Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 31:38 - ព្រះគម្ពីរខ្មែរសាកល

38 ម្ភៃ​ឆ្នាំ​នេះ ខ្ញុំ​បាន​នៅជាមួយ​លោកអ៊ំ​; ចៀមញី និង​ពពែញី​របស់លោកអ៊ំ មិនដែល​រលូតកូន​ឡើយ​; ខ្ញុំ​ក៏​មិនដែល​បាន​ហូប​ចៀមឈ្មោល​ពី​ហ្វូងចៀម​របស់លោកអ៊ំ​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

38 ពេញ​ម្ភៃ​ឆ្នាំ​ហើយ ដែល​ខ្ញុំ​នៅ​ជា‌មួយ​លោក​ឪពុក ចៀម និង​ពពែ​របស់​លោក​ឪពុក​មិន​ដែល​មាន​រលូត​មួយ​សោះ ហើយ​ខ្ញុំ​ក៏​ឥត​ដែល​បាន​ទទួល​ទាន​ចៀម​ឈ្មោល​ពី​ហ្វូង​របស់​លោក​ឪពុក​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

38 ក្នុង​រយៈ​ពេល​ម្ភៃ​ឆ្នាំ​ដែល​ខ្ញុំ​នៅ​ជា​មួយ​លោក​ឪពុក គ្មាន​ចៀម​ញី ឬ​ពពែ​ញី​ណា​មួយ​របស់​លោក​ឪពុក បាន​រលូត​កូន​ឡើយ ខ្ញុំ​ក៏​ពុំ​ដែល​បាន​យក​ពពែ​ឈ្មោល​ណា​មួយ​ក្នុង​ហ្វូង​សត្វ​របស់​លោក​ឪពុក មក​ទទួល​ទាន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

38 នេះ​ពេញ​២០​ឆ្នាំ​គត់​ហើយ ដែល​ខ្ញុំ​នៅ​ជា​មួយ​នឹង​លោក​ឪពុក ចៀម នឹង​ពពែ​របស់​លោក​ឪពុក​មិន​ដែល​មាន​រលូត​១​សោះ ហើយ​ខ្ញុំ​ក៏​ឥត​ដែល​បាន​ទទួល​ទាន​ចៀម​ឈ្មោល​ពី​ហ្វូង​របស់​លោក​ឪពុក​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

38 ក្នុង​រយៈ​ពេល​ម្ភៃ​ឆ្នាំ​ដែល​ខ្ញុំ​នៅ​ជា​មួយ​លោក​ឪពុក គ្មាន​ចៀម​ញី ឬ​ពពែ​ញី​ណា​មួយ​របស់​លោក​ឪពុក បាន​រលូត​កូន​ឡើយ ខ្ញុំ​ក៏​ពុំ​ដែល​បាន​យក​ពពែ​ឈ្មោល​ណា​មួយ ក្នុង​ហ្វូង​សត្វ​របស់​លោក​ឪពុក មក​ទទួល​ទាន​ដែរ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 31:38
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ឡាបាន់​តប​នឹង​គាត់​ថា​៖ “បើសិន​យើង​រកបាន​សេចក្ដីសន្ដោស​នៅចំពោះ​ភ្នែក​របស់ឯង សូម​នៅសិនទៅ ដ្បិត​យើង​បាន​ដឹងតាមការទស្សទាយ​ថា ព្រះយេហូវ៉ា​បាន​ប្រទានពរ​យើង​ដោយសារតែ​ឯង”។


យ៉ាកុប​និយាយ​នឹង​ឡាបាន់​ថា​៖ “លោកអ៊ំ​ដឹង​ថា​ខ្ញុំ​បាន​បម្រើ​លោកអ៊ំ​យ៉ាងណា ហើយក៏​ដឹង​ថា​ហ្វូងសត្វ​របស់លោកអ៊ំ​ទៅជា​យ៉ាងណា ពេល​នៅជាមួយ​ខ្ញុំ​។


តាមពិត​មុន​ខ្ញុំ​មក លោកអ៊ំ​មាន​តែបន្តិច​ទេ ប៉ុន្តែ​វា​បាន​កើនឡើង​យ៉ាងច្រើនសន្ធឹក ហើយ​ព្រះយេហូវ៉ា​បាន​ប្រទានពរ​លោកអ៊ំ​តាមរយៈ​ការមកដល់​របស់ខ្ញុំ​។ ចុះ​ឥឡូវនេះ តើ​ពេលណា​ទើប​ខ្ញុំ​អាច​ធ្វើ​សម្រាប់​ក្រុមគ្រួសារ​របស់ខ្ញុំ​បាន​?”។


“នៅ​រដូវ​ហ្វូងសត្វ​ដោយញីដោយឈ្មោល បង​ក៏​ងើបភ្នែកឡើង ហើយ​ឃើញ​នៅក្នុង​យល់សប្តិ នោះ​មើល៍! ពពែឈ្មោល​កំពុង​ពាក់គ្នា​ជាមួយ​សត្វញី​សម្បុរឆ្នូត សម្បុរពព្លាក់ និង​សម្បុរអុជៗ​!


ដ្បិត​លោកអ៊ំ​បាន​ស្ទាបរក​ក្នុង​អីវ៉ាន់​ទាំងអស់​របស់ខ្ញុំ​ហើយ ចុះ​មាន​រកឃើញ​អីវ៉ាន់​ណា​ពី​ផ្ទះ​របស់លោកអ៊ំ​? សូម​ដាក់​នៅ​ទីនេះ នៅមុខ​បងប្អូន​របស់ខ្ញុំ និង​បងប្អូន​របស់លោកអ៊ំ ហើយ​ឲ្យ​ពួកគេ​វិនិច្ឆ័យ​រវាង​យើង​ទាំង​ពីរ​ចុះ​!


សត្វដែលត្រូវសត្វព្រៃហែកស៊ី ខ្ញុំ​មិនដែល​យកមក​ឲ្យ​លោកអ៊ំ​ទេ គឺ​ខ្ញុំ​បាន​ទទួលសង​វា​។ លោកអ៊ំ​បាន​ទារ​វា​ពី​ដៃ​ខ្ញុំ មិនថា​ត្រូវបាន​លួច​ពេលថ្ងៃ ឬ​លួច​ពេលយប់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម