ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូប 36:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រលឹង​គេ​ស្លាប់​ទៅ​ក្នុង​វ័យ​នៅ​ក្មេង​នៅ​ឡើយ ហើយ​ជីវិត​គេ​ក៏​នៅ​រួម​នឹង​ពួក​ស្មោក‌គ្រោក

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​ស្លាប់​ក្នុង​វ័យ​ក្មេង ហើយ​គេ​បាត់​បង់​ជីវិត​ក្នុង​ចំណោម ពួកប្រុស​ពេស្យា​ប្រចាំ​ទី​សក្ការៈ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គេ​ស្លាប់​ទៅ ទាំង​ខ្លួន​នៅ​ក្មេង គេ​បាត់​បង់​ជីវិត​ជា​មួយ​ពួក​ពេស្យា​សក្ការៈ*។

សូមមើលជំពូក

អាល់គីតាប

គេ​ស្លាប់​ទៅ ទាំង​ខ្លួន​នៅ​ក្មេង គេ​បាត់​បង់​ជីវិត​ជា​មួយ​ពួក​ពេស្យា។

សូមមើលជំពូក



យ៉ូប 36:14
10 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ស្រែក​ហៅ​ឡុត​សួរ​ថា មនុស្ស​ដែល​ចូល​មក​ក្នុង​ផ្ទះ​ឯង​អម្បាញ់‌មិញ​នេះ តើ​នៅ​ឯ​ណា ចូរ​ឯង​នាំ​វា​ចេញ​មក​ឯ​យើង ឲ្យ​យើង​បាន​ស្គាល់​ផង


ការ​នោះ​នឹង​បាន​សំរេច​មុន​ពេល​កំណត់​របស់​គេ​ផង ឯ​មែក គេ​នឹង​មិន​បាន​ខៀវ​ស្រស់​ទៀត​ទេ


ជា​ពួក​មនុស្ស​ដែល​ត្រូវ​ឆក់​យក​ទៅ​មុន​កំណត់ ដែល​ទី​ពឹង​គេ បាន​ហូរ​ទៅ​បាត់​ដូច​ជា​ទឹក​ជ្រោះ


ឯ​ពួក​អ្នក​ដែល​មាន​ចិត្ត​ទមិល​ល្មើស គេ​ប្រមូល​ទុក​សេចក្ដី​ខ្ញាល់ ហើយ​កាល​ណា​ទ្រង់​ចង​គេ នោះ​គេ​មិន​អំពាវ‌នាវ​ទេ


តែ​ឱ​ព្រះ‌អង្គ​អើយ ទ្រង់​នឹង​ឲ្យ​គេ​ចុះ​ទៅ​ឯ​រណ្តៅ​នៃ​សេចក្ដី​ហិន‌វិនាស ពួក​មនុស្ស​កំចាយ​ឈាម ហើយ​មនុស្ស​ឧបាយ‌កល នឹង​រស់​នៅ​មិន​ដល់​ត្រឹម​ពាក់​កណ្តាល​អាយុ​ផង តែ​ទូលបង្គំ​នឹង​ទុក​ចិត្ត​ដល់​ទ្រង់​វិញ។


មិន​ត្រូវ​ឲ្យ​មាន​ស្រី​សំផឹងណា​មួយ​ក្នុង​ពួក​កូន​ស្រី​សាសន៍​អ៊ីស្រាអែល​ឡើយ ក៏​មិន​ត្រូវ​មាន​ប្រុស​ណា​មួយ​ធ្វើ​ជា​កូន​ជឹង នៅ​ក្នុង​ពួក​កូន​ប្រុស​សាសន៍​អ៊ីស្រាអែល​ដែរ