Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 50:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ពួក​កូន​ចៅ​យ៉ាកុប​ក៏​ធ្វើ​សំរេច​ដល់​គាត់ ដូច​ជា​គាត់​បាន​ផ្តាំ​ទុក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 គឺយ៉ាងនេះឯង​ដែល​ពួក​កូនប្រុស​របស់យ៉ាកុប​បាន​ធ្វើ​សម្រាប់​គាត់ ដូចដែល​គាត់​បាន​បង្គាប់​ពួកគេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 គឺ​យ៉ាង​នេះ​ដែល​កូន​ចៅ​របស់​លោក​យ៉ាកុប​បាន​ធ្វើ​សម្រេច​ជូន​លោក ដូច​ជា​លោក​បាន​ផ្តាំ​ទុក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 កូនៗ​របស់​លោក​យ៉ាកុប​នាំ​គ្នា​ធ្វើ​តាម​បណ្ដាំ​របស់​ឪពុក

សូមមើលជំពូក ចម្លង

អាល់គីតាប

12 កូនៗ​របស់​យ៉ាកកូប​នាំ​គ្នា​ធ្វើ​តាម​បណ្តាំ​របស់​ឪពុក

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 50:12
7 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ពួក​អ្នក​ស្រុក​នោះ គឺ​ពួក​សាសន៍​កាណាន​បាន​ឃើញ​គេ​កាន់​ទុក្ខ​នៅ​ត្រង់​លាន​ស្រូវ​អ័ថាត់​ដូច្នោះ នោះ​គេ​និយាយ​ថា នេះ​ជា​ការ​កាន់​ទុក្ខ​យ៉ាង​ខ្លាំង​ណាស់​របស់​ពួក​សាសន៍​អេស៊ីព្ទ បាន​ជា​គេ​ហៅ​ទី​នោះ​ថា អេបិល-មីសរ៉ែមដែល​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់


គឺ​ពួក​កូន​ចៅ​បាន​ដឹក​សព​គាត់ ទៅ​ដល់​ស្រុក​កាណាន ហើយ​បញ្ចុះ​នៅ​ក្នុង​រអាង នា​ចំការ​ម៉ាក់‌ពេឡា ខាង​មុខ​ម៉ាមរេ ដែល​អ័ប្រា‌ហាំ​បាន​ទិញ​ពី​អេប្រុន​ជា​សាសន៍​ហេត​ជា​មួយ​នឹង​ចំការ​នោះ ទុក​ជា​ទី​កប់​ខ្មោច​របស់​ផង​គាត់


ចូរ​ឲ្យ​គោរព​ប្រតិ‌បត្តិ​ដល់​ឪពុក​ម្តាយ ដើម្បី​ឲ្យ​បាន​អាយុ​វែង​នៅ​ក្នុង​ស្រុក ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ទ្រង់​ប្រទាន​ឲ្យ។


គេ​ដង្ហែ​សព​លោក​ទៅ​ឯ​ស្រុក​ស៊ីគែម​បញ្ចុះ​ក្នុង​ផ្នូរ ដែល​លោក​អ័ប្រា‌ហាំ​បាន​ទិញ ពី​ពួក​កូន​ចៅ​ហេម័រ ជា​អ្នក​ស្រុក​ស៊ីគែម​នោះ។


ក្មេង​រាល់​គ្នា​អើយ ចូរ​ស្តាប់​បង្គាប់​មាតា​បិតា​ខ្លួន​ក្នុង​ព្រះ‌អម្ចាស់ ដ្បិត​ធ្វើ​ដូច្នោះ​ទើប​បាន​ត្រូវ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម