ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 18:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​យ៉ូស្វេ​ក៏​បោះ​ឆ្នោត​ឲ្យ​គ្រប់​គ្នា​ចាប់ នៅ​ត្រង់​ស៊ីឡូរ ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​នៅ​ទី​នោះ យ៉ូស្វេ​ក៏​ចែក​ស្រុក​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រាអែល តាម​ពួក​គេ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​យ៉ូស្វេ​ក៏ចាប់​ឆ្នោត​ឲ្យ​ពួក​គេនៅ​ស៊ីឡូរ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​នៅ​ទី​នោះ លោក​យ៉ូស្វេ​ចែក​ទឹក​ដី​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដល់​កុល​សម្ព័ន្ធ​នីមួយៗ តាម​ចំណែក​រៀងៗ​ខ្លួន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ស៊ីឡូ លោក​យ៉ូស្វេ​ចាប់​ឆ្នោត ចែក​ទឹក​ដី​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ តាម​កុល‌សម្ព័ន្ធ​របស់​គេ​រៀងៗ​ខ្លួន។

សូមមើលជំពូក

អាល់គីតាប

នៅ​ស៊ីឡូ​យ៉ូស្វេ​ចាប់​ឆ្នោត ចែក​ទឹក​ដី​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​នៅ​ចំពោះអុលឡោះ‌តាអាឡា តាម​កុល‌សម្ព័ន្ធ​របស់​គេ​រៀងៗ​ខ្លួន។

សូមមើលជំពូក



យ៉ូស្វេ 18:10
24 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​បាន​ញែក​គេ​ចេញ​ជា​ពួកៗ ស្មើ​គ្នា​រៀង​រាល់​ពួក ដ្បិត​មាន​ពួក​មេ​លើ​ទី​បរិសុទ្ធ នឹង​ពួក​មេ​សំរាប់​ការ‌ងារ​នៃ​ព្រះ នៅ​ពួក​ទាំង​សង​ខាង គឺ​ខាង​ពួក​វង្ស​អេលាសារ នឹង​ខាង​ពួក​វង្ស​អ៊ីថាម៉ារ​ផង


ឯ​ពួក​ប្រធាន​ក្នុង​បណ្តាជន នោះ​ក៏​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម ហើយ​ពួក​បណ្តាជន​ឯ​ទៀត គេ​ចាប់​ឆ្នោត​យក​១​នាក់​ក្នុង​១០ ឲ្យ​មក​នៅ​ក្រុង​យេរូ‌សាឡិម ជា​ទី​ក្រុង​បរិសុទ្ធ​ដែរ ហើយ​៩​នាក់ ឲ្យ​នៅ​អស់​ទាំង​ទី​ក្រុង​ឯ​ទៀត


គឺ​ទ្រង់​ដែល​រើស​មរដក​ឲ្យ​យើង​ខ្ញុំ គឺ​ជា​សិរី‌ល្អ​របស់​យ៉ាកុប ជា​អ្នក​ដែល​ទ្រង់​ស្រឡាញ់។ –បង្អង់


៙ ដ្បិត ឱ​ព្រះ‌អង្គ​អើយ ទ្រង់​បាន​ឮ​សេចក្ដី ដែល​ទូលបង្គំ​បន់​ហើយ ទ្រង់​បាន​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ​បាន​មរដក ដែល​ត្រូវ ខាង​ពួក​អ្នក​ដែល​កោត‌ខ្លាច​ដល់​ព្រះ‌នាម​ទ្រង់


ការ​ចាប់​ឆ្នោត តែង​នឹង​ធ្វើ​ឲ្យ​សេចក្ដី​ទាស់‌ទែង​គ្នា​បាត់​ទៅ ហើយ​នឹង​ញែក​មនុស្ស​ដែល​មាន​អំណាច​ចេញ​ពី​គ្នា​ដែរ។


ចូរ​ឲ្យ​ឯង​រាល់​គ្នា​ទៅ​ឯ​ទី​កន្លែង​របស់​អញ ដែល​នៅ​ត្រង់​ស៊ីឡូរ​ចុះ ជា​កន្លែង​ដែល​អញ​បាន​តាំង​ឈ្មោះ​អញ ឲ្យ​នៅ​ជា​មុន​ដំបូង ត្រូវ​ឲ្យ​ពិចារណា​មើល ដែល​អញ​បាន​ធ្វើ​ដល់​កន្លែង​នោះ​ជា​យ៉ាង​ណា ដោយ​ព្រោះ​អំពើ​អាក្រក់​របស់​អ៊ីស្រាអែល ជា​រាស្ត្រ​អញ


ត្រូវ​ឲ្យ​ចែក​គ្នា​ដោយ​ចាប់​ឆ្នោត ទុក​ជា​មរដក​សំរាប់​ឯង​រាល់​គ្នា ហើយ​សំរាប់​ពួក​សាសន៍​ដទៃ ដែល​អាស្រ័យ​នៅ​កណ្តាល​ឯង​រាល់​គ្នា ជា​ពួក​អ្នក​ដែល​នឹង​បង្កើត​កូន នៅ​កណ្តាល​ឯង​ដែរ អ្នក​ទាំង​នោះ​នឹង​បាន​ដូច​អ្នក​ដែល​កើត​នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល ដល់​ឯង​រាល់​គ្នា គេ​នឹង​បាន​មរដក​នៅ​ក្នុង​ពូជ​អំបូរ​ទាំង​ប៉ុន្មាន​នៃ​អ៊ីស្រាអែល ជា​មួយ​នឹង​ឯង​រាល់​គ្នា​ដែរ


នេះ​ជា​ស្រុក​ដែល​ឯង​រាល់​គ្នា​ត្រូវ​ចាប់​ឆ្នោត បែង​ចែក​ដល់​ពូជ​អំបូរ​ទាំង​ប៉ុន្មាន​របស់​អ៊ីស្រាអែលទុក​ជា​មរដក នេះ​ជា​ចំណែក​របស់​គេ​នីមួយៗ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។


ដូច្នេះ ឯង​នឹង​មិន​មាន​អ្នក​ណា​សំរាប់​កាន់​ខ្សែ​វាស់​តាម​ឆ្នោត នៅ​ក្នុង​ពួក​ជំនុំ​នៃ​ព្រះ‌យេហូវ៉ា​ឡើយ។


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា


គ្រា​បាន​ឆ្កាង​ទ្រង់​ហើយ នោះ​គេ​ធ្វើ​ឆ្នោត​ចាប់​ចែក​ព្រះ‌ពស្ត្រ​ទ្រង់ ដើម្បី​ឲ្យ​បាន​សំរេច​តាម​ទំនាយ ដែល​ហោរា​បាន​ទាយ​ទុក​មក​ថា «គេ​បាន​យក​អាវ​ខ្ញុំ​ចែក​គ្នា ហើយ​បាន​ធ្វើ​ឆ្នោត​ចាប់​យក​អាវ​វែង​ខ្ញុំ»


ដូច​ជា​ទ្រង់​បាន​ប្រទាន ឲ្យ​ព្រះ‌រាជ‌បុត្រា​មាន​អំណាច លើ​គ្រប់​ទាំង​មនុស្ស ដើម្បី​នឹង​ប្រទាន​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ដល់​អស់​អ្នក​ដែល​ទ្រង់​បាន​ប្រទាន​មក​ព្រះ‌រាជ‌បុត្រា​ដែរ


ក្រោយ​ដែល​ទ្រង់​បាន​បំផ្លាញ​សាសន៍​ទាំង​៧​នគរ​នៅ​ស្រុក​កាណាន នោះ​ក៏​ចែក​ស្រុក​របស់​គេ​ដល់​ពួក​ឰយុកោ​យើង​ដោយ​ចាប់​ឆ្នោត


ប្រយោជន៍​នឹង​បំភ្លឺ​ភ្នែក​គេ ឲ្យ​បាន​បែរ​ចេញ​ពី​សេចក្ដី​ងងឹត មក​ឯ​ពន្លឺ ហើយ​ពី​អំណាច​អារក្ស‌សាតាំង មក​ឯ​ព្រះ​វិញ ដើម្បី​ឲ្យ​គេ​បាន​រួច​ពី​បាប ហើយ​បាន​ទទួល​មរដក ជា​មួយ​នឹង​ពួក​អ្នក​ដែល​បាន​ញែក​ជា​បរិសុទ្ធ ដោយ‌សារ​សេចក្ដី​ជំនឿ​ជឿ​ដល់​ខ្ញុំ


ព្រម​ទាំង​អរ​ព្រះ‌គុណ ដល់​ព្រះវរ‌បិតា​ដែល​ទ្រង់​បាន​ប្រោស ឲ្យ​យើង​បាន​គួរ​នឹង​ទទួល​ចំណែក​កេរ្ដិ៍‌អាករ ក្នុង​ពួក​បរិសុទ្ធ​នៅ​ទី​ភ្លឺ​ផង


មរដក​ទាំង​នោះ​គេ​បាន​ចែក​ឲ្យ​ពូជ​អំបូរ​៩ នឹង​ពូជ​អំបូរ​១​ចំហៀង​នោះ ដោយ​ចាប់​ឆ្នោត ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ដោយ‌សារ​លោក​ម៉ូសេ


ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ចែក​ស្រុក​គ្នា តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក​លោក​ម៉ូសេ។


គេ​ចាប់​ឆ្នោត​ឲ្យ​ពូជ​អំបូរ​ពួក​កូន​ចៅ​បេន‌យ៉ាមីន​តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន ហើយ​ដែន​ស្រុក​របស់​គេ​នោះ​ត្រូវ​ជា​កណ្តាល​ពួក​កូន​ចៅ​យូដា នឹង​ពួក​កូន​ចៅ​យ៉ូសែប


នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​កំណត់​សំគាល់​ស្រុក ទាំង​ចែក​ជា​៧​ចំណែក រួច​យក​មក​ឲ្យ​អញ​ឯ​ណេះ អញ​នឹង​បោះ​ឆ្នោត​ឲ្យ​ឯង​រាល់​គ្នា​ចាប់ នៅ​ទី​នេះ ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា


ពួក​អ្នក​នោះ​ក៏​រៀបចំ​ចេញ​ទៅ ដោយ​ទទួល​បង្គាប់​យ៉ូស្វេ ដើម្បី​ទៅ​សរសេរ​កំណត់​ស្រុក គឺ​លោក​បង្គាប់​ថា ចូរ​ដើរ​ចុះ​ឡើង​ក្នុង​ស្រុក ហើយ​សរសេរ​កំណត់​សំគាល់ រួច​ត្រឡប់​មក​ឯ​អញ​វិញ នោះ​អញ​នឹង​បោះ​ឆ្នោត​ឲ្យ​ឯង​រាល់​គ្នា​ចាប់ ត្រង់​ស៊ីឡូរ​នេះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា


ដូច្នេះ អ្នក​ទាំង​នោះ​ក៏​ចេញ​ទៅ​ដើរ​ចុះ​ឡើង​ក្នុង​ស្រុក ហើយ​បាន​សរសេរ​កំណត់​ចែក​ជា​៧​ចំណែក តាម​ទី​ក្រុង​ស្រុក​នោះ ព្រម​ទាំង​កត់​ចុះ​ក្នុង​សៀវភៅ រួច​ត្រឡប់​មក​ឯ​យ៉ូស្វេ នៅ​ទី​ដំឡើង​ត្រសាល ត្រង់​ស៊ីឡូរ​វិញ


នេះ​ហើយ​ជា​មរដក​ទាំង​ប៉ុន្មាន​ដែល​អេលាសារ​ដ៏​ជា​សង្ឃ នឹង​យ៉ូស្វេ ជា​កូន​នុន ហើយ​នឹង​ពួក​វង្សា‌នុវង្ស​នៃ​ពូជ​អំបូរ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន បាន​ចែក​ដល់​គេ ដោយ​ចាប់​ឆ្នោត ចំពោះ​ព្រះ‌យេហូវ៉ា នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ ត្រង់​ស៊ីឡូរ ដូច្នេះ គេ​ក៏​បាន​សំរេច​ការ​ចែក​ស្រុក​ហើយ​ជា​ស្រេច។


មើល អញ​បាន​ចែក​អស់​ទាំង​នគរ​ដែល​សល់​ទាំង​នេះ​ដល់​ឯង ទុក​ជា​មរដក​ដល់​ពូជ​អំបូរ​ឯង​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ទន្លេ​យ័រដាន់ នឹង​អស់​ទាំង​នគរ​ដែល​អញ​បាន​វាយ​បំផ្លាញ​ចេញ​ហើយ រហូត​ដល់​សមុទ្រ​ធំ​ដែល​នៅ​ទិស​ខាង​លិច