ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូណាស 2:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទឹក​បាន​ឡោម‌ព័ទ្ធ​ទូលបង្គំ សឹង​តែ​នឹង​ផុត​ជីវិត​ផង ទី​ជំរៅ​បាន​ហ៊ុម​ទូលបង្គំ​ជិត ហើយ​សារ៉ាយ​បាន​រុំ​ព័ទ្ធ​ក្បាល​ទូលបង្គំ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទូល‌បង្គំ​បាន​ចុះ​ទៅ​ដល់​ឫស​នៃ​ភ្នំ​ទាំង​ប៉ុន្មាន រនុក​នៃ​ផែនដី​បាន​បិទ​ខ្ទប់​ពី​លើ ទូល‌បង្គំទុក​ជា​ដរាប​តទៅ ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ ព្រះ‌អង្គ​បាន​នាំ​ទូល‌បង្គំ​ឡើង​ចេញ ពី​រណ្តៅ​មក​ទាំង​រស់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទឹក​សមុទ្រ​បាន​ឡើង​ដល់​ច្រមុះ​ទូលបង្គំ សេចក្ដី​អន្តរាយ​មក​រួប‌រឹត​ទូលបង្គំ មាន​សារាយ​មក​រុំ​ព័ទ្ធ​ក្បាល​ទូលបង្គំ​ដែរ។

សូមមើលជំពូក

អាល់គីតាប

ទឹក​សមុទ្រ​បាន​ឡើង​ដល់​ច្រមុះ​ខ្ញុំ សេចក្ដី​អន្តរាយ​មក​រួប‌រឹត​ខ្ញុំ មាន​សារាយ​មក​រុំ​ព័ទ្ធ​ក្បាល​ខ្ញុំ​ដែរ។

សូមមើលជំពូក



យ៉ូណាស 2:6
25 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ទ្រង់​ប្រោស​មេត្តា​ដល់​គេ ដោយ​បន្ទូល​ថា ចូរ​ជួយ​ឲ្យ​រួច កុំ​ឲ្យ​ធ្លាក់​ចុះ​ក្នុង​រណ្តៅ​ឡើយ ដ្បិត​អញ​រក​បាន​ថ្លៃ​លោះ​គេ​ហើយ


ប៉ុន្តែទ្រង់​បាន​លោះ​ព្រលឹង​ខ្ញុំ​មិន​ឲ្យ​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​ទេ ជីវិត​ខ្ញុំ​ក៏​នឹង​ឃើញ​ពន្លឺ​ដែរ។


ទ្រង់​បាន​គ្រប​ផែនដី​ដោយ​ទឹក​ជ្រៅ ដូច​ជា​គ្រប​ដោយ​អាវ ទឹក​នោះ​ក៏​គ្រប​អស់​ទាំង​ភ្នំ​ផង


អស់​ទាំង​ភ្នំ​បាន​ដុះ​ឡើង ហើយ​ច្រក​ទាំង​ប៉ុន្មាន​ក៏​ស្រុត​ទៅ គឺ​នៅ​ត្រង់​កន្លែង​ដែល​ទ្រង់​បាន​កំណត់​ឲ្យ


ចំណង​នៃ​សេចក្ដី​ស្លាប់​បាន​រុំ​ព័ទ្ធ​ខ្ញុំ ហើយ​សេចក្ដី​ឈឺ‌ចាប់​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ បាន​ចាប់​ខ្ញុំ ខ្ញុំ​ក៏​កើត​មាន​ទុក្ខ​វេទនា នឹង​ព្រួយ​បារម្ភ


៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រញាប់​នឹង​ឆ្លើយ​មក​ទូលបង្គំ ដ្បិត​វិញ្ញាណ​ទូលបង្គំ​អន់‌ថយ​ហើយ សូម​កុំ​លាក់​ព្រះ‌ភក្ត្រ​នឹង​ទូលបង្គំ​ឡើយ ក្រែង​ទូលបង្គំ​នឹង​ត្រឡប់​ដូច​ជា​ពួក​អ្នក ដែល​ចុះ​ទៅ​ក្នុង​រណ្តៅ


ដ្បិត​ទ្រង់​មិន​ទុក​ឲ្យ​ព្រលឹង​ទូលបង្គំ នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទេ ក៏​មិន​ព្រម​ឲ្យ អ្នក​បរិសុទ្ធ​របស់​ទ្រង់​ឃើញ​សេចក្ដី​ពុក‌រលួយ​ដែរ


ចំណង​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ក៏​រួប​ជុំវិញ​ទូលបង្គំ អន្ទាក់​នៃ​សេចក្ដី​ស្លាប់​បាន​ទាក់​ទូលបង្គំ


ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​នាំ​ព្រលឹង​ទូលបង្គំ​ឡើង រួច​ពី​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ទ្រង់​បាន​ប្រោស​ឲ្យ​ទូលបង្គំ​រស់​នៅ ដើម្បី​កុំ​ឲ្យ​ទូលបង្គំ​ចុះ​ទៅ​ក្នុង​រណ្តៅ​ឡើយ


តើ​មាន​ប្រយោជន៍​អ្វី ដែល​ទ្រង់​កំចាយ​ឈាម​ទូលបង្គំ ហើយ​ឲ្យ​ទូលបង្គំ​ចុះ​ទៅ​ក្នុង​រណ្តៅ​នោះ តើ​ធូលី​នឹង​សរសើរ​ដល់​ទ្រង់​ដែរ​ឬ តើ​នឹង​និទាន​ពី​សេចក្ដី​ស្មោះ‌ត្រង់​របស់​ទ្រង់​ឬ​ទេ


តែ​ឱ​ព្រះ‌អង្គ​អើយ ទ្រង់​នឹង​ឲ្យ​គេ​ចុះ​ទៅ​ឯ​រណ្តៅ​នៃ​សេចក្ដី​ហិន‌វិនាស ពួក​មនុស្ស​កំចាយ​ឈាម ហើយ​មនុស្ស​ឧបាយ‌កល នឹង​រស់​នៅ​មិន​ដល់​ត្រឹម​ពាក់​កណ្តាល​អាយុ​ផង តែ​ទូលបង្គំ​នឹង​ទុក​ចិត្ត​ដល់​ទ្រង់​វិញ។


ទ្រង់​បាន​តាំង​អស់​ទាំង​ភ្នំ​ឲ្យ​មាំ‌មួន ដោយ​ឥទ្ធិ‌ឫទ្ធិ​នៃ​ទ្រង់ ទ្រង់​ក្រវាត់​ដោយ​ឫទ្ធា‌នុភាព


ទូលបង្គំ​ផុង​ចុះ​ក្នុង​ល្បាប់​ដ៏​ជ្រៅ ជា​កន្លែង​ដែល​គ្មាន​ទី​ឈរ​សោះ ទូលបង្គំ​បាន​មក​ដល់​ក្នុង​ទី​ទឹក​ជ្រៅ ហើយ​រលក​ក៏​បោក​គ្រប​លើ​ទូលបង្គំ


យើង​បាន​ពោល​ថា យើង​នឹង​ទៅ​ឯ​ទ្វារ​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក្នុង​កាល​ដែល​នៅ​ពាក់​កណ្តាល​អាយុ​ទេ សំណល់​នៃ​ឆ្នាំ​អាយុ​បាន​បង្អត់​ដល់​យើង​ហើយ


មើល ទូលបង្គំ​មាន​សេចក្ដី​ជូរ​ចត់​យ៉ាង​ខ្លាំង នោះ​គឺ​ឲ្យ​ទូលបង្គំ​មាន​សេចក្ដី​សុខ​ទេ ទ្រង់​បាន​ប្រោស​ឲ្យ​ទូលបង្គំ​រួច​ពី​រណ្តៅ​នៃ​សេចក្ដី​ពុក‌រលួយ ដោយ​សេចក្ដី​ស្រឡាញ់​ដល់​ព្រលឹង​ទូលបង្គំ ដ្បិត​ទ្រង់​បាន​បោះ​ចោល​អស់​ទាំង​អំពើ​បាប​របស់​ទូលបង្គំ ទៅ​ក្រោយ​ទ្រង់​ហើយ


តើ​អ្នក​ណា​បាន​វាល់​ទឹក​ទាំង​ប៉ុន្មាន នៅ​ក្នុង​ទូក​ដៃ ហើយ​វាស់​ផ្ទៃ​មេឃ​ដោយ​ចំអាម​ដែរ ព្រម​ទាំង​ដាក់​ធូលី​ដី​ទាំង​អស់​ចុះ​ក្នុង​រង្វាល់ ហើយ​ថ្លឹង​អស់​ទាំង​ភ្នំ​ធំ ដោយ​ជញ្ជីង នឹង​ភ្នំ​តូច​ទាំង​ប៉ុន្មាន​ដោយ​ត្រាជូ


នោះ​អញ​នឹង​ទំលាក់​ឯង​ទៅ​ជា​មួយ​នឹង​ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ ដល់​ពួក​មនុស្ស​ពី​បុរាណ ហើយ​នឹង​ឲ្យ​ឯង​នៅ​ទី​ជំរៅ​បំផុត​នៃ​ផែនដី ជា​កន្លែង​ស្ងាត់‌ជ្រងំ​ពី​យូរ​មក​ហើយ គឺ​ឲ្យ​នៅ​ជា​មួយ​នឹង​ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ ដើម្បី​មិន​ឲ្យ​មាន​អ្នក​ណា​នៅ​ក្នុង​ឯង​ទៀត​ឡើយ តែ​អញ​នឹង​បំរុង​ទុក​សិរី‌ល្អ សំរាប់​ស្ថាន​របស់​មនុស្ស​រស់​វិញ


ប្រយោជន៍​មិន​ឲ្យ​អស់​ទាំង​ដើម​ឈើ​ដែល​ដុះ​នៅ​ក្បែរ​ទឹក​បាន​ដំកើង​ខ្លួន ដោយ​មាន​កំពស់ ឬ​លូត​កំពូល​ឡើង​ដល់​ក្នុង​មែក​ញឹក‌ស្និត​ឡើយ ហើយ​មិន​ឲ្យ​ដើម​ណា​ដែល​បឺត​ទឹក បាន​ឈរ​ឡើង ដោយ​មាន​សណ្ឋាន​ខ្ពស់​ដែរ ដ្បិត​វា​ត្រូវ​ប្រគល់​ដល់​សេចក្ដី​ស្លាប់​ទាំង​អស់ គឺ​ដល់​ទី​ទាប​បំផុត​ក្នុង​ផែនដី ឲ្យ​នៅ​កណ្តាល​ពួក​មនុស្ស​ជាតិ ជា​មួយ​នឹង​ពួក​មនុស្ស​ដែល​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ។


ភ្នំ​ទាំង​ប៉ុន្មាន​បាន​ឃើញ​ទ្រង់ ហើយ​ក៏​ភ័យ​ខ្លាច ព្យុះ​ភ្លៀង​ក៏​បង្ហួស​ទៅ ទី​ជំរៅ​ក៏​បញ្ចេញ​សំឡេង ហើយ​បាន​លើក​ដៃ​ឡើង​ទៅ​លើ


ទ្រង់​ឈរ​ឡើង ក៏​វាស់​ផែនដី ទ្រង់​ក្រឡេក​ទត​ទៅ​ក៏​បណ្តេញ​សាសន៍​ទាំង​ប៉ុន្មាន​ចេញ​ពី​គ្នា ឯ​ភ្នំ​ធំ​ដ៏​នៅ​អស់‌កល្ប​រៀង​មក នោះ​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ ហើយ​ភ្នំ​តូច​ដ៏​នៅ​ជា​ដរាប ក៏​ឱន​លំទោន​ចុះ​អស់​ទាំង​ដំណើរ​របស់​ទ្រង់​មាន​តាំង​ពី​បុរាណ​មក


ខ្ញុំ​ប្រាប់​អ្នក​ថា អ្នក​ឈ្មោះ​ពេត្រុស ខ្ញុំ​នឹង​តាំង​ពួក​ជំនុំ​ខ្ញុំ​នៅ​លើ​ថ្មដា​នេះ ហើយ​ទ្វារ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​នឹង​មិន​ដែល​ឈ្នះ​ពួក​ជំនុំ​ឡើយ


ដ្បិត​ភ្លើង​នៃ​សេចក្ដី​កំហឹង​របស់​អញ​បាន​ឆួល​ឡើង​ហើយ ក៏​ឆេះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទី​ជ្រៅ​បំផុត ព្រម​ទាំង​ចំរើន​ឡើង​ឆេះ​បន្សុស​ផែនដី ហើយ​បង្កាត់​ភ្លើង​នៅ​បាត​ភ្នំ​ទាំង​ប៉ុន្មាន​ផង