ខ្ញុំនឹងទូលដល់ព្រះថា សូមកុំកាត់ទោសទូលបង្គំ សូមបង្ហាញហេតុដែលទ្រង់តតាំងនឹងទូលបង្គំវិញ
យ៉ូប 13:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើសេចក្ដីទុច្ចរិត នឹងអំពើបាបរបស់ទូលបង្គំមានប៉ុន្មាន សូមទ្រង់សំដែងឲ្យទូលបង្គំបានស្គាល់អស់ទាំងសេចក្ដីរំលង នឹងអំពើបាបរបស់ទូលបង្គំផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើអំពើទុច្ចរិត និងអំពើបាប របស់ទូលបង្គំមានប៉ុន្មាន? សូមព្រះអង្គសម្ដែងឲ្យទូលបង្គំ បានស្គាល់អស់ទាំងអំពើរំលង និងអំពើបាបរបស់ទូលបង្គំផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើកំហុស និងអំពើបាបរបស់ទូលបង្គំ មានចំនួនច្រើនប៉ុនណា? សូមប្រាប់ឲ្យទូលបង្គំដឹងពីអំពើទុច្ចរិត និងអំពើបាបរបស់ទូលបង្គំផង។ អាល់គីតាប តើកំហុស និងអំពើបាបរបស់ខ្ញុំ មានចំនួនច្រើនប៉ុនណា? សូមប្រាប់ឲ្យខ្ញុំដឹងពីអំពើទុច្ចរិត និងអំពើបាបរបស់ខ្ញុំផង។ |
ខ្ញុំនឹងទូលដល់ព្រះថា សូមកុំកាត់ទោសទូលបង្គំ សូមបង្ហាញហេតុដែលទ្រង់តតាំងនឹងទូលបង្គំវិញ
បានជាទ្រង់ស៊ើបសួររកសេចក្ដីទុច្ចរិតរបស់ទូលបង្គំ ហើយស្វែងរកអំពើបាបនៃទូលបង្គំដូច្នេះ
ឯអំពើអាក្រក់របស់អ្នក តើមិនមែនធំសំបើមវិញទេឬអី ហើយសេចក្ដីទុច្ចរិតរបស់អ្នកក៏មិនចេះអស់ដែរ
លោកស្អាត ឥតមានមន្ទិលឡើយ លោកគ្មានទោស ក៏គ្មានសេចក្ដីទុច្ចរិតណានៅក្នុងខ្លួនដែរ
សូមបង្រៀនខ្ញុំចុះ នោះខ្ញុំនឹងឈប់និយាយហើយ សូមពន្យល់ឲ្យខ្ញុំដឹងជាបានធ្វើខុសឆ្គងអ្វី
ហេតុអ្វីបានជាទ្រង់មិនអត់ទោសចំពោះសេចក្ដីរំលងរបស់ទូលបង្គំ ហើយដោះសេចក្ដីទុច្ចរិតរបស់ទូលបង្គំចេញ ដ្បិតទូលបង្គំនឹងដេកទៅក្នុងធូលីដីឥឡូវ នោះទ្រង់នឹងស្វែងរកទូលបង្គំ តែទូលបង្គំមិនមានទៀតទេ។
ឱព្រះអង្គអើយ សូមពិនិត្យមើល ឲ្យបានស្គាល់ចិត្តទូលបង្គំផង សូមល្បងលឲ្យបានជ្រាបអស់ទាំងគំនិតនៃទូលបង្គំចុះ