យ៉ូប 7:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាខ្ញុំទៅដេក នោះខ្ញុំតែងតែនឹកថា តើកាលណានឹងដល់វេលាក្រោកឡើង កាលណាហ្ន៎បានវេលាយប់នឹងអស់ទៅ ខ្ញុំក៏ចេះតែប្លាក់ខ្លួនទៅមកដរាបដល់ភ្លឺឡើង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណាខ្ញុំទៅដេក ខ្ញុំតែងតែនឹកថា តើកាលណាខ្ញុំនឹងក្រោកឡើង? ប៉ុន្តែ ពេលយប់ពន្យាកាន់តែយូរ ខ្ញុំក៏ចេះតែប្រះខ្លួនទៅមកដរាបដល់ភ្លឺ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលខ្ញុំចូលដំណេក ខ្ញុំពោលថា “តើពេលណាខ្ញុំនឹងក្រោកឡើងបាន?” ប៉ុន្តែ យប់ពន្យារកាន់តែយូរ ហើយខ្ញុំចេះតែប្រះខ្លួន រហូតដល់ទៀបភ្លឺ។ អាល់គីតាប ពេលខ្ញុំចូលដំណេក ខ្ញុំពោលថា “តើពេលណាខ្ញុំនឹងក្រោកឡើងបាន?” ប៉ុន្តែ យប់ពន្យារកាន់តែយូរ ហើយខ្ញុំចេះតែប្រះខ្លួន រហូតដល់ទៀបភ្លឺ។ |
នៅវេលាយប់ ឆ្អឹងនៅក្នុងខ្លួនខ្ញុំត្រូវចាក់ទំលុះ ហើយសេចក្ដីឈឺចាប់ដែលស៊ីរេះខ្ញុំ នោះមិនចេះសំរាកទេ
ព្រលឹងនៃទូលបង្គំរង់ចាំព្រះអម្ចាស់ ជាជាងពួកយាមល្បាតរង់ចាំភ្លឺឡើង អើ ជាជាងពួកយាមល្បាតរង់ចាំភ្លឺឡើងទៅទៀត
ទូលបង្គំអស់កំឡាំង ដោយថ្ងូរ ដំណេកទូលបង្គំត្រូវទទឹកជោកទាល់ភ្លឺ ទឹកភ្នែកទូលបង្គំហូរស្រោចដាបគ្រែ
៙ ទ្រង់ទល់ភ្នែកទូលបង្គំមិនឲ្យលក់ ទូលបង្គំមានសេចក្ដីទុក្ខប្រដេញ ទាល់តែរកនិយាយមិនចេញ
ឱអ្នកមានទុក្ខវេទនា ដែលត្រូវខ្យល់ព្យុះបោកឥតមានសេចក្ដីកំសាន្តចិត្តអើយ មើល អញនឹងរៀបថ្មឯងឡើង ដោយបាយអមានពណ៌ល្អ ហើយនឹងដាក់ជើងជញ្ជាំងឯងដោយត្បូងកណ្តៀង
នៅពេលព្រឹក ឯងនឹងថា ឱកាលណាបានល្ងាចទៅហ្ន៎ ហើយដល់ពេលល្ងាច នោះនឹងថា ឱកាលណាបានព្រឹកឡើងទៅហ្ន៎ គឺដោយព្រោះសេចក្ដីភិតភ័យនៅក្នុងចិត្តឯង ដែលនាំឲ្យឯងខ្លាចនោះ ហើយដោយព្រោះការដែលភ្នែកឯងនឹងឃើញផង