Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 6:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 សូម​បង្រៀន​ខ្ញុំ​ចុះ នោះ​ខ្ញុំ​នឹង​ឈប់​និយាយ​ហើយ សូម​ពន្យល់​ឲ្យ​ខ្ញុំ​ដឹង​ជា​បាន​ធ្វើ​ខុស‌ឆ្គង​អ្វី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 សូម​បង្រៀន​ខ្ញុំ​ចុះ នោះ​ខ្ញុំ​នឹង​ឈប់​និយាយ​ហើយ សូម​ពន្យល់​ឲ្យ​ខ្ញុំ​ដឹង​ជា​បាន​ធ្វើ​ខុស​ឆ្គង​អ្វី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 សូម​ប្រៀន‌ប្រដៅ​ខ្ញុំ​ផង នោះ​ខ្ញុំ​នឹង​នៅ​ស្ងៀម សូម​ប្រាប់​ខ្ញុំ​ផង តើ​ខ្ញុំ​ធ្វើ​ខុស​ត្រង់​ណា?

សូមមើលជំពូក ចម្លង

អាល់គីតាប

24 សូម​ប្រៀន‌ប្រដៅ​ខ្ញុំ​ផង នោះ​ខ្ញុំ​នឹង​នៅ​ស្ងៀម សូម​ប្រាប់​ខ្ញុំ​ផង តើ​ខ្ញុំ​ធ្វើ​ខុស​ត្រង់​ណា?

សូមមើលជំពូក ចម្លង




យ៉ូប 6:24
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​នឹង​ទូល​ដល់​ព្រះ​ថា សូម​កុំ​កាត់​ទោស​ទូលបង្គំ សូម​បង្ហាញ​ហេតុ​ដែល​ទ្រង់​ត​តាំង​នឹង​ទូលបង្គំ​វិញ


តើ​សេចក្ដី​ទុច្ចរិត នឹង​អំពើ​បាប​របស់​ទូលបង្គំ​មាន​ប៉ុន្មាន សូម​ទ្រង់​សំដែង​ឲ្យ​ទូលបង្គំ​បាន​ស្គាល់​អស់​ទាំង​សេចក្ដី​រំលង នឹង​អំពើ​បាប​របស់​ទូលបង្គំ​ផង


មើល ខ្ញុំ​បាន​រង់‌ចាំ​ពាក្យ​អ្នក​រាល់​គ្នា ខ្ញុំ​បាន​ប្រុង​ស្តាប់​ហេតុ​ផល​ទាំង​ប៉ុន្មាន​របស់​អ្នក​រាល់​គ្នា កំពុង​ដែល​អ្នក​រាល់​គ្នា​ស្វែង​រក​សេចក្ដី​ដែល​ត្រូវ​និយាយ


ដូច្នេះ លោក​យ៉ូប​អើយ ខ្ញុំ​សូម​ឲ្យ​លោក​ស្តាប់​សេចក្ដី​អធិប្បាយ​របស់​ខ្ញុំ ហើយ​ផ្ទៀង​ត្រចៀក​ចំពោះ​អស់​ទាំង​ពាក្យ​របស់​ខ្ញុំ​ចុះ


បទ​ណា​ដែល​ទូលបង្គំ​មិន​ដឹង នោះ​សូម​ទ្រង់​បង្រៀន​ដល់​ទូលបង្គំ​ផង បើ​ទូលបង្គំ​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត នោះ​ទូលបង្គំ​នឹង​មិន​ធ្វើ​ទៀត​ទេ


នេះ​ហើយ ជា​សេចក្ដី​ដែល​យើង​បាន​ស្ទង់​មើល​ឲ្យ​ដឹង​ហើយ ក៏​ឃើញ​យ៉ាង​នោះ​ពិត​មែន ដូច្នេះ ចូរ​អ្នក​ស្តាប់​យក​ចុះ ហើយ​ទទួល សំរាប់​ជា​ប្រយោជន៍​ដល់​ខ្លួន​ផង។


តើ​បាន​ថា សូម​ជួយ​ឲ្យ​ខ្ញុំ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​សត្រូវ ឬ​ថា សូម​លោះ​ខ្ញុំ​ពី​កណ្តាប់​ដៃ​នៃ​អ្នក​ដែល​សង្កត់‌សង្កិន​ឬ​អី។


ពាក្យ​សំដី​ត្រឹម‌ត្រូវ នោះ​ពូកែ​បណ្តាល​យ៉ាង​ណា​ហ្ន៎ តែ​សេចក្ដី​បន្ទោស​របស់​អ្នក​រាល់​គ្នា បាន​បន្ទោស​អ្វី​ខ្លះ


តើ​អ្នក​ណា​នឹង​ស្គាល់​អំពើ​ខុស‌ឆ្គង​របស់​ខ្លួន​បាន សូម​ជំរះ​ទូលបង្គំ​ឲ្យ​ជ្រះ​ស្អាត​ពី​អំពើ​លាក់​កំបាំង​ផង


៙ អញ​នឹង​បង្ហាត់​បង្រៀន​ឲ្យ​ឯង​ស្គាល់​ផ្លូវ ដែល​ឯង​ត្រូវ​ដើរ អញ​នឹង​ទូន្មាន​ឯង ដោយ​ភ្នែក​អញ​មើល​ឯង​ជាប់


អ្នក​ដែល​ចេះ​ស្តី​បន្ទោស​ដោយ​ប្រាជ្ញា នោះ​ក៏​ដូច​ជា​ក្រវិល​មាស នឹង​គ្រឿង​លំអ​មាស​សុទ្ធ ដល់​ត្រចៀក​ដែល​ព្រម​ស្តាប់​តាម​ដែរ


ចូរ​ទូន្មាន​មនុស្ស​ប្រាជ្ញ នោះ​គេ​នឹង​មាន​ប្រាជ្ញា​រឹត‌តែ​ច្រើន​ឡើង ហើយ​បង្រៀន​ដល់​មនុស្ស​សុចរិត នោះ​គេ​នឹង​មាន​ចំណេះ​ចំរើន​ឡើង​ដែរ


ដូច្នេះ បង​ប្អូន​ស្ងួន‌ភ្ងា​អើយ ចូរ​ឲ្យ​គ្រប់​គ្នា​បាន​ឆាប់​នឹង​ស្តាប់ ក្រ​នឹង​និយាយ ហើយ​យឺត​នឹង​ខឹង​ដែរ


ដ្បិត​យើង​ទាំង​អស់​គ្នា​ក៏​ជំពប់​ជា​ញយៗ​ដែរ បើ​អ្នក​ណា​មិន​បាន​ជំពប់​ដោយ​ពាក្យ​សំដី នោះ​ជា​មនុស្ស​គ្រប់​លក្ខណ៍​ហើយ ដែល​អាច​នឹង​ទប់​រូប‌កាយ​ទាំង​មូល​បាន​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម