ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូណាស 1:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ មនុស្ស​ទាំង​នោះ​គេ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​យ៉ាង​ក្រៃ‌លែង ហើយ​ក៏​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​បន់​បំណន់​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ មនុស្ស​ទាំង​នោះ​កោត​ខ្លាច​ព្រះ‌យេហូវ៉ា​យ៉ាង​ខ្លាំង ហើយ​ក៏​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​បន់​បំណន់​ផង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​ទាំង​នោះ​កោត​ស្ញប់‌ស្ញែង​ព្រះ‌អម្ចាស់​យ៉ាង​ខ្លាំង ពួក​គេ​នាំ​គ្នា​ថ្វាយ​យញ្ញ‌បូជា​ចំពោះ​ព្រះ‌អម្ចាស់ ព្រម​ទាំង​បន់‌ស្រន់​ទៀត​ផង។

សូមមើលជំពូក

អាល់គីតាប

អ្នក​ទាំង​នោះ​កោត​ស្ញប់‌ស្ញែងអុលឡោះ‌តាអាឡា​យ៉ាង​ខ្លាំង ពួក​គេ​នាំ​គ្នា​ធ្វើ​គូរបាន​ជូនអុលឡោះ‌តាអាឡា ព្រម​ទាំង​បន់‌ស្រន់​ទៀត​ផង។

សូមមើលជំពូក



យ៉ូណាស 1:16
19 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាកុប​ក៏​បន់​ថា បើ​ព្រះ‌ទ្រង់​គង់​ជា​មួយ​នឹង​ទូលបង្គំ ហើយ​រក្សា​ទូលបង្គំ​តាម​ផ្លូវ​ដែល​ដើរ​ទៅ​នេះ ព្រម​ទាំង​ប្រទាន​អាហារ​ឲ្យ​ទូលបង្គំ​ទទួល​ទាន នឹង​សំលៀក‌បំពាក់​ផង


ណូអេ​បាន​ស្អាង​អាសនា​១​ថ្វាយ​ព្រះ‌យេហូវ៉ា ក៏​យក​សត្វ​ជើង​៤​ពី​សត្វ​ដ៏​ស្អាត​គ្រប់​មុខ ហើយ​ពី​សត្វ​ដ៏​ស្អាត​គ្រប់​មុខ មក​ថ្វាយ​ជា​ដង្វាយ​ដុត​លើ​អាសនា​នោះ


ណាម៉ាន់​និយាយ​ថា បើ​ដូច្នេះ សូម​តែ​ឲ្យ​ដី​ល្មម​ផ្ទុក​លើ​លា‌កាត់​២​មក​ខ្ញុំ​ប្របាទ​ចុះ ដ្បិត​ពី​នេះ​ទៅ​មុខ ខ្ញុំ​ប្របាទ​នឹង​មិន​ថ្វាយ​ដង្វាយ​ដុត ឬ​យញ្ញ‌បូជា​ដល់​ព្រះ​ឯ​ណា​ទៀត ក្រៅ​ពី​ព្រះ‌យេហូវ៉ា​ឡើយ


ហេតុ​នោះ​បាន​ជា​មនុស្ស​តែង‌តែ​កោត‌ខ្លាច នៅ​ចំពោះ​ទ្រង់ តែ​ទ្រង់​មិន​យោគ‌យល់​អ្នក​ណា ដោយ​គេ​មាន​ចិត្ត​ប្រាជ្ញ‌ព្រោក​ទេ។


ដូច្នេះ គួរ​ឲ្យ​គេ​ថ្វាយ​ដង្វាយ​នៃ​សេចក្ដី​អរ​ព្រះ‌គុណ ហើយ​ប្រកាស​ពី​ស្នាដៃ​នៃ​ទ្រង់ ដោយ​ចំរៀង​អរ​សប្បាយ​ចុះ។


ខ្ញុំ​នឹង​លា​បំណន់​របស់​ខ្ញុំ​ចំពោះ​ព្រះ‌យេហូវ៉ា អើ នៅ​មុខ​បណ្តាជន​ទាំង​ប៉ុន្មាន​របស់​ទ្រង់​ផង


ចូរ​ថ្វាយ​ដង្វាយ​ជា​សេចក្ដី​អរ​ព្រះ‌គុណ​ដល់​ព្រះ​វិញ ហើយ​លា​បំណន់​ដែល​បាន​បន់​ដល់​ព្រះ​ដ៏​ខ្ពស់​បំផុត​ផង


កាល​ណា​ឯង​បន់​ព្រះ នោះ​កុំ​ឲ្យ​បង្អង់​នឹង​លា​បំណន់​នោះ​ឡើយ ពី​ព្រោះ​ទ្រង់​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​មនុស្ស​ល្ងី‌ល្ងើ​ទេ ចូរ​សង​តាម​ដែល​ឯង​បាន​បន់​ចុះ


នៅ​វេលា​យប់ ព្រលឹង​នៃ​ទូលបង្គំ​ប្រាថ្នា​ដល់​ទ្រង់​ហ្នឹង​ហើយ វិញ្ញាណ​នៅ​ក្នុង​ខ្លួន​ទូលបង្គំ​នឹង​ស្វែង​រក​ទ្រង់​ដោយ​ខ្មី‌ឃ្មាត​ដែរ ដ្បិត​កំពុង​ដែល​សេចក្ដី​យុត្តិ‌ធម៌​របស់​ទ្រង់​នៅ​លើ​ផែនដី នោះ​ពួក​មនុស្ស​នៅ​លោកីយ​គេ​រៀន​តាម​សេចក្ដី​សុចរិត


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា តើ​ឯង​រាល់​គ្នា​មិន​កោត‌ខ្លាច​ដល់​អញ​ទេ​ឬ តើ​ឯង​រាល់​គ្នា​មិន​ញាប់‌ញ័រ​នៅ​ចំពោះ​អញ​ទេ​ឬ​អី ដែល​អញ​បាន​ដាក់​ខ្សាច់​ធ្វើ​ជា​ព្រំ‌ខណ្ឌ​សមុទ្រ ដោយ​បញ្ញត្ត​ដ៏​នៅ​ជានិច្ច ដើម្បី​មិន​ឲ្យ​ហូរ​រំលង​ឡើយ ហើយ​ទោះ​បើ​រលក​បោក​មាត់​ច្រាំង​គង់​តែ​នឹង​ឈ្នះ​មិន​បាន ទោះ​បើ​ឮ​សន្ធឹក​យ៉ាង​ណា គង់​តែ​នឹង​ហូរ​រំលង​មិន​បាន​ដែរ


យើង​ចេញ​បង្គាប់​ឲ្យ​មនុស្ស​ទាំង‌ឡាយ នៅ​ពេញ​ក្នុង​អាណា‌ចក្រ​របស់​យើង បាន​ញាប់‌ញ័រ ហើយ​កោត‌ខ្លាច នៅ​ចំពោះ​ព្រះ​នៃ​ដានី‌យ៉ែល ដ្បិត​ទ្រង់​ជា​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ក៏​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប​រៀង​ត​ទៅ រាជ្យ​ទ្រង់​នឹង​មិន​ត្រូវ​បំផ្លាញ​ឡើយ ហើយ​អំណាច​គ្រប់‌គ្រង​របស់​ទ្រង់ នឹង​នៅ​ជាប់​ដរាប​ដល់​ចុង​បំផុត


ដូច្នេះ គេ​មាន​សេចក្ដី​ស្ញែង​ខ្លាច​ក្រៃ‌លែង ហើយ​ក៏​សួរ​លោក​ថា តើ​អ្នក​បាន​ធ្វើ​អ្វី​ដូច្នេះ ដ្បិត​បណ្តា​អ្នក​ទាំង​នោះ​បាន​ដឹង​ថា លោក​កំពុង​រត់​គេច​ពី​ព្រះ‌ភក្ត្រ​ព្រះ‌យេហូវ៉ា ពី​ព្រោះ​លោក​បាន​ប្រាប់​គេ​ហើយ។


ដូច្នេះ គេ​ក៏​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ យើង​ខ្ញុំ​សូម​អង្វរ​ដល់​ទ្រង់ សូម​កុំ​ឲ្យ​យើង​ខ្ញុំ​រាល់​គ្នា​ត្រូវ​វិនាស ដោយ​ព្រោះ​ជីវិត​មនុស្ស​នេះ​ឡើយ ក៏​កុំ​ឲ្យ​ទំលាក់​ទោស​ជា​កំចាយ​ឈាម​ឥត​ទោស មក​លើ​យើង​ខ្ញុំ​រាល់​គ្នា​ដែរ ដ្បិត​ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​សំរេច​ការ​តាម​ដែល​គាប់​ព្រះ‌ហឫទ័យ​ទ្រង់


គឺ​ដូច​ជា​គ្រាប់​ពូជ​១ ដែល​កាល​ណា​គេ​ព្រោះ​នៅ​ដី ជា​ពូជ​យ៉ាង​ល្អិត​ជាង​គ្រាប់​ទាំង​អស់​នៅ​ផែនដី


រួច​ពួក​ជំនុំ​ទាំង​ប៉ុន្មាន នឹង​អស់​អ្នក​ណា​ដែល​ឮ​និយាយ​ពី​ការ​នោះ ក៏​កើត​មាន​សេចក្ដី​ស្ញែង​ខ្លាច​ទាំង​អស់​គ្នា។


តែ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ប្រកែក​ថា ទោះ​បើ​ឯង​ឃាត់​អញ ក៏​អញ​មិន​បរិភោគ​ម្ហូប​របស់​ឯង​ដែរ បើ​ឯង​ចង់​ថ្វាយ​ដង្វាយ​ដុត នោះ​ត្រូវ​តែ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​វិញ ឯ​ម៉ាណូអា គាត់​មិន​ដឹង​ជា​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ទេ