Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 36:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ទ្រង់​ជួយ​អ្នក​ដែល​មាន​សេចក្ដី​ទុក្ខ ឲ្យ​រួច​ដោយ​ការ​រង​ទុក្ខ​របស់​គេ​នោះ ក៏​បើក​ត្រចៀក​គេ​ក្នុង​គ្រា​ដែល​កើត​មាន​សេចក្ដី​សង្កត់‌សង្កិន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ព្រះ‌អង្គ​ជួយ​អ្នក​ដែល​មាន​សេចក្ដី​ទុក្ខ ឲ្យ​រួច​ដោយ​ការ​រង​ទុក្ខ​របស់​គេ​នោះ ក៏​បើក​ត្រចៀក​គេ​ក្នុង​គ្រា ដែល​កើត​មាន​សេចក្ដី​សង្កត់‌សង្កិន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​ប្រើ​ភាព​ទុគ៌ត ដើម្បី​រំដោះ​ជន​ទុគ៌ត ព្រះអង្គ​ប្រើ​ទុក្ខ​លំបាក ដើម្បី​អប់រំ​គេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ក៏​ប៉ុន្តែ អុលឡោះ​ប្រើ​ភាព​ទុគ៌ត ដើម្បី​រំដោះ​ជន​ទុគ៌ត ទ្រង់​ប្រើ​ទុក្ខ​លំបាក ដើម្បី​អប់រំ​គេ។

សូមមើលជំពូក ចម្លង




យ៉ូប 36:15
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ គេ​នឹង​ត្រូវ​ចំណុះ​ទ្រង់​វិញ ដើម្បី​ឲ្យ​គេ​អាច​នឹង​ផ្ទឹម​ការ​បំរើ​ដល់​អញ នឹង​ការ​បំរើ​ដល់​នគរ​ដទៃ​ឲ្យ​ដឹង។


តើ​អ្នក​រាប់​សេចក្ដី​កំសាន្ត​របស់​ព្រះ​ថា មិន​គ្រាន់​ដល់​អ្នក ព្រម​ទាំង​សេចក្ដី​ដែល​ទ្រង់​មាន​បន្ទូល​មក​អ្នក ដោយ​ផ្អែម​ពីរោះ​ផង​ឬ​អី


នៅ​វេលា​នោះទ្រង់​បើក​ត្រចៀក​មនុស្ស ហើយ​ក៏​បោះ​ត្រា​សេចក្ដី​ដែល​ទ្រង់​ប្រដៅ​គេ


ទ្រង់​ក៏​បើក​ត្រចៀក​គេ​ឲ្យ​ស្តាប់​សេចក្ដី​ដំបូន្មាន ហើយ​បង្គាប់​ឲ្យ​គេ​វេះ​ចេញ​ពី​សេចក្ដី​ទុច្ចរិត​វិល​មក​វិញ


ត្រូវ​ឲ្យ​ប្រយ័តនឹង​ចៀស​ចេញ​ពី​សេចក្ដី​ទុច្ចរិត ដ្បិត​លោក​បាន​រើស​សេចក្ដី​នោះ​ជំនួស​ការ​រង​ទុក្ខ​វិញ។


បើ​កាល​ណា​គេ​ត្រូវ​ជាប់​ច្រវាក់ ឬ​ជាប់​ចំណង​នៃ​សេចក្ដី​វេទនា


តែ​ទ្រង់​ជួយ​ឲ្យ​រួច​ពី​ដាវ​នៃ​មាត់​គេ គឺ​ជា​មនុស្ស​កំសត់​ទុគ៌ត ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​មនុស្ស​ខ្លាំង​ពូកែ


មើល សប្បាយ​ហើយ​អ្នក​ណា​ដែល​ព្រះ‌ទ្រង់​បាន​កែ​ឡើង ដូច្នេះ កុំ​ឲ្យ​មើល‌ងាយ​សេចក្ដី​ផ្ចាញ់‌ផ្ចាល​របស់​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត​ឡើយ


ទ្រង់​ក៏​តាំង​មនុស្ស​កំសត់​ទុគ៌ត​ឡើង ឲ្យ​រួច​ពី​សេចក្ដី​វេទនា ព្រម​ទាំង​ឲ្យ​គ្រួសារ​គេ​សាយ‌គ្រាយ​ឡើង ដូច​ជា​ហ្វូង​សត្វ


ដ្បិត​ទ្រង់​នឹង​ជួយ​ពួក​ក្រីក្រ​ឲ្យ​រួច ក្នុង​កាល​ដែល​ថ្លែង​ទុក្ខ ព្រម​ទាំង​ពួក​កំសត់ ដែល​ឥត​មាន​អ្នក​ណា​ជួយ​នោះ​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម