Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 19:51 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

51 នេះ​ហើយ​ជា​មរដក​ទាំង​ប៉ុន្មាន​ដែល​អេលាសារ​ដ៏​ជា​សង្ឃ នឹង​យ៉ូស្វេ ជា​កូន​នុន ហើយ​នឹង​ពួក​វង្សា‌នុវង្ស​នៃ​ពូជ​អំបូរ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន បាន​ចែក​ដល់​គេ ដោយ​ចាប់​ឆ្នោត ចំពោះ​ព្រះ‌យេហូវ៉ា នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ ត្រង់​ស៊ីឡូរ ដូច្នេះ គេ​ក៏​បាន​សំរេច​ការ​ចែក​ស្រុក​ហើយ​ជា​ស្រេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

51 នេះ​ហើយ​ជា​មត៌ក​ទាំង​ប៉ុន្មាន ដែល​សង្ឃ​អេលា‌សារ និងលោក​យ៉ូស្វេ ជា​កូនលោក​នុន ព្រម​ទាំងពួក​មេ​លើ​វង្សា‌នុវង្ស​នៃ​កុល‌សម្ព័ន្ធ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល បាន​ចែក​ឲ្យ​ដោយ​ចាប់​ឆ្នោត​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ​នៅ​ស៊ីឡូរ។ ដូច្នេះ គេ​ក៏​បាន​បែង​ចែក​ស្រុក​នោះ​ចប់​សព្វ​គ្រប់​ជា​ស្ថាពរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

51 លោក​បូជា‌ចារ្យ*​អេឡា​សារ និង​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន ព្រម​ទាំង​មេ​ក្រុម​គ្រួសារ​របស់​កុល‌សម្ព័ន្ធ​នានា​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល បាន​ចែក​ទឹក​ដី​ទាំង​នេះ​ជា​មត៌ក​ឲ្យ​ពួក​គេ ដោយ​ចាប់​ឆ្នោត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ត្រង់​មាត់​ទ្វារ​ព្រះ​ពន្លា​ជួប​ព្រះ‌អម្ចាស់​នៅ​ស៊ីឡូ។ ពួក​គេ​បាន​បែង​ចែក​ស្រុក​នោះ​ចប់​សព្វ​គ្រប់​ជា​ស្ថាពរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

51 អ៊ីមុាំ​អេឡា​សារ និង​យ៉ូស្វេ​ជា​កូន​របស់​លោក​នូន ព្រម​ទាំង​មេ​ក្រុម​គ្រួសារ​របស់​កុល‌សម្ព័ន្ធ​នានា​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល បាន​ចែក​ទឹក​ដី​ទាំង​នេះ​ជា​មត៌ក​ឲ្យ​ពួក​គេ ដោយ​ចាប់​ឆ្នោត​នៅ​ចំពោះអុលឡោះ‌តាអាឡា ត្រង់​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា​នៅ​ស៊ីឡូ។ ពួក​គេ​បាន​បែង​ចែក​ស្រុក​នោះ​ចប់​សព្វ​គ្រប់​ជា​ស្ថាពរ។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 19:51
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ដំបង​រាជ្យ​នឹង​មិន​ដែល​ឃ្លាត​ពី​យូដា ឬ​អំណាច​គ្រប់‌គ្រង​ពី​ជើង​វា​ឡើយ ដរាប​ដល់​ស៊ីឡូរ​បាន​មក​ដល់ នោះ​បណ្តាជន​ទាំង‌ឡាយ​នឹង​ចុះ​ចូល​ចំពោះ​ទ្រង់


ដល់‌ម៉្លេះ​បាន​ជា​ទ្រង់​លះ‌បង់​រោង​ឧបោសថ ដែល​នៅ​ត្រង់​ស៊ីឡូរ គឺ​ជា​ត្រសាល​ដែល​ទ្រង់​បាន​តាំង​ឲ្យ​នៅ​កណ្តាល ពួក​មនុស្ស​លោក


នោះ​ទ្រង់​មាន​បន្ទូល​ថា អ្នក​រាល់​គ្នា​នឹង​ផឹក​ពី​ពែង​ខ្ញុំ ហើយ​នឹង​ទទួល​បុណ្យ​ជ្រមុជ​ដែល​ខ្ញុំ​ទទួល​មែន តែ​ដែល​អង្គុយ​ខាង​ស្តាំ​ឬ​ខាង​ឆ្វេង​ខ្ញុំ នោះ​មិន​ស្រេច​នឹង​ខ្ញុំ​ទេ គឺ​សំរាប់​តែ​អ្នក​ណា ដែល​ព្រះវរ‌បិតា​ខ្ញុំ​បាន​រៀបចំ​ទុក​ឲ្យ​វិញ


នោះ​លោក​ដ៏​ជា​ស្តេច នឹង​មាន​បន្ទូល​ទៅ​ពួក​អ្នក​ដែល​នៅ​ខាង​ស្តាំ​ថា ឱ​ពួក​អ្នក​ដែល​ព្រះវរ‌បិតា​យើង​បាន​ប្រទាន​ពរ​អើយ ចូរ​មក​ទទួល​មរដក​ចុះ គឺ​ជា​នគរ​ដែល​បាន​រៀបចំ​ទុក​សំរាប់​អ្នក​រាល់​គ្នា តាំង​ពី​កំណើត​លោកីយ​មក


ដូច​ជា​ទ្រង់​បាន​ប្រទាន ឲ្យ​ព្រះ‌រាជ‌បុត្រា​មាន​អំណាច លើ​គ្រប់​ទាំង​មនុស្ស ដើម្បី​នឹង​ប្រទាន​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ដល់​អស់​អ្នក​ដែល​ទ្រង់​បាន​ប្រទាន​មក​ព្រះ‌រាជ‌បុត្រា​ដែរ


ក្រោយ​ដែល​ទ្រង់​បាន​បំផ្លាញ​សាសន៍​ទាំង​៧​នគរ​នៅ​ស្រុក​កាណាន នោះ​ក៏​ចែក​ស្រុក​របស់​គេ​ដល់​ពួក​ឰយុកោ​យើង​ដោយ​ចាប់​ឆ្នោត


ហើយ​នេះ​ជា​មរដក​ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ទទួល​នៅ​ក្នុង​ស្រុក​កាណាន គឺ​ដែល​អេលាសារដ៏​ជា​សង្ឃ នឹង​យ៉ូស្វេ​ជា​កូន​នុន ហើយ​នឹង​ពួក​មេ​លើ​វង្សា‌នុវង្ស របស់​ពូជ​អំបូរ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន​បាន​ចែក​ឲ្យ


នោះ​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់​ក៏​ប្រជុំ​គ្នា​នៅ​ត្រង់​ស៊ីឡូរ ហើយ​ដំឡើង​ត្រសាល​ជំនុំ​នៅ​ទី​នោះ ស្រុក​នោះ​ទាំង​មូល​ក៏​បាន​ក្រាប​ចុះ​ចូល​នឹង​គេ


នោះ​យ៉ូស្វេ​ក៏​បោះ​ឆ្នោត​ឲ្យ​គ្រប់​គ្នា​ចាប់ នៅ​ត្រង់​ស៊ីឡូរ ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​នៅ​ទី​នោះ យ៉ូស្វេ​ក៏​ចែក​ស្រុក​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រាអែល តាម​ពួក​គេ​ដែរ។


ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​យ៉ូស្វេ


រួច​គេ​ប្រាប់​ថា មើល រាល់​តែ​ឆ្នាំ​គេ​តែង​ធ្វើ​បុណ្យ​ថ្វាយ​ព្រះ‌យេហូវ៉ា នៅ​ត្រង់​ស៊ីឡូរ ដែល​នៅ​ខាង​ជើង​បេត-អែល ហើយ​ខាង​កើត​ផ្លូវ​ដែល​ឡើង​ពី​បេត-អែល​ទៅ​ឯ​ស៊ីគែម នឹង​ខាង​ត្បូង​ល្បូណា


ចាំ​មើល បើ​ពួក​ស្រី​ក្រមុំ​នៅ​ស៊ីឡូរ​ចេញ​មក​លេង នោះ​ចូរ​ឯង​រាល់​គ្នា​ចេញ​ពី​ចំការ​ទំពាំង‌បាយ‌ជូរ ទៅ​ចាប់​យក​ពួក​ស្រី​ក្រមុំ​ស៊ីឡូរ​ទាំង​នោះ ធ្វើ​ជា​ប្រពន្ធ​គ្រប់ៗ​គ្នា​ចុះ រួច​ត្រឡប់​ទៅ​ឯ​ស្រុក​បេន‌យ៉ាមីន​វិញ​ទៅ


រាល់​តែ​ឆ្នាំគាត់​តែង​ឡើង​ពី​ក្រុង​ខ្លួន​ទៅ​ឯ​ស៊ីឡូរ ដើម្បី​នឹង​ថ្វាយ‌បង្គំ ហើយ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ រីឯ​នៅ​ទី​នោះមាន​ហុបនី នឹង​ភីនេ‌ហាស ជា​កូន​អេលី​ទាំង​២​នាក់ ធ្វើ​ជា​សង្ឃ​នៃ​ព្រះ‌យេហូវ៉ា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម