Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 10:6 - Khmer Christian Bible

6 ហើយ​ស្បថ​នឹង​ព្រះអង្គ​ដែល​មាន​ព្រះជន្ម​រស់​អស់កល្ប​ជានិច្ច​ គឺ​ព្រះអង្គ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ​ និង​អ្វីៗ​នៅ​លើ​មេឃ​ ផែនដី​ និង​អ្វីៗ​នៅ​លើ​ផែនដី​ ព្រមទាំង​សមុទ្រ​ និង​អ្វីៗ​នៅ​ក្នុង​សមុទ្រ​ថា៖​ «គ្មាន​ពេល​វេលា​ទៀត​ឡើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 ហើយ​ស្បថ​ដោយ​អាង​ព្រះអង្គ​ដែល​មានព្រះជន្មរស់​រហូត​អស់កល្បជាអង្វែងតរៀងទៅ គឺ​ព្រះអង្គ​ដែល​បាន​និម្មិតបង្កើត​ផ្ទៃមេឃ និង​អ្វីៗ​នៅលើ​មេឃ ផែនដី និង​អ្វីៗ​នៅលើ​ផែនដី សមុទ្រ និង​អ្វីៗ​នៅក្នុង​សមុទ្រ​។ គាត់​បាន​ស្បថ​ថា​៖ “គ្មាន​ពេល​ទៀតឡើយ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ហើយ​ស្បថ​នឹង​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​អស់​កល្ប​ជា‌និច្ច​រៀង​រាប​ត​ទៅ ជា​ព្រះ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​អ្វីៗ​ដែល​មាន​នៅ​លើ​ផ្ទៃ​មេឃ ផែនដី និង​អ្វីៗ​ដែល​មាន​នៅ​លើ​ផែនដី ព្រម​ទាំង​សមុទ្រ និង​អ្វីៗ​ដែល​មាន​នៅ​ក្នុង​សមុទ្រ ថា «គ្មាន​ពេល​បង្អង់​ទៀត​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ហើយ​ស្បថ​ក្នុង​ព្រះ‌នាម​ព្រះអង្គ​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ​ គឺ​ព្រះអង្គ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​អ្វីៗ​ដែល​មាន​នៅ​លើ​មេឃ ផែនដី និង​អ្វីៗ​ដែល​មាន​នៅ​លើ​ផែនដី សមុទ្រ និង​អ្វីៗ​ដែល​មាន​នៅ​ក្នុង​សមុទ្រ។ ទេវតា​នោះ​បាន​ពោល​យ៉ាង​ឱឡា‌រិក​ថា «គ្មាន​ពន្យារ​ពេល​ទៀត​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ទាំង​ស្បថ​នឹង​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​អស់​‌កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ ជា​ព្រះ​ដែល​បង្កើត​មេឃ ដី សមុទ្រ នឹង​របស់​ទាំង​ប៉ុន្មាន ដែល​នៅ​ស្ថាន​ទាំង​នោះ​ថា គ្មាន​ពេល​បង្អង់​ទៀត​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ហើយ​ស្បថ ក្នុង​នាម​អុលឡោះ​ដែល​នៅ​អស់‌កល្ប ជា​អង្វែង​ត​រៀង​ទៅ គឺ​ទ្រង់​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​អ្វីៗ​ដែល​មាន​នៅ​លើ​មេឃ ផែនដី និង​អ្វីៗ​ដែល​មាន​នៅ​លើ​ផែនដី សមុទ្រ និង​អ្វីៗ​ដែល​មាន​នៅ​ក្នុង​សមុទ្រ។ ម៉ាឡា‌អ៊ីកាត់​នោះ​បាន​ពោល​យ៉ាង​ឱឡា‌រិក​ថា «គ្មាន​ពន្យារ​ពេល​ទៀត​ឡើយ

សូមមើលជំពូក ចម្លង




វិវរណៈ 10:6
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ជា​ព្រះ​ដ៏​រស់​ យើង​បាន​ស្លាប់​ ប៉ុន្ដែ​មើល៍​ យើង​រស់នៅ​រហូត​អស់កល្ប​ជានិច្ច​ យើង​ក៏​មាន​កូន​សោ​នៃ​សេចក្ដី​ស្លាប់​ និង​កូន​សោ​នៃ​ស្ថាននរក​ដែរ។​


ហេតុ​នេះ​ ឱ​ស្ថានសួគ៌​ និង​អស់​អ្នក​ដែល​នៅ​ស្ថាន​នោះ​អើយ!​ ចូរ​អរ​សប្បាយ​ឡើង​ ប៉ុន្ដែ​វេទនា​ដល់​ផែនដី​ និង​សមុទ្រ​វិញ​ ព្រោះ​អារក្ស​សាតាំង​បាន​ចុះ​មក​ឯ​អ្នក​រាល់គ្នា​ ទាំង​មាន​កំហឹង​ជា​ខ្លាំង​ ដោយ​ដឹង​ថា​ វា​មាន​ពេល​វេលា​តែ​បន្ដិច​ទេ»។​


ទេវតា​ទីប្រាំពីរ​យក​ពាន​របស់​ខ្លួន​ចាក់​ទៅ​ក្នុង​អាកាស​ នោះ​មាន​សំឡេង​មួយ​យ៉ាង​ខ្លាំង​ចេញ​ពី​ព្រះវិហារ​ គឺ​ចេញ​ពី​បល្ល័ង្ក​មក​ថា៖​ «ការ​បាន​សម្រេច​ហើយ!»​


បន្ទាប់​មក​ ព្រះអង្គ​មាន​បន្ទូល​មក​ខ្ញុំ​ថា៖​ «ការ​បាន​សម្រេច​ហើយ​ យើង​ជា​អាលផា​ និង​ជា​អូមេកា​ ជា​ដើម​ដំបូង​ និង​ជា​ចុង​បំផុត។​ អ្នកណា​ដែល​ស្រេក​ យើង​នឹង​ឲ្យ​ផឹក​ពី​ប្រភព​ទឹក​ជីវិត​ ដោយ​ឥត​គិត​ថ្លៃ។​


នោះ​ពួក​ចាស់ទុំ​ទាំង​ម្ភៃ​បួន​នាក់​ក៏​ក្រាប​ចុះ​នៅ​ចំពោះ​មុខ​ព្រះអង្គ​ដែល​គង់​នៅ​លើ​បល្ល័ង្ក​ ហើយ​ថ្វាយបង្គំ​ព្រះអង្គ​ដែល​មាន​ព្រះជន្ម​រស់​អស់កល្ប​ជានិច្ច​ ព្រមទាំង​ដាក់​មកុដ​របស់​ខ្លួន​ចុះ​នៅ​ពី​មុខ​បល្ល័ង្ក​ ទាំង​និយាយ​ថា៖​


«ព្រះអម្ចាស់​ជា​ព្រះ​នៃ​យើង​ខ្ញុំ​ ព្រះអង្គ​ស័ក្ដិសម​នឹង​ទទួល​សិរី​រុងរឿង​ កិត្ដិយស​ និង​អំណាច​ ដ្បិត​ព្រះអង្គ​បាន​បង្កើត​របស់​សព្វ​សារពើ​មក​ ហើយ​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​កើត​មក​ និង​ស្ថិតស្ថេរ​ដោយសារ​បំណង​របស់​ព្រះអង្គ»។​


ពេល​សត្វ​មាន​ជីវិត​ទាំង​នោះ​ថ្វាយ​សិរី​រុងរឿង​ ថ្វាយ​កិត្ដិយស​ និង​ថ្វាយ​ការ​អរព្រះគុណ​ដល់​ព្រះអង្គ​ដែល​គង់​នៅ​លើ​បល្ល័ង្ក​ គឺ​ដល់​ព្រះអង្គ​ដែល​មាន​ព្រះជន្ម​រស់​អស់កល្ប​ជានិច្ច​


ពួកគេ​ម្នាក់ៗ​បាន​ទទួល​អាវ​ស​វែង​ និង​ត្រូវ​បាន​ប្រាប់​ឲ្យ​សម្រាក​បន្ដិច​ទៀត​ ទម្រាំ​ពួក​បាវបម្រើ​ជា​គូកន​ និង​ជា​បងប្អូន​របស់​ពួកគេ​ដែល​នឹង​ត្រូវ​គេ​សម្លាប់​បែប​ដូច្នោះ​ដែរ​ បាន​គ្រប់​ចំនួន​សិន។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម