លោកុប្បត្តិ 49:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ វាឃើញមានទីឈប់សំរាកដែលស្រួល ហើយថា ស្រុកនោះល្អ រួចវាបានឱនស្មាទទួលនឹម ព្រមទាំងចុះចូលធ្វើការដែលគេបង្ខំឲ្យធ្វើ។ ព្រះគម្ពីរខ្មែរសាកល ពេលវាឃើញថាមានទីសម្រាកល្អ ហើយទឹកដីនោះគួរឲ្យពេញចិត្ត វាក៏ឱនស្មាដើម្បីផ្ទុកបន្ទុក ហើយធ្វើជាទាសករបម្រើ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ វាឃើញមានទីឈប់សម្រាកដែលស្រួល ហើយថា ស្រុកនោះល្អ រួចវាបានឱនស្មាទទួលនឹម ព្រមទាំងឲ្យគេប្រើដូចជាទាសករ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ៊ីសាខារយល់ឃើញថា កន្លែងដែលខ្លួនសម្រាកនោះជាកន្លែងល្អ ហើយស្រុកនោះក៏ស្រួលរស់នៅផង ដូច្នេះ អ៊ីសាខារក៏ឱនខ្លួនឲ្យគេដាក់កែប ផ្ទុករបស់របរពីលើ និងឲ្យគេប្រើដូចទាសករផង។ អាល់គីតាប អ៊ីសាខារយល់ឃើញថា កន្លែងដែលខ្លួនសម្រាកនោះជាកន្លែងល្អ ហើយស្រុកនោះក៏ស្រួលរស់នៅផង ដូច្នេះ អ៊ីសាខារក៏អោនខ្លួនឲ្យគេដាក់កែប ផ្ទុករបស់របរពីលើ និងឲ្យគេប្រើដូចទាសករផង។ |
រួចមក កាលស្តេចទ្រង់គង់នៅក្នុងដំណាក់ ហើយព្រះយេហូវ៉ាបានប្រោសប្រទាន ឲ្យទ្រង់មានសេចក្ដីសំរាក រួចពីពួកខ្មាំងសត្រូវនៅគ្រប់ទិស
សំឡេងនោះក៏ថា អញបានដាក់បន្ទុកចុះពីស្មាវា ហើយឲ្យដៃវារួចពីការកាន់កញ្ច្រែង
ដៃរបស់មនុស្សព្យាយាម នឹងបានឡើងគ្រប់គ្រង តែមនុស្សខ្ជិលច្រអូសនឹងត្រូវទទួលការបំរើវិញ។
នោះពួកអាសស៊ើរនឹងដួលស្លាប់ដោយដាវ មិនមែនជាដាវរបស់មនុស្សដែរ ហើយដាវនោះដែលមិនមែនជារបស់មនុស្សនឹងផ្តិលគេបង់ គេនឹងរត់ពីដាវ ហើយពួកកំឡោះៗរបស់គេនឹងត្រូវធ្វើជាឈ្លើយ
កូនមនុស្សអើយនេប៊ូក្នេសា ស្តេចបាប៊ីឡូនបានឲ្យកងទ័ពរបស់ខ្លួនធ្វើការងារបំរើយ៉ាងធំ ទាស់នឹងក្រុងទីរ៉ុស គ្រប់ទាំងក្បាលត្រូវទំពែក ហើយគ្រប់ទាំងស្មាត្រូវរបក ប៉ុន្តែស្តេច ព្រមទាំងពួកពលទ័ពឥតមានកំរៃអ្វីពីក្រុងទីរ៉ុស ដោយការដែលខ្លួនបានបំរើទាស់នឹងវានោះឡើយ
ពីព្រោះគេចងបន្ទុកយ៉ាងធ្ងន់ ដាក់លើស្មាមនុស្ស ជាបន្ទុកដែលពិបាកទទួល តែខ្លួនគេមិនព្រមទាំងយកម្រាមដៃឆ្កឹះបន្ទុកនោះផង
រីឯក្រុងហេប្រុននេះ ពីដើម មានឈ្មោះជាគារយ៉ាត់-អើបា ដែលអើបានោះជាមនុស្សមានមាឌធំជាងគេក្នុងពួកសាសន៍អ័ណាក់ តពីនោះមក ស្រុកនោះក៏បានស្រាកស្រាន្តពីចំបាំងទៅ។
ដូច្នេះ ស្រុកក៏បានសុខសាន្តត្រាណអស់៤០ឆ្នាំ រួចមកអូធ្នាលជាកូនកេណាសបានស្លាប់ទៅ។