Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 31:38 - អាល់គីតាប

38 ក្នុង​រយៈ​ពេល​ម្ភៃ​ឆ្នាំ​ដែល​ខ្ញុំ​នៅ​ជា​មួយ​លោក​ឪពុក គ្មាន​ចៀម​ញី ឬ​ពពែ​ញី​ណា​មួយ​របស់​លោក​ឪពុក បាន​រលូត​កូន​ឡើយ ខ្ញុំ​ក៏​ពុំ​ដែល​បាន​យក​ពពែ​ឈ្មោល​ណា​មួយ ក្នុង​ហ្វូង​សត្វ​របស់​លោក​ឪពុក មក​ទទួល​ទាន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

38 ម្ភៃ​ឆ្នាំ​នេះ ខ្ញុំ​បាន​នៅជាមួយ​លោកអ៊ំ​; ចៀមញី និង​ពពែញី​របស់លោកអ៊ំ មិនដែល​រលូតកូន​ឡើយ​; ខ្ញុំ​ក៏​មិនដែល​បាន​ហូប​ចៀមឈ្មោល​ពី​ហ្វូងចៀម​របស់លោកអ៊ំ​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

38 ពេញ​ម្ភៃ​ឆ្នាំ​ហើយ ដែល​ខ្ញុំ​នៅ​ជា‌មួយ​លោក​ឪពុក ចៀម និង​ពពែ​របស់​លោក​ឪពុក​មិន​ដែល​មាន​រលូត​មួយ​សោះ ហើយ​ខ្ញុំ​ក៏​ឥត​ដែល​បាន​ទទួល​ទាន​ចៀម​ឈ្មោល​ពី​ហ្វូង​របស់​លោក​ឪពុក​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

38 ក្នុង​រយៈ​ពេល​ម្ភៃ​ឆ្នាំ​ដែល​ខ្ញុំ​នៅ​ជា​មួយ​លោក​ឪពុក គ្មាន​ចៀម​ញី ឬ​ពពែ​ញី​ណា​មួយ​របស់​លោក​ឪពុក បាន​រលូត​កូន​ឡើយ ខ្ញុំ​ក៏​ពុំ​ដែល​បាន​យក​ពពែ​ឈ្មោល​ណា​មួយ​ក្នុង​ហ្វូង​សត្វ​របស់​លោក​ឪពុក មក​ទទួល​ទាន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

38 នេះ​ពេញ​២០​ឆ្នាំ​គត់​ហើយ ដែល​ខ្ញុំ​នៅ​ជា​មួយ​នឹង​លោក​ឪពុក ចៀម នឹង​ពពែ​របស់​លោក​ឪពុក​មិន​ដែល​មាន​រលូត​១​សោះ ហើយ​ខ្ញុំ​ក៏​ឥត​ដែល​បាន​ទទួល​ទាន​ចៀម​ឈ្មោល​ពី​ហ្វូង​របស់​លោក​ឪពុក​ដែរ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 31:38
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ឡាបាន់​តប​ទៅ​វិញ​ថា៖ «សូម​កូន​យោគ​យល់​ដល់​ពុក​ផង។ ពុក​ដឹង​យ៉ាង​ច្បាស់​ថា ព្រោះ​តែ​កូន អុលឡោះ‌តាអាឡា​បាន​ប្រទាន​ពរ​ពុក។


យ៉ាកកូប​ជម្រាប​គាត់​ថា៖ «លោក​ឪពុក​ដឹង​ស្រាប់​ហើយ​ថា ខ្ញុំ​បាន​នៅ​បម្រើ​លោក​ឪពុក​យ៉ាង​ណា ហើយ​ថា ព្រោះ​តែ​ខ្ញុំ ហ្វូង​សត្វ​របស់​លោក​ឪពុក ក៏​បាន​កើន​ចំនួន​យ៉ាង​ណា​ដែរ


គឺ​មុន​ពេល​ខ្ញុំ​មក​ដល់ លោក​ឪពុក​មាន​ហ្វូង​សត្វ​តែ​បន្តិច​បន្តួច​ទេ តែ​ឥឡូវ​នេះ វា​កើន​ចំនួន​ច្រើន ព្រោះ​តាំង​ពី​ខ្ញុំ​មក​នៅ​ជា​មួយ​លោក​ឪពុក អុលឡោះ‌តាអាឡា​ប្រទាន​ពរ​លោក​ឪពុក។ ឥឡូវ​នេះ ដល់​ពេល​ខ្ញុំ​ធ្វើ​ការ​សម្រាប់​ក្រុម​គ្រួសារ​ខ្ញុំ​ផ្ទាល់​ម្តង»។


នៅ​រដូវ​ដែល​សត្វ​តែង​ជាន់​គ្នា បង​បាន​ឃើញ​ក្នុង​សុបិន​ថា សត្វ​ឈ្មោលៗ​ដែល​ជាន់​សត្វ​ញីៗ​នោះ សុទ្ធ​តែ​មាន​សម្បុរ​ឆ្នូតៗ​ពពាល និង​មាន​ពណ៌​អុជៗ​ទាំង​អស់។


ពេល​លោក​ឪពុក​ឆែក​ឆេរ​មើល​ឥវ៉ាន់​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ តើ​លោក​ឪពុក​ឃើញ​មាន​អ្វី​ខ្លះ ដែល​ជា​របស់​ក្រុម​គ្រួសារ​លោក​ឪពុក? សូម​បង្ហាញ​ឲ្យ​បង‌ប្អូន​របស់​ខ្ញុំ និង​បង‌ប្អូន​លោក​ឪពុក​បាន​ឃើញ​នៅ​ទី​នេះ​ផង ដើម្បី​ឲ្យ​គេ​ជួយ​អារ​កាត់​រឿង​យើង​ទាំង​ពីរ។


ខ្ញុំ​ពុំ​បាន​យក​សត្វ​ណា​ដែល​ត្រូវ​សត្វ​ព្រៃ​ខាំ​សម្លាប់​មក​ជូន​លោក​ឪពុក​វិញ​ទេ គឺ​ខ្ញុំ​តែង​តែ​សង​ជា​និច្ច ហើយ​ប្រសិន​បើ​គេ​លួច​សត្វ​នៅ​ពេល​ថ្ងៃ​ក្តី ឬ​យប់​ក្តី លោក​ឪពុក​តែង​ចាប់​ឲ្យ​ខ្ញុំ​សង​ទាំង​អស់។


ក្នុង​ស្រុក​របស់​អ្នក​នឹង​គ្មាន​ស្ត្រី​រលូត​កូន ឬ​ស្ត្រី​អារ​ឡើយ ហើយ​យើង​នឹង​ឲ្យ​អ្នក​មាន​អាយុ​យឺន​យូរ​ទៀត​ផង។


អុលឡោះ​ប្រទាន​ពរ​ឲ្យ​អ្នក​មាន​កូន​ចៅ​ច្រើន ឲ្យ​ដី​របស់​អ្នក កើន​ភោគ​ផល​បរិបូណ៌ ហើយ​ហ្វូង​សត្វ​របស់​អ្នក គឺ​គោ និង​ចៀម​ក៏​នឹង​កើន​ចំនួន​ឡើង​ជា​ច្រើន​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម