មនុស្សទៀងត្រង់នឹងមានសេចក្ដីអស្ចារ្យពីដំណើរនេះ ហើយមនុស្សផូរផង់ គេនឹងលើកគ្នាទាស់នឹងមនុស្សទមិលល្មើស
យ៉ូប 22:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកមនុស្សសុចរិតក៏ឃើញ ហើយមានសេចក្ដីអំណរ ពួកមនុស្សផូរផង់នឹងសើចឡកឲ្យគេថា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកមនុស្សសុចរិតក៏ឃើញ ហើយមានអំណរ ពួកមនុស្សផូរផង់នឹងសើចឡកឲ្យគេថា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សសុចរិត និងមនុស្សស្លូតត្រង់ ឃើញមនុស្សអាក្រក់វិនាស គេនាំគ្នាសប្បាយរីករាយ និងសើចចំអកឲ្យថា: អាល់គីតាប មនុស្សសុចរិត និងមនុស្សស្លូតត្រង់ ឃើញមនុស្សអាក្រក់វិនាស គេនាំគ្នាសប្បាយរីករាយ និងសើចចំអកឲ្យថា: |
មនុស្សទៀងត្រង់នឹងមានសេចក្ដីអស្ចារ្យពីដំណើរនេះ ហើយមនុស្សផូរផង់ គេនឹងលើកគ្នាទាស់នឹងមនុស្សទមិលល្មើស
បើសិនជាសេចក្ដីវេទនាណានាំឲ្យស្លាប់ភ្លាម នោះទ្រង់នឹងសើចឡក ដល់សេចក្ដីល្បងលរបស់មនុស្សឥតទោស
ពួកមនុស្សទៀងត្រង់ក៏ឃើញ ហើយមានសេចក្ដីអំណរឡើង ឯសេចក្ដីទុច្ចរិត នឹងត្រូវបាត់មាត់ទៅ
គួរឲ្យក្រុងស៊ីយ៉ូនមានសេចក្ដីអំណរ គួរឲ្យពួកកូនស្រីសាសន៍យូដាបានរីករាយឡើង ដោយព្រោះសេចក្ដីយុត្តិធម៌របស់ទ្រង់
ឯមនុស្សសុចរិត គេនឹងមានសេចក្ដីអំណរ ដោយឃើញសេចក្ដីសងសឹក គេនឹងលាងជើងក្នុងឈាមនៃមនុស្សអាក្រក់
ពួកមនុស្សសុចរិតនឹងអរសប្បាយ ដោយនូវព្រះយេហូវ៉ា គេនឹងពឹងជ្រកក្នុងទ្រង់ អស់អ្នកណាដែលមានចិត្តទៀងត្រង់ គេនឹងអួតសរសើរ។
ឱព្រះយេហូវ៉ាអើយ ក្រុងស៊ីយ៉ូនបានឮ ហើយក៏មានសេចក្ដីអំណរ ពួកកូនស្រីនៃសាសន៍យូដាបានរីករាយឡើង ដោយព្រោះបញ្ញត្តទាំងប៉ុន្មានរបស់ទ្រង់
គ្រាដែលមនុស្សសុចរិតមានសេចក្ដីសុខស្រួល នោះទីក្រុងក៏រីករាយសាទរ ហើយកាលណាមនុស្សអាក្រក់វិនាសទៅ នោះឮសំឡេងហ៊ោសប្បាយ។
ឱស្ថានសួគ៌ ពួកសាវក នឹងពួកហោរាបរិសុទ្ធអើយ ចូរអរសប្បាយនឹងទីក្រុងនោះឡើង ដ្បិតព្រះទ្រង់បានកាត់ទោស តាមសេចក្ដីជំនុំជំរះរបស់ឯងរាល់គ្នាហើយ