Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 31:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 នៅ​រដូវ​ដែល​សត្វ​ធ្លាប់​ជាន់​គ្នា នោះ​អញ​ងើប​ភ្នែក​ឡើង​ឃើញ​ក្នុង​សប្តិ​ថា សត្វ​ឈ្មោល​ដែល​ជាន់​ញី​ថា​វា​មាន​ឆ្នូត មាន​ពពាល ហើយ​នឹង​ប្រផេះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 “នៅ​រដូវ​ហ្វូងសត្វ​ដោយញីដោយឈ្មោល បង​ក៏​ងើបភ្នែកឡើង ហើយ​ឃើញ​នៅក្នុង​យល់សប្តិ នោះ​មើល៍! ពពែឈ្មោល​កំពុង​ពាក់គ្នា​ជាមួយ​សត្វញី​សម្បុរឆ្នូត សម្បុរពព្លាក់ និង​សម្បុរអុជៗ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 «នៅ​រដូវ​ដែល​សត្វ​ធ្លាប់​ជាន់​គ្នា បង​បាន​ងើប​មុខ​ឡើង​ក្នុង​យល់​សប្តិ ឃើញ​ថា សត្វ​ឈ្មោល​ដែល​ជាន់​ញី មាន​ឆ្នូត មាន​ពពាល និង​ប្រផេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 នៅ​រដូវ​ដែល​សត្វ​តែង​ជាន់​គ្នា បង​បាន​ឃើញ​ក្នុង​សុបិន​ថា សត្វ​ឈ្មោលៗ​ដែល​ជាន់​សត្វ​ញីៗ​នោះ សុទ្ធ​តែ​មាន​សម្បុរ​ឆ្នូតៗ ពពាល និង​មាន​ពណ៌​អុជៗ​ទាំង​អស់។

សូមមើលជំពូក ចម្លង

អាល់គីតាប

10 នៅ​រដូវ​ដែល​សត្វ​តែង​ជាន់​គ្នា បង​បាន​ឃើញ​ក្នុង​សុបិន​ថា សត្វ​ឈ្មោលៗ​ដែល​ជាន់​សត្វ​ញីៗ​នោះ សុទ្ធ​តែ​មាន​សម្បុរ​ឆ្នូតៗ​ពពាល និង​មាន​ពណ៌​អុជៗ​ទាំង​អស់។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 31:10
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​សប្តិ​នោះ ព្រះ‌ទ្រង់​មាន​បន្ទូល​ទៅ​ថា អញ​ដឹង​ហើយ​ថា ឯង​បាន​ធ្វើ​ការ​នេះ​ដោយ​ទៀង​ត្រង់ ហើយ​អញ​ក៏​បាន​ឃាត់​មិន​ឲ្យ​ឯង​ធ្វើ​បាប​នឹង​អញ​ដែរ ហេតុ​នោះ​បាន​ជា​អញ​មិន​បើក​ឲ្យ​ឯង​ពាល់​នាង​ឡើយ


គាត់​យល់​សប្តិ​ឃើញ​ថា មាន​ជណ្តើរ​១​បញ្ឈរ​នៅ​លើ​ដី មាន​ចុង​ទល់​នឹង​ផ្ទៃ​មេឃ ក៏​ឃើញ​មាន​ពួក​ទេវតា​របស់​ព្រះ​ឡើង​ចុះ​តាម​ជណ្តើរ​នោះ


គឺ​ជាន់​គ្នា​នៅ​ត្រង់​មុខ​មែក​ឈើ​ទាំង​នោះ នោះ​ក៏​បង្កើត​កូន​មក​មាន​ឆ្នូត មាន​ពព្លាក់ មាន​ពពាល


នោះ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​មាន​បន្ទូល​មក​អញ​ក្នុង​សប្តិ​នោះ​ថា យ៉ាកុប​អើយ អញ​ទូល​ឆ្លើយ​ថា ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់


នោះ​ទ្រង់​មាន​បន្ទូល​ថា ចូរ​ឯង​ងើប​ភ្នែក​ឡើង មើល​ទៅ​សត្វ​ឈ្មោល​ទាំង​ប៉ុន្មាន​ដែល​ជាន់​ញី នោះ​មាន​ឆ្នូត មាន​ពពាល ហើយ​ប្រផេះ ដ្បិត​អញ​បាន​ឃើញ​អស់​ទាំង​ការ ដែល​ឡាបាន់​បាន​ធ្វើ​ដល់​ឯង


នៅ​វេលា​យប់ ព្រះ‌ទ្រង់​មក​ពន្យល់​សប្តិ ប្រាប់​ឡាបាន់ ជា​សាសន៍​អើរ៉ាម​ថា ចូរ​ប្រយ័ត កុំ​ឲ្យ​ឯង​និយាយ​ពាក្យ​ណា ទោះ​ល្អ​ឬ​អាក្រក់​នឹង​យ៉ាកុប​ឡើយ


ដូច្នេះ​ព្រះ‌ទ្រង់​បាន​ដក​ហ្វូង​សត្វ​របស់​ឪពុក​ឯង​ប្រទាន​មក​ឲ្យ​អញ​វិញ​ហើយ


មាន​ថ្ងៃ​១ យ៉ូសែប​បាន​យល់​សប្តិ ក៏​និយាយ​សប្តិ​នោះ​ប្រាប់​ដល់​ពួក​បងៗ​ទាំង​ប៉ុន្មាន តែ​នោះ​គេ​រឹត‌តែ​ស្អប់​គាត់​ជា​ខ្លាំង​ទៅ​ទៀត


ហើយ​នៅ​ត្រង់​គីបៀន​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​លេច​មក ឲ្យ​សាឡូម៉ូន​ឃើញ​ក្នុង​សុបិន​និមិត្ត​នៅ​វេលា​យប់ ដោយ​បន្ទូល​ថា ចូរ​សូម​អ្វី​ដែល​ចង់​ឲ្យ​អញ​ប្រទាន​ដល់​ឯង​ចុះ


ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ចូរ​ស្តាប់​អញ​ចុះ បើ​មាន​ហោរា​ណា​នៅ​ក្នុង​ពួក​ឯង​រាល់​គ្នា នោះ​អញ​ដ៏​ជា​ព្រះ‌យេហូវ៉ា អញ​នឹង​ឲ្យ​អ្នក​នោះ​ស្គាល់​អញ​ក្នុង​ការ​ជាក់‌ស្តែង ហើយ​អញ​នឹង​និយាយ​នឹង​អ្នក​នោះ ដោយ​ការ​ពន្យល់​សប្តិ


បើ​កាល​ណា​មាន​ហោរា​ណា ឬ​អ្នក​ណា​កើត​ឡើង​នៅ​ក្នុង​ពួក​ឯង ដែល​តែង‌តែ​យល់​សប្ត ហើយ​អ្នក​នោះ​ប្រាប់​ទី​សំគាល់ ឬ​ពី​ការ​អស្ចារ្យ​ណា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម