យ៉ូប 36:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 ឯពួកអ្នកដែលមានចិត្តទមិលល្មើស គេប្រមូលទុកសេចក្ដីខ្ញាល់ ហើយកាលណាទ្រង់ចងគេ នោះគេមិនអំពាវនាវទេ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 ឯពួកអ្នកដែលមានចិត្តទមិឡល្មើស គេប្រមូលទុកសេចក្ដីក្រោធ ហើយកាលណាព្រះអង្គចងគេ នោះគេមិនអំពាវនាវទេ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 មនុស្សទមិឡរមែងចូលចិត្តកំហឹង ពេលព្រះជាម្ចាស់យកច្រវាក់មកចងគេ នោះគេមិនស្រែកអង្វរព្រះអង្គឡើយ។ សូមមើលជំពូកអាល់គីតាប13 មនុស្សទមិឡរមែងចូលចិត្តកំហឹង ពេលអុលឡោះយកច្រវាក់មកចងគេ នោះគេមិនស្រែកអង្វរទ្រង់ឡើយ។ សូមមើលជំពូក |
មិនត្រូវឲ្យឯងរាល់គ្នានាំពួកឈ្លើយចូលមកក្នុងស្រុកនេះទេ ដ្បិតឯងរាល់គ្នាគិតធ្វើការ ដែលនឹងនាំឲ្យយើងមានទោស នៅចំពោះព្រះយេហូវ៉ា ទាំងបន្ថែមការនេះមកលើអំពើបាប នឹងការរំលងរបស់យើងរាល់គ្នាទៀត ដ្បិតទោសរបស់យើងធ្ងន់ណាស់ហើយ ក៏មានសេចក្ដីក្រេវក្រោធយ៉ាងសហ័សគ្របលើពួកអ៊ីស្រាអែលដែរ
សេចក្ដីអាក្រក់ទាំងប៉ុន្មាននេះ បានមកលើយើងខ្ញុំដូចជាបានចែងទុកមក នៅក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេហើយ ប៉ុន្តែយើងខ្ញុំមិនបានទូលអង្វរស្វែងរកព្រះគុណរបស់ព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំ ដើម្បីនឹងបែរចេញពីអំពើទុច្ចរិតរបស់យើងខ្ញុំ ឲ្យមានគំនិតវាងវៃ ក្នុងសេចក្ដីពិតរបស់ទ្រង់វិញនោះឡើយ