កិច្ចការ 5:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 រួចពួកជំនុំទាំងប៉ុន្មាន នឹងអស់អ្នកណាដែលឮនិយាយពីការនោះ ក៏កើតមានសេចក្ដីស្ញែងខ្លាចទាំងអស់គ្នា។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល11 សេចក្ដីភ័យខ្លាចយ៉ាងខ្លាំងបានកើតមានដល់ក្រុមជំនុំទាំងមូល និងដល់អស់អ្នកដែលឮអំពីហេតុការណ៍ទាំងនេះ។ សូមមើលជំពូកKhmer Christian Bible11 ក្រុមជំនុំទាំងមូល ព្រមទាំងអស់អ្នកដែលបានឮអំពីហេតុការណ៍នេះ មានសេចក្ដីកោតខ្លាចជាខ្លាំង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 ក្រុមជំនុំទាំងមូល និងអស់អ្នកដែលឮពីហេតុការណ៍នេះ មានការស្ញែងខ្លាចជាខ្លាំង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 ក្រុមជំនុំ*ទាំងមូល និងអស់អ្នកដែលបានឮដំណឹងនេះ ស្ញែងខ្លាចជាខ្លាំង។ សូមមើលជំពូកអាល់គីតាប11 ក្រុមជំអះទាំងមូល និងអស់អ្នកដែលបានឮដំណឹងនេះ ស្ញែងខ្លាចជាខ្លាំង។ សូមមើលជំពូក |
ដោយសារសេចក្ដីជំនឿ នោះព្រះបានមានបន្ទូលពន្យល់លោកណូអេ ពីការដែលមើលមិនទាន់ឃើញនៅឡើយ ហើយដោយលោកមានសេចក្ដីកោតខ្លាច បានជាលោកធ្វើទូក១យ៉ាងធំសំរាប់នឹងជួយសង្គ្រោះដល់ពួកគ្រួសាររបស់លោក ហើយលោកបានកាត់ទោសលោកីយដោយការនោះ ក៏ត្រឡប់ជាអ្នកគ្រងសេចក្ដីសុចរិត ដែលត្រូវខាងសេចក្ដីជំនឿ ទុកជាមរដកដែរ។