Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 31:39 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

39 សត្វ​ណា​ដែល​ត្រូវ​សត្វ​ព្រៃ​ខាំ នោះ​ខ្ញុំ​មិន​ដែល​យក​មក​ជូន​ទេ ខ្ញុំ​បាន​ទទួល​សង គឺ​លោក​ឪពុក​បាន​ចាប់​ឲ្យ​ខ្ញុំ​សង ទោះ​បើ​លួច​បាន​នៅ​ពេល​ថ្ងៃ​ឬ​ពេល​យប់​ក្តី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

39 សត្វដែលត្រូវសត្វព្រៃហែកស៊ី ខ្ញុំ​មិនដែល​យកមក​ឲ្យ​លោកអ៊ំ​ទេ គឺ​ខ្ញុំ​បាន​ទទួលសង​វា​។ លោកអ៊ំ​បាន​ទារ​វា​ពី​ដៃ​ខ្ញុំ មិនថា​ត្រូវបាន​លួច​ពេលថ្ងៃ ឬ​លួច​ពេលយប់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

39 សត្វ​ណា​ដែល​ត្រូវ​សត្វ​ព្រៃ​ខាំ នោះ​ខ្ញុំ​មិន​ដែល​យក​មក​ជូន​ទេ គឺ​ខ្ញុំ​បាន​សង ទោះ​បើ​គេ​លួច​នៅ​ពេល​ថ្ងៃ ឬ​ពេល​យប់​ក្តី លោក​ឪពុក​បាន​ចាប់​ឲ្យ​ខ្ញុំ​សង​ជា‌និច្ច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

39 ខ្ញុំ​ពុំ​បាន​យក​សត្វ​ណា​ដែល​ត្រូវ​សត្វ​ព្រៃ​ខាំ​សម្លាប់​មក​ជូន​លោក​ឪពុក​វិញ​ទេ គឺ​ខ្ញុំ​តែងតែ​សង​ជានិច្ច ហើយ​ប្រសិន​បើ​គេ​លួច​សត្វ​នៅ​ពេល​ថ្ងៃ​ក្ដី ឬ​យប់​ក្ដី លោក​ឪពុក​តែង​ចាប់​ឲ្យ​ខ្ញុំ​សង​ទាំង​អស់។

សូមមើលជំពូក ចម្លង

អាល់គីតាប

39 ខ្ញុំ​ពុំ​បាន​យក​សត្វ​ណា​ដែល​ត្រូវ​សត្វ​ព្រៃ​ខាំ​សម្លាប់​មក​ជូន​លោក​ឪពុក​វិញ​ទេ គឺ​ខ្ញុំ​តែង​តែ​សង​ជា​និច្ច ហើយ​ប្រសិន​បើ​គេ​លួច​សត្វ​នៅ​ពេល​ថ្ងៃ​ក្តី ឬ​យប់​ក្តី លោក​ឪពុក​តែង​ចាប់​ឲ្យ​ខ្ញុំ​សង​ទាំង​អស់។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 31:39
9 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​ពេញ​២០​ឆ្នាំ​គត់​ហើយ ដែល​ខ្ញុំ​នៅ​ជា​មួយ​នឹង​លោក​ឪពុក ចៀម នឹង​ពពែ​របស់​លោក​ឪពុក​មិន​ដែល​មាន​រលូត​១​សោះ ហើយ​ខ្ញុំ​ក៏​ឥត​ដែល​បាន​ទទួល​ទាន​ចៀម​ឈ្មោល​ពី​ហ្វូង​របស់​លោក​ឪពុក​ដែរ


ខ្ញុំ​ក៏​ត្រូវ​តែ​ដូច្នោះ គឺ​នៅ​ពេល​ថ្ងៃ ខ្ញុំ​តែង​ត្រូវ​ចំហាយ​ក្តៅ ហើយ​ពេល​យប់​ត្រូវ​រងា ភ្នែក​ខ្ញុំ​ក៏​អត់​ងងុយ​ជ្រប់


ឯង​រាល់​គ្នា​ត្រូវ​បាន​ជា​មនុស្ស​បរិសុទ្ធ​ដល់​អញ កុំ​ឲ្យ​ស៊ី​សាច់​ដែល​ត្រូវ​សត្វ​ព្រៃ​ហែក​នៅ​ឯ​វាល​ឡើយ ត្រូវ​បោះ​ចោល​ទៅ​ឲ្យ​ឆ្កែ​វិញ។


ក្នុង​គ្រប់​រឿង​រំលង​ច្បាប់​អ្វី ទោះ​ពី​គោ ពី​លា ពី​ចៀម ពី​ខោ​អាវ ឬ​ពី​របស់​ណា​បាត់​ក៏​ដោយ ដែល​គេ​នឹង​ប្រកាន់​ថា នេះ​ជា​របស់​ខ្ញុំ នោះ​រឿង​អ្នក​ទាំង​សង​ខាង​ត្រូវ​នាំ​ទៅ​ឯ​ចៅ‌ក្រម បើ​អ្នក​ណា​ដែល​ចៅ‌ក្រម​បាន​កាត់​ថា​មាន​ទោស អ្នក​នោះ​ត្រូវ​សង​គេ​១​ជា​២។


គេ​មិន​ត្រូវ​បរិភោគ​សត្វ​ដែល​ស្លាប់​ដោយ​ខ្លួន​ឯង ឬ​ដែល​សត្វ​អ្វី​បាន​ហែក‌ហួរ ជា​ការ​ដែល​នាំ​ឲ្យ​ខ្លួន​មិន​ស្អាត​នោះ​ឡើយ អញ​នេះ​ជា​ព្រះ‌យេហូវ៉ា


រីឯ​នៅ​ស្រុក​នោះ​ឯង មាន​ពួក​អ្នក​គង្វាល ដែល​ចាំ​យាម រក្សា​ហ្វូង​ចៀម​របស់​ខ្លួន នៅ​ឯ​វាល ក្នុង​វេលា​យប់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម