បើខ្ញុំពោលដល់ផ្នូរថា ឯងជាឪពុកអញ ហើយដល់ដង្កូវថា ឯងជាម្តាយ ឬជាបងប្អូនស្រីអញ
យ៉ូប 21:26 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទាំង២ពួកដេកទៅក្នុងធូលីដីដូចគ្នា ហើយដង្កូវក៏ចុះពេញខ្មោចគេដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកគេដេកទៅក្នុងធូលីដី ហើយក៏មានដង្កូវចោះខ្មោចគេដូចគ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ សពរបស់អ្នកទាំងពីរត្រូវគេយកទៅកប់ ហើយមានដង្កូវចោះដូចគ្នា។ អាល់គីតាប ប៉ុន្តែ សពរបស់អ្នកទាំងពីរត្រូវគេយកទៅកប់ ហើយមានដង្កូវចោះដូចគ្នា។ |
បើខ្ញុំពោលដល់ផ្នូរថា ឯងជាឪពុកអញ ហើយដល់ដង្កូវថា ឯងជាម្តាយ ឬជាបងប្អូនស្រីអញ
ហើយក្រោយដែលសំបកកាយខ្ញុំនេះត្រូវរលាយទៅ គឺក្រៅពីរាងកាយនោះខ្ញុំនឹងបានឃើញព្រះ
ឆ្អឹងគេពេញកំឡាំងដោយសណ្ឋាននៅក្មេង ប៉ុន្តែនឹងត្រូវដេកចុះ ទៅក្នុងធូលីដី ជាមួយនឹងខ្លួនគេដែរ។
នែ ខ្ញុំស្គាល់គំនិតរបស់អ្នករាល់គ្នាហើយ ក៏យល់ឧបាយដែលគិតធ្វើអាក្រក់ដល់ខ្ញុំដែរ
ផ្ទៃម្តាយនឹងភ្លេចអ្នកនោះទៅ ហើយដង្កូវនឹងចុះគេដោយឆ្ងាញ់ នឹងគ្មានអ្នកណានឹកចាំពីគេតទៅ យ៉ាងនោះសេចក្ដីទុច្ចរិតនឹងត្រូវកាច់ផ្តាច់ចេញ ដូចជាដើមឈើ។
កុំតែមានដូច្នោះ នោះខ្ញុំបានដេកទៅដោយសុខស្រួល ខ្ញុំនឹងបានដេកលក់ទៅ ដោយមានសេចក្ដីស្រាន្តហើយ
គេដូចជាហ្វូងសត្វដែលដំរង់ទៅឯទីស្លាប់ សេចក្ដីស្លាប់នឹងស៊ីគេ ហើយមនុស្សទៀងត្រង់នឹងជាន់ឈ្លីគេតាំងពីព្រលឹម រូបល្អរបស់គេនឹងត្រូវសូន្យទៅ នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ ឥតមានទីអាស្រ័យឡើយ
គ្រប់ទាំងអស់កើតដល់មនុស្សទាំងអស់ដូចគ្នា មានការតែ១មុខកើតដល់ទាំងមនុស្សសុចរិត នឹងមនុស្សទុច្ចរិត មនុស្សល្អ មនុស្សស្អាត នឹងមនុស្សដែលមិនស្អាត ហើយមនុស្សដែលថ្វាយយញ្ញបូជា នឹងមនុស្សដែលមិនថ្វាយផង គឺមនុស្សល្អយ៉ាងណា មនុស្សមានបាបក៏យ៉ាងនោះដែរ ហើយអ្នកណាដែលហ៊ានផ្តាសាដល់ខ្លួន ក៏ដូចជាអ្នកដែលខ្លាចពាក្យផ្តាសាដែរ
នេះជាការអាក្រក់១ ក្នុងអស់ទាំងការ ដែលកើតមកនៅក្រោមថ្ងៃ គឺដែលមានសេចក្ដីតែ១ដដែល កើតដល់មនុស្សទាំងអស់ អើ ចិត្តនៃមនុស្សជាតិក៏ពេញដោយសេចក្ដីអាក្រក់ ហើយក៏មានសេចក្ដីចំកួតក្នុងចិត្ត អស់ពេលដែលរស់នៅ ក្រោយនោះក៏ទៅឯពួកមនុស្សស្លាប់
ឯសេចក្ដីរុងរឿងឧត្តមរបស់ឯង បានត្រូវនាំចុះមកដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ ព្រមទាំងសូរដេញពិណរបស់ឯងផង មានដង្កូវក្រាលក្រោមឯង ហើយនឹងមានដង្កូវគ្របដណ្តប់ឯងដែរ។