នោះឡាបាន់ឆ្លើយថា បើសិនជាឯងចូលចិត្តនឹងអញ នោះកុំអាលទៅសិន ពីព្រោះអញយល់ឃើញថា ព្រះយេហូវ៉ាបានប្រទានពរមកអញដោយព្រោះឯង
លោកុប្បត្តិ 31:38 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះពេញ២០ឆ្នាំគត់ហើយ ដែលខ្ញុំនៅជាមួយនឹងលោកឪពុក ចៀម នឹងពពែរបស់លោកឪពុកមិនដែលមានរលូត១សោះ ហើយខ្ញុំក៏ឥតដែលបានទទួលទានចៀមឈ្មោលពីហ្វូងរបស់លោកឪពុកដែរ ព្រះគម្ពីរខ្មែរសាកល ម្ភៃឆ្នាំនេះ ខ្ញុំបាននៅជាមួយលោកអ៊ំ; ចៀមញី និងពពែញីរបស់លោកអ៊ំ មិនដែលរលូតកូនឡើយ; ខ្ញុំក៏មិនដែលបានហូបចៀមឈ្មោលពីហ្វូងចៀមរបស់លោកអ៊ំដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេញម្ភៃឆ្នាំហើយ ដែលខ្ញុំនៅជាមួយលោកឪពុក ចៀម និងពពែរបស់លោកឪពុកមិនដែលមានរលូតមួយសោះ ហើយខ្ញុំក៏ឥតដែលបានទទួលទានចៀមឈ្មោលពីហ្វូងរបស់លោកឪពុកដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងរយៈពេលម្ភៃឆ្នាំដែលខ្ញុំនៅជាមួយលោកឪពុក គ្មានចៀមញី ឬពពែញីណាមួយរបស់លោកឪពុក បានរលូតកូនឡើយ ខ្ញុំក៏ពុំដែលបានយកពពែឈ្មោលណាមួយក្នុងហ្វូងសត្វរបស់លោកឪពុក មកទទួលទានដែរ។ អាល់គីតាប ក្នុងរយៈពេលម្ភៃឆ្នាំដែលខ្ញុំនៅជាមួយលោកឪពុក គ្មានចៀមញី ឬពពែញីណាមួយរបស់លោកឪពុក បានរលូតកូនឡើយ ខ្ញុំក៏ពុំដែលបានយកពពែឈ្មោលណាមួយ ក្នុងហ្វូងសត្វរបស់លោកឪពុក មកទទួលទានដែរ។ |
នោះឡាបាន់ឆ្លើយថា បើសិនជាឯងចូលចិត្តនឹងអញ នោះកុំអាលទៅសិន ពីព្រោះអញយល់ឃើញថា ព្រះយេហូវ៉ាបានប្រទានពរមកអញដោយព្រោះឯង
រួចយ៉ាកុបនិយាយថា លោកឪពុកជ្រាបហើយថា ខ្ញុំបាននៅបំរើលោកឪពុក ហើយថា ហ្វូងសត្វលោកឪពុកបានកើតសាយគ្រាយជាយ៉ាងណា ក្នុងគ្រាដែលខ្ញុំបានឃ្វាល
ដ្បិតមុនដែលខ្ញុំមក នោះលោកឪពុកមានតិចណាស់ ឥឡូវនេះវិញបានចំរើនឡើងយ៉ាងសន្ធឹក ហើយព្រះយេហូវ៉ាទ្រង់បានប្រទានពរដល់លោកឪពុកដោយសារខ្ញុំ ឥឡូវនេះ តើចាំដល់កាលណាទៀតទើបឲ្យខ្ញុំផ្គត់ផ្គង់ដល់គ្រួរបស់ខ្ញុំផង
នៅរដូវដែលសត្វធ្លាប់ជាន់គ្នា នោះអញងើបភ្នែកឡើងឃើញក្នុងសប្តិថា សត្វឈ្មោលដែលជាន់ញីថាវាមានឆ្នូត មានពពាល ហើយនឹងប្រផេះ
លោកឪពុកបានឆែកឆេររបស់ខ្ញុំ សព្វគ្រប់ទាំងអស់ហើយ តើបានឃើញរបស់ណាជារបស់ពីផ្ទះលោកឪពុកខ្លះ ចូរដាក់បង្ហាញនៅមុខបងប្អូនខ្ញុំ ហើយនឹងបងប្អូនរបស់លោកឪពុកមកមើល ដើម្បីឲ្យគេជំនុំជំរះពីរឿងយើងទាំងនេះ
សត្វណាដែលត្រូវសត្វព្រៃខាំ នោះខ្ញុំមិនដែលយកមកជូនទេ ខ្ញុំបានទទួលសង គឺលោកឪពុកបានចាប់ឲ្យខ្ញុំសង ទោះបើលួចបាននៅពេលថ្ងៃឬពេលយប់ក្តី
នៅក្នុងស្រុកឯង នឹងគ្មានអ្វីរលូតកូន ឬនៅអារឡើយ អញក៏នឹងបំពេញអាយុរបស់ឯងឲ្យពោរពេញ
ផលដែលកើតពីពោះឯងមក ព្រមទាំងផលកើតពីដីឯង នឹងផលកើតពីសត្វឯង គឺជាសេចក្ដីចំរើនរបស់គោ នឹងកូនទាំងប៉ុន្មានរបស់ចៀមឯង នោះនឹងមានពរគ្រប់ទាំងអស់