អេសាយ 31:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 នោះពួកអាសស៊ើរនឹងដួលស្លាប់ដោយដាវ មិនមែនជាដាវរបស់មនុស្សដែរ ហើយដាវនោះដែលមិនមែនជារបស់មនុស្សនឹងផ្តិលគេបង់ គេនឹងរត់ពីដាវ ហើយពួកកំឡោះៗរបស់គេនឹងត្រូវធ្វើជាឈ្លើយ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល8 “ជនជាតិអាស្ស៊ីរីនឹងដួលដោយដាវដែលមិនមែនជារបស់មនុស្ស ហើយដាវដែលមិនមែនជារបស់មនុស្ស នឹងស៊ីបំផ្លាញពួកគេ។ ពួកគេនឹងរត់គេចពីចំពោះដាវមិនបានឡើយ ហើយពួកមនុស្សកំលោះរបស់ពួកគេនឹងត្រូវបានធ្វើឲ្យទៅជាទាសករបម្រើ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 នោះពួកអាសស៊ើរនឹងដួលស្លាប់ដោយដាវ មិនមែនជាដាវរបស់មនុស្សដែរ ហើយដាវនោះដែលមិនមែនជារបស់មនុស្ស នឹងផ្តិលគេបង់ គេនឹងរត់ពីដាវ ហើយពួកកំលោះៗរបស់គេ នឹងត្រូវធ្វើជាឈ្លើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 ជនជាតិអាស្ស៊ីរីនឹងវិនាសដោយមុខដាវ តែមិនមែនជាដាវរបស់មនុស្សទេ គឺពួកគេមិនស្លាប់ដោយមុខដាវ របស់មនុស្សឡើយ។ ពួកអាស្ស៊ីរីនឹងបាក់ទ័ព ហើយទាហានក្មេងៗរបស់ពួកគេ នឹងក្លាយទៅជាឈ្លើយសឹក។ សូមមើលជំពូកអាល់គីតាប8 ជនជាតិអាស្ស៊ីរីនឹងវិនាសដោយមុខដាវ តែមិនមែនជាដាវរបស់មនុស្សទេ គឺពួកគេមិនមែនស្លាប់ដោយមុខដាវ របស់មនុស្សឡើយ។ ពួកអាស្ស៊ីរីនឹងបាក់ទ័ព ហើយទាហានក្មេងៗរបស់ពួកគេ នឹងក្លាយទៅជាឈ្លើយសឹក។ សូមមើលជំពូក |
រួចព្រះយេហូវ៉ាទ្រង់ចាត់ទេវតាឲ្យមកបំផ្លាញមនុស្សខ្លាំងពូកែ ដែលមានចិត្តក្លាហានក្នុងទីបោះទ័ពរបស់ស្តេចអាសស៊ើរ ព្រមទាំងពួកអ្នកនាំមុខ នឹងពួកមេទ័ពទាំងអស់ទៅ នោះស្តេចទ្រង់ក៏វិលទៅឯនគររបស់ទ្រង់វិញ ដោយសេចក្ដីអៀនខ្មាស ហើយកាលទ្រង់បានចូលទៅក្នុងវិហារនៃព្រះរបស់ទ្រង់ នោះបុត្របង្កើតរបស់ទ្រង់ក៏ធ្វើគុតទ្រង់ ដោយដាវនៅទីនោះ
គឺសាសន៍ទាំងប៉ុន្មាននឹងនាំយកគេទៅឯកន្លែងរបស់គេវិញ ហើយពួកវង្សរបស់អ៊ីស្រាអែលនឹងបានពួកសាសន៍ទាំងនោះទុកជាបាវប្រុសបាវស្រី នៅក្នុងស្រុករបស់ព្រះយេហូវ៉ា គេនឹងចាប់អ្នកទាំងនោះជាឈ្លើយ ជាអ្នកដែលពីដើមបានចាប់ខ្លួនជាឈ្លើយនោះឯង ហើយនឹងគ្រប់គ្រងលើពួកអ្នកដែលបានសង្កត់សង្កិនខ្លួនវិញ។
ឯឯង កូនមនុស្សអើយ ចូរទាយប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ពីដំណើរពួកកូនចៅអាំម៉ូន ហើយពីពាក្យត្មះតិះដៀលរបស់គេ ចូរប្រាប់ថា ន៏ មានដាវ មានដាវហូតជាស្រេច ដាវនោះបានខាត់ឲ្យភ្លឺសំរាប់ការសំឡេះយ៉ាងសន្ធឹក ដើម្បីឲ្យបានស៊ីបំផ្លាញ ហើយឲ្យបានដូចជាផ្លេកបន្ទោរ