ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 47:29 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

វេលា​ដែល​អ៊ីស្រាអែល​ត្រូវ​ស្លាប់ នោះ​កាន់​តែ​ជិត​ដល់ គាត់​ហៅ​យ៉ូសែប​ជា​កូន​មក​ផ្តាំ​ថា បើ​ឯង​អាណិត​ដល់​អញ​ឥឡូវ នោះ​ចូរ​ដាក់​ដៃ​នៅ​ក្រោម​ភ្លៅអញ​ស្បថ​ថា ឯង​នឹង​ប្រព្រឹត្ត​ចំពោះ​អញ​ដោយ​សប្បុរស​ហើយ​ពិត​ត្រង់ គឺ​មិន​កប់​សព​អញ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​នេះ​ឡើយ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

នៅពេល​ថ្ងៃ​ស្លាប់​របស់​អ៊ីស្រាអែល​ជិតមកដល់ គាត់​ក៏​ហៅ​យ៉ូសែប​កូនប្រុស​របស់គាត់​មក ប្រាប់ថា​៖ “ឥឡូវនេះ ប្រសិនបើ​យើង​រកបាន​សេចក្ដីសន្ដោស​នៅចំពោះ​ភ្នែក​របស់ឯង សូម​ដាក់​ដៃ​ឯង​នៅក្រោម​ភ្លៅ​យើង ហើយ​ប្រព្រឹត្ត​ចំពោះ​យើង​ដោយ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​សេចក្ដីពិតត្រង់​ផង គឺ​សូម​កុំ​បញ្ចុះ​យើង​នៅ​អេហ្ស៊ីប​ឡើយ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លុះ​ជិត​ដល់​ពេល​ដែល​លោក​អ៊ីស្រា‌អែល​ត្រូវ​ស្លាប់ លោក​បាន​ហៅ​លោក​យ៉ូសែប​ជា​កូន​មក​ផ្តាំ​ថា៖ «ប្រសិន​បើ​កូន​អាណិត​ពុក​មែន ចូរ​ដាក់​ដៃ​នៅ​ក្រោម​ភ្លៅ​ពុក ហើយ​សន្យា​នឹង​ពុក​ថា កូន​នឹង​ប្រព្រឹត្ត​ចំពោះ​ពុក​ដោយ​សប្បុរស ហើយ​ស្មោះ​ត្រង់ គឺ​មិន​ត្រូវ​បញ្ចុះ​សព​ពុក​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​នេះ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​លោក​អ៊ីស្រា‌អែល​ជិត​ទទួល​មរណ‌ភាព លោក​បាន​ហៅ​លោក​យ៉ូសែប​ជា​កូន​មក​ផ្ដាំ​ថា៖ «ប្រសិន​បើ​កូន​អាណិត​ពុក​មែន ចូរ​ដាក់​ដៃ​នៅ​ក្រោម​ភ្លៅ​ពុក ហើយ​សម្តែង​ចិត្ត​សប្បុរស និង​ស្មោះ​ត្រង់​ចំពោះ​ពុក​ដូច​ត​ទៅ​នេះ គឺ​មិន​ត្រូវ​បញ្ចុះ​សព​ពុក​នៅ​ស្រុក​អេស៊ីប​ឡើយ!

សូមមើលជំពូក

អាល់គីតាប

ពេល​អ៊ីស្រ‌អែល​ជិត​ស្លាប់ គាត់​បាន​ហៅ​យូសុះ​ជា​កូន​មក​ផ្ដាំ​ថា៖ «ប្រសិន​បើ​កូន​អាណិត​ពុក​មែន ចូរ​ដាក់​ដៃ​នៅ​ក្រោម​ភ្លៅ​ពុក ហើយ​សំដែង​ចិត្ត​សប្បុរស និង​ស្មោះ​ត្រង់​ចំពោះ​ពុក ដូច​តទៅ​នេះ គឺ​មិន​ត្រូវ​បញ្ចុះ​សព​ពុក​នៅ​ស្រុក​អេស៊ីប​ឡើយ!

សូមមើលជំពូក



លោកុ‌ប្បត្តិ 47:29
28 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​អ័ប្រា‌ហាំ​និយាយ​ទៅ​បាវ ជា​អ្នក​ចាស់​ជាង​គេ​ក្នុង​ផ្ទះ ដែល​ត្រួត‌ត្រា​លើ​របស់​ទ្រព្យ​ទាំង​អស់​ថា ចូរ​ឯង​ដាក់​ដៃ​នៅ​ក្រោម​ភ្លៅ​អញ


ឥឡូវ​នេះ បើ​អ្នក​រាល់​គ្នា​គិត​ប្រព្រឹត្ត​នឹង​ចៅហ្វាយ​ខ្ញុំ​ដោយ​សប្បុរស​ស្មោះ‌ត្រង់ នោះ​សូម​តប​មក​ខ្ញុំ​ចុះ ពុំ​នោះ​ទេ សូម​ប្រាប់​ខ្ញុំ​ឲ្យ​ដឹង​ផង ដើម្បី​ឲ្យ​ខ្ញុំ​ងាក​បែរ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ទៀត។


នោះ​គាត់​ប្រាប់​ថា មើល ឥឡូវ​នេះ អញ​ចាស់​ហើយ មិន​ដឹង​ជា​ថ្ងៃ​ណា​ដែល​អញ​នឹង​ត្រូវ​ស្លាប់​ទេ


ឯង​នឹង​បាន​អាហារ​ស៊ី​ដោយ​ការ​បែក​ញើស ដរាប​ដល់​ឯង​ត្រឡប់​ទៅ​ជា​ដី​វិញ ពី​ព្រោះ​អញ​បាន​យក​ឯង​ពី​ដី​មក ដ្បិត​ឯង​ជា​ធូលី​ដី ក៏​ត្រូវ​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ


យ៉ាកុប​ទូល​ឆ្លើយ​ថា ចំនួន​ឆ្នាំ​ដែល​ទូលបង្គំ​សំចត​នៅ​នោះ​បាន​តែ​១៣០​ឆ្នាំ​ទេ អស់​ទាំង​ឆ្នាំ​អាយុ​នៃ​ទូលបង្គំ​បាន​តិច​ណាស់ ហើយ​អាក្រក់​ផង មិន​ដល់​នឹង​ចំនួន​ឆ្នាំ​អាយុ ដែល​ពួក​ឰយុកោ​របស់​ទូលបង្គំ​បាន​សំចត​នៅ​នោះ​ទេ


នោះ​អ៊ីស្រាអែល​ក៏​និយាយ​ទៅ​យ៉ូសែប​ថា មើល អញ​នឹង​ត្រូវ​ស្លាប់ តែ​ព្រះ​ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា ហើយ​នឹង​នាំ​ឯង​រាល់​គ្នា​ត្រឡប់​ទៅ​ឯ​ស្រុក​របស់​ពួក​ឰយុកោ​ឯង​វិញ


ពួក​កូន​ចៅ​យ៉ាកុប​ក៏​ធ្វើ​សំរេច​ដល់​គាត់ ដូច​ជា​គាត់​បាន​ផ្តាំ​ទុក


ឪពុក​យើង​បាន​ឲ្យ​យើង​ស្បថ​ដោយ​ថា មើល អញ​ត្រូវ​ស្លាប់ ចូរ​ឯង​កប់​សព​អញ​នៅ​ក្នុង​ផ្នូរ​របស់​អញ ដែល​អញ​បាន​ជីក​សំរាប់​អញ​នៅ​ស្រុក​កាណាន ដូច្នេះ សូម​ទ្រង់​អនុញ្ញាត​ឲ្យ​យើង​បាន​ឡើង​ទៅ កប់​ខ្មោច​របស់​ឪពុក​យើង​ឥឡូវ រួច​យើង​នឹង​វិល​ត្រឡប់​មក​វិញ


ឯ​យើង​រាល់​គ្នា​ត្រូវ​តែ​ស្លាប់​ជា​មិន​ខាន ហើយ​យើង​រាល់​គ្នា​ក៏​ដូច​ជា​ទឹក​ដែល​កំពប់​ខ្ចាយ​ទៅ​លើ​ដី នឹង​ប្រមូល​មក​វិញ​មិន​បាន​ឡើយ ឯ​ព្រះ‌ទ្រង់​មិន​កាត់​ជីវិត​ចេញ​ទេ គឺ​ទ្រង់​បង្កើត​ផ្លូវ​ណា​មួយ ដើម្បី​ឲ្យ​អ្នក​ដែល​ត្រូវ​និរទេស មិន​ត្រូវ​កាត់​ចេញ​ពី​ទ្រង់​នៅ​ជា​ដរាប​វិញ


រួច​គេ​នាំ​យក​សព​របស់​អេសា‌អែល ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​ឪពុក​គាត់ ដែល​នៅ​បេថ្លេ‌ហិម​ទៅ នោះ​យ៉ូអាប់ព្រម​ទាំង​ពួក​លោក​ក៏​ដើរ​ពេញ​១​យប់​នោះ មក​ដល់​ក្រុង​ហេប្រុន​នៅ​ពេល​ថ្ងៃ​ទើប​នឹង​ភ្លឺ។


កាល​ណា​ឯង​បាន​រស់​នៅ​គ្រប់​កំណត់​អាយុ​ហើយ រួច​បាន​ដេក​លក់​ទៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​ឯង នោះ​អញ​នឹង​តាំង​ពូជ‌ពង្ស​ដែល​កើត​ពី​ឯង​មក ឲ្យ​សោយ‌រាជ្យ​ឡើង​ជំនួស​ឯង ហើយ​អញ​នឹង​តាំង​រាជ្យ​វា​ឲ្យ​ខ្ជាប់‌ខ្ជួន​ឡើង


រីឯ​ពេល​កំណត់ ដែល​ដាវីឌ​ត្រូវ​សុគត បាន​ជិត​ដល់ ទ្រង់​ក៏​ផ្តាំ​សាឡូម៉ូន ជា​ព្រះ‌រាជ‌បុត្រា​ទ្រង់​ថា


បើ​មនុស្ស​ស្លាប់​ទៅ តើ​នឹង​មាន​ជីវិត​រស់​ឡើង​ទៀត​ឬ បើ​មាន នោះ​ទូលបង្គំ​នឹង​រង់‌ចាំ​អស់​រវាង​សង្គ្រាម​វេទនា​របស់​ទូលបង្គំ ដរាប​ដល់​កំណត់​ដែល​ទូលបង្គំ​បាន​រឥល​ចេញ​ទៅ


ដ្បិត​ទូលបង្គំ​ដឹង​ថា ទ្រង់​នឹង​នាំ​ទូលបង្គំ​ឲ្យ​ត្រូវ​ស្លាប់ គឺ​ឲ្យ​ទៅ​ឯ​ទី​សំណាក់​ដែល​ទុក​សំរាប់​ឲ្យ​មនុស្ស​រស់​ទាំង​អស់​ចូល​ទៅ។


តើ​គ្មាន​ពេល​កេណ្ឌ​មនុស្ស ដែល​នៅ​ផែនដី​ទេ​ឬ តើ​ជីវិត​គេ​មិន​មែន​ដូច​ជា​ជីវិត​នៃ​អ្នក​ស៊ី​ឈ្នួល​ទេ​ឬ​អី


នោះ​គ្មាន​អ្នក​ណា​មួយ​នឹង​អាច​លោះ​បង​ប្អូន​ខ្លួន ឬ​យក​ដំឡៃ​សំរាប់​លោះ​គេ​ទៅ​ថ្វាយ​ដល់​ព្រះ​បាន​ឡើយ


នឹង​ឲ្យ​គេ​រស់​នៅ​ជា​ដរាប ឥត​ឃើញ​សេចក្ដី​ពុក‌រលួយ មិន​បាន​ទេ។


ដ្បិត​ក្នុង​មរណ‌ភាព គ្មាន​សេចក្ដី​នឹក​ចាំ​ពី​ទ្រង់​ទៀត​ឡើយ នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ នោះ​តើ​អ្នក​ណា​នឹង​សរសើរ​ដល់​ទ្រង់


តើ​មាន​មនុស្ស​ឯ​ណា ដែល​នឹង​រស់​នៅ​ឥត​ឃើញ សេចក្ដី​ស្លាប់​ឡើយ ឬ​ដែល​ដោះ​ព្រលឹង​ខ្លួន ឲ្យ​រួច​ពី​អំណាច​នៃ​ស្ថាន ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទៅ​បាន។ –បង្អង់


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា មើល​ថ្ងៃ​ដែល​ឯង​ត្រូវ​ស្លាប់ នោះ​ជិត​ដល់​ហើយ ដូច្នេះ​ចូរ​ហៅ​យ៉ូស្វេ​មក ហើយ​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ ដើម្បី​ឲ្យ​អញ​បាន​ប្រគល់​បន្ទុក​លើ​លោក នោះ​ម៉ូសេ នឹង​យ៉ូស្វេ​ក៏​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ


ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា មើល​ឯង​ត្រូវ​ដេក​លក់​ទៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​ឯង ឯ​បណ្តាជន​ទាំង​នេះ គេ​នឹង​លើក​គ្នា​ផិត​ទៅ​តាម​ព្រះ​ដទៃ ជា​ព្រះ​របស់​ស្រុក​ដែល​គេ​ចូល​ទៅ​នៅ​កណ្តាល​នោះ គេ​នឹង​បោះ‌បង់​ចោល​អញ ព្រម​ទាំង​ផ្តាច់​សេចក្ដី​សញ្ញា ដែល​អញ​បាន​តាំង​នឹង​គេ​ចេញ


ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​យ៉ូសែប​បាន​ប្រាប់​ពី​ដំណើរ​ពួក​ជន‌ជាតិ​អ៊ីស្រាអែល ដើរ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ក៏​ផ្តាំ​ពី​ដំណើរ​សព​របស់​ខ្លួន ក្នុង​កាល​ដែល​ហៀប​នឹង​ផុត​ដង្ហើម​ទៅ​ផង។


ហើយ​ដោយ​ព្រោះ​បាន​ដំរូវ​ត្រូវ​ឲ្យ​មនុស្ស​ទាំង​អស់​ស្លាប់​១​ដង រួច​សឹម​ជាប់​សេចក្ដី​ជំនុំ‌ជំរះ


រួច​អ្នក​ទាំង​២​នាក់​នោះ​ក៏​ឆ្លើយ​ទៅ​នាង​ថា បើ​នាង​មិន​បំបែក​ការ​ពី​រឿង​យើង​នេះ នោះ​យើង​នឹង​ប្តូរ​ជីវិត​ជំនួស​នាង ហើយ​កាល​ណា​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រទាន​ស្រុក​នេះ​ដល់​យើង នោះ​យើង​នឹង​ប្រព្រឹត្ត​នឹង​នាង ដោយ​សប្បុរស​ទៀង​ត្រង់។


មើល នៅ​ថ្ងៃ​នេះ អញ​នឹង​ទៅ​តាម​ផ្លូវ​របស់​មនុស្ស​លោក​ទាំង​អស់ ឯ​នៅ​ក្នុង​ចិត្ត ហើយ​ក្នុង​វិញ្ញាណ​របស់​ឯង នោះ​ក៏​ដឹង​ទាំង​អស់​គ្នា​ថា ឯ​អស់​ទាំង​សេចក្ដី​ល្អ​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​មាន​បន្ទូល​សន្យា​ហើយ នោះ​គ្មាន​ខ្វះ​ណា​មួយ​សោះ ទាំង​អស់​បាន​សំរេច​គ្រប់​ជំពូក ឥត​មាន​ខ្វះ​ណា​មួយ​ឡើយ


ដាវីឌ​ក៏​និយាយ​ទៀត​ថា ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា ព្រះ‌យេហូវ៉ា​នឹង​ប្រហារ​ជីវិត​ទ្រង់ ឬ​ថ្ងៃ​កំណត់​ដែល​ទ្រង់​ត្រូវ​សុគត​នឹង​មក​ដល់ ឬ​ទ្រង់​នឹង​ចេញ​ទៅ​វិនាស​ក្នុង​ទី​ចំបាំង​ណា​មួយ​ជា​មិន​ខាន