Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 81:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 សំឡេង​នោះ​ក៏​ថា អញ​បាន​ដាក់​បន្ទុក​ចុះ​ពី​ស្មា​វា ហើយ​ឲ្យ​ដៃ​វា​រួច​ពី​ការ​កាន់​កញ្ច្រែង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 “យើង​បាន​ដក​បន្ទុក​ចេញ​ពី​ស្មា​របស់គេ​; ដៃ​របស់គេ​បាន​រួច​ពី​ការលើក​កញ្ឆេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 «យើង​បាន​ដោះ​បន្ទុក​ចេញ​ពី​ស្មារបស់​អ្នក ហើយ​ក៏​យក​កញ្ច្រែង​ចេញពី​ដៃ​របស់​អ្នក​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 យើង​បាន​យក​អម្រែក​ដ៏​ធ្ងន់​ចុះ​ពី​ស្មា​អ្នក ហើយ​ក៏​យក​បន្ទុក​ដ៏​ធ្ងន់​ចេញ​ពី​ដៃ​អ្នក​ដែរ!

សូមមើលជំពូក ចម្លង

អាល់គីតាប

6 យើង​បាន​យក​អំរែក​ដ៏​ធ្ងន់​ចុះ​ពី​ស្មា​អ្នក ហើយ​ក៏​យក​បន្ទុក​ដ៏​ធ្ងន់​ចេញ​ពី​ដៃ​អ្នក​ដែរ!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 81:6
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​អ្នក​ទាំង​នេះ​ជា​ពួក​ជាង​ស្មូន ហើយ​ក៏​នៅ​កណ្តាល​ដំណាំនឹង​សួន‌ច្បារ គេ​អាស្រ័យ​នៅ​ទី​នោះ​ជិត​ស្តេច ដើម្បី​ធ្វើ​ការ​ថ្វាយ​ទ្រង់។


កាល​សាសន៍​អ៊ីស្រាអែល បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ គឺ​កាល​ពូជ‌ពង្ស​នៃ​យ៉ាកុប បាន​ចេញ​ពី​សាសន៍ ដែល​មាន​ភាសា​ទីទៃ


ជា​កន្លែង​ដែល​អស់​ទាំង​ពូជ​អំបូរ គឺ​ពូជ​អំបូរ​នៃ​ព្រះ‌យេហូវ៉ា គេ​ឡើង​ទៅ​តាម​ទំលាប់​នៃ​សាសន៍​អ៊ីស្រាអែល ដើម្បី​នឹង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា


ទោះ​បើ​អ្នក​រាល់​គ្នា​បាន​ដេក​នៅ​កណ្តាល​ក្រោល​សត្វ គង់​តែ​នឹង​មាន​ស្លាប​ដូច​ជា​ព្រាប​ដែល​ស្រោប​ដោយ​ប្រាក់ ហើយ​រោម​ក៏​ស្រោប​ដោយ​មាស​លឿង


ព្រម​ទាំង​ធ្វើ​ឲ្យ​ជីវិត​គេ មាន​សេចក្ដី​ជូរ​ល្វីង ដោយ​ការ​លំបាក​វេទនា គឺ​ប្រើ​ឲ្យ​ធ្វើ​បាយអ​នឹង​ឥដ្ឋ ព្រម​ទាំង​ការ​នៅ​ចំការ​គ្រប់​មុខ​ផង ឯ​ការ​ដែល​គេ​ចាប់​ប្រើ​ឲ្យ​ធ្វើ​ទាំង​ប៉ុន្មាន​នោះ​សុទ្ធ​តែ​ការ​យ៉ាង​តឹង‌រ៉ឹង​ទាំង​អស់។


ដូច្នេះ​ចូរ​និយាយ​នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា អញ​ជា​ព្រះ‌យេហូវ៉ា អញ​នឹង​នាំ​ឯង​រាល់​គ្នា​ចេញ​ឲ្យ​រួច​ពី​បន្ទុក​នៃ​ពួក​សាសន៍​អេស៊ីព្ទ ហើយ​នឹង​ជួយ​ឲ្យ​រួច​ពី​ការ​បំរើ​គេ អញ​នឹង​លើក​ដៃ​អញ​ឡើង​លោះ​ឯង​រាល់​គ្នា ដោយ​ការ​វិនិច្ឆ័យ​យ៉ាង​ធំ


នៅ​ថ្ងៃ​នោះបន្ទុក​ដែល​គេ​ដាក់​លើ​ឯង​នឹង​បាត់​ចេញ​ពី​ស្មា​ឯង​ទៅ ហើយ​នឹម​ដែល​គេ​ដាក់​លើ​ឯង​នឹង​បាត់​ចេញ​ពី​ក​ឯង​ដែរ ឯ​នឹម​នោះ​នឹង​ត្រូវ​បំផ្លាញ ដោយ​ព្រោះ​ពិធី​លាប​ប្រេង។


ដ្បិត​ទ្រង់​បាន​បំបាក់​នឹម ដែល​សង្កត់​លើ​គេ នឹង​ដង្រែក​នៅ​ស្មា​គេ ហើយ​ដំបង​របស់​ពួក​អ្នក​ដែល​សង្កត់‌សង្កិន​គេ​ផង ដូច​ជា​នៅ​គ្រា​នៃ​ពួក​សាសន៍​ម៉ាឌាន​ដែរ


ចូរ​ទទួល​នឹម​ខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ ដ្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្ដី​សំរាក​ដល់​ព្រលឹង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម