ្រ នឹងរបស់ទាំងអស់ដែលនៅស្ថានទាំងនោះផង