Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 30:30 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 ដ្បិត​មុន​ដែល​ខ្ញុំ​មក នោះ​លោក​ឪពុក​មាន​តិច​ណាស់ ឥឡូវ​នេះ​វិញ​បាន​ចំរើន​ឡើង​យ៉ាង​សន្ធឹក ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ពរ​ដល់​លោក​ឪពុក​ដោយ‌សារ​ខ្ញុំ ឥឡូវ​នេះ តើ​ចាំ​ដល់​កាល​ណា​ទៀត​ទើប​ឲ្យ​ខ្ញុំ​ផ្គត់‌ផ្គង់​ដល់​គ្រួ​របស់​ខ្ញុំ​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

30 តាមពិត​មុន​ខ្ញុំ​មក លោកអ៊ំ​មាន​តែបន្តិច​ទេ ប៉ុន្តែ​វា​បាន​កើនឡើង​យ៉ាងច្រើនសន្ធឹក ហើយ​ព្រះយេហូវ៉ា​បាន​ប្រទានពរ​លោកអ៊ំ​តាមរយៈ​ការមកដល់​របស់ខ្ញុំ​។ ចុះ​ឥឡូវនេះ តើ​ពេលណា​ទើប​ខ្ញុំ​អាច​ធ្វើ​សម្រាប់​ក្រុមគ្រួសារ​របស់ខ្ញុំ​បាន​?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 ដ្បិត​មុន​ដែល​ខ្ញុំ​មក លោក​ឪពុក​មាន​បន្តិច​បន្តួច​ទេ តែ​ឥឡូវ​នេះ វា​បាន​ចម្រើន​ឡើង​យ៉ាង​សន្ធឹក ហើយ​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​លោក​ឪពុក​ដោយ‌សារ​ខ្ញុំ។ ឥឡូវ​នេះ តើ​ពេល​ណា​ទៀត​ទើប​ឲ្យ​ខ្ញុំ​ផ្គត់‌ផ្គង់​ដល់​គ្រួសារ​របស់​ខ្ញុំ​ផង?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 គឺ​មុន​ពេល​ខ្ញុំ​មក​ដល់ លោក​ឪពុក​មាន​ហ្វូង​សត្វ​តែ​បន្តិច‌បន្តួច​ទេ តែ​ឥឡូវ​នេះ វា​កើន​ចំនួន​ច្រើន ព្រោះ​តាំង​ពី​ខ្ញុំ​មក​នៅ​ជា​មួយ​លោក​ឪពុក ព្រះ‌អម្ចាស់​ប្រទាន​ពរ​លោក​ឪពុក។ ឥឡូវ​នេះ ដល់​ពេល​ខ្ញុំ​ធ្វើ​ការ​សម្រាប់​ក្រុម​គ្រួសារ​ខ្ញុំ​ផ្ទាល់​ម្ដង»។

សូមមើលជំពូក ចម្លង

អាល់គីតាប

30 គឺ​មុន​ពេល​ខ្ញុំ​មក​ដល់ លោក​ឪពុក​មាន​ហ្វូង​សត្វ​តែ​បន្តិច​បន្តួច​ទេ តែ​ឥឡូវ​នេះ វា​កើន​ចំនួន​ច្រើន ព្រោះ​តាំង​ពី​ខ្ញុំ​មក​នៅ​ជា​មួយ​លោក​ឪពុក អុលឡោះ‌តាអាឡា​ប្រទាន​ពរ​លោក​ឪពុក។ ឥឡូវ​នេះ ដល់​ពេល​ខ្ញុំ​ធ្វើ​ការ​សម្រាប់​ក្រុម​គ្រួសារ​ខ្ញុំ​ផ្ទាល់​ម្តង»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 30:30
7 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​យ៉ាកុប​និយាយ​ថា លោក​ឪពុក​ជ្រាប​ហើយ​ថា ខ្ញុំ​បាន​នៅ​បំរើ​លោក​ឪពុក ហើយ​ថា ហ្វូង​សត្វ​លោក​ឪពុក​បាន​កើត​សាយ‌គ្រាយ​ជា​យ៉ាង​ណា ក្នុង​គ្រា​ដែល​ខ្ញុំ​បាន​ឃ្វាល


នោះ​ឡាបាន់​សួរ​ថា តើ​ចង់​ឲ្យ​អញ​ឲ្យ​អ្វី​ដល់​ឯង យ៉ាកុប​ឆ្លើយ​ថា មិន​ត្រូវ​ឲ្យ​អ្វី​មក​ខ្ញុំ​សោះ បើ​លោក​ឪពុក​នឹង​ធ្វើ​ដូច្នេះ នោះ​ខ្ញុំ​នឹង​នៅ​ឃ្វាល ហើយ​ថែ​រក្សា​ហ្វូង​សត្វ​របស់​លោក​ឪពុក​ទៀត


ដូច្នេះ គាត់​ក៏​បាន​ចំរើន​ឡើង​យ៉ាង​សន្ធឹក គាត់​មាន​ហ្វូង​សត្វ​ជា​ច្រើន នឹង​បាវ​ប្រុស​បាវ​ស្រី ព្រម​ទាំង​អូដ្ឋ ហើយ​នឹង​លា​ដែរ។


មាន​ពេល​សំរាប់​ស្វែង​រក ហើយ​ពេល​សំរាប់​បាត់‌បង់​ទៅ មាន​ពេល​សំរាប់​រក្សា​ទុក ហើយ​ពេល​សំរាប់​បោះ‌បង់​ចោល


មើល ខ្ញុំ​រៀប​នឹង​មក​ឯ​អ្នក​រាល់​គ្នា ជា​គំរប់​៣​លើក​នេះ​ហើយ ខ្ញុំ​ក៏​មិន​ឲ្យ​អ្នក​ណា​ព្រួយ​នឹង​ខ្ញុំ​ទៀត ដ្បិត​ខ្ញុំ​មិន​រក​ចង់​បាន​របស់​ទ្រព្យ​អ្នក​រាល់​គ្នា​ទេ គឺ​រក​តែ​ខ្លួន​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ ដ្បិត​មិន​គួរ​ឲ្យ​កូន​ចៅ​ត្រូវ​ប្រមូល​ទុក​ឲ្យ​ឪពុក​ម្តាយ​ទេ គឺ​ឪពុក​ម្តាយ​ទេ​តើ ដែល​ត្រូវ​ប្រមូល​ទុក​ឲ្យ​កូន​វិញ


ដ្បិត​ស្រុក​ដែល​ឯង​ចូល​ទៅ​ចាប់​យក​នោះ មិន​មែន​ដូច​ជា​ស្រុក​អេស៊ីព្ទ ដែល​ឯង​ទើប​នឹង​ចេញ​មក ជា​ស្រុក​ដែល​ឯង​បាន​សាប‌ព្រោះ រួច​បើក​ទំនប់​ដោយ​ជើង ឲ្យ​ទឹក​ហូរ​ស្រោច ដូច​ជា​នៅ​ច្បារ​បន្លែ​នោះ​ទេ


បើ​មាន​អ្នក​ណា ដែល​មិន​ផ្គត់‌ផ្គង់​ឲ្យ​ពួក​ញាតិ​សន្តាន​ខ្លួន គឺ​ឲ្យ​ពួក​អ្នក​ផ្ទះ​ខ្លួន​ជា​ដើម អ្នក​នោះ​ឈ្មោះ​ថា​បាន​បោះ​បង់​ចោល​សេចក្ដី​ជំនឿ​ហើយ ក៏​អាក្រក់​ជាង​មនុស្ស​ដែល​មិន​បាន​ជឿ​ទៅ​ទៀត


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម