ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 8:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ថា អស់​អ្នក​ណា​ដែល​សល់​អំពី​គ្រួសារ​អាក្រក់​នេះ គឺ​ដែល​នៅ​គ្រប់​ទី​កន្លែង​ដែល​អញ​បណ្តេញ​គេ នោះ​នឹង​ស៊ូ​ស្លាប់​ជា​ជាង​រស់​នៅ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ មាន​ព្រះ‌បន្ទូល​ថា៖ អស់​អ្នក​ណា​ដែល​សល់​អំពី​គ្រួសារ​អាក្រក់​នេះ គឺ​ដែល​នៅ​គ្រប់​ទី​កន្លែង​ដែល​យើង​បណ្តេញ​គេ នោះ​នឹង​ស៊ូ​ស្លាប់​ជា​ជាង​រស់​នៅ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រីឯ​អ្នក​ដែល​នៅ​សេស‌សល់​ពី​ពូជ​មនុស្ស​ដ៏​អាក្រក់ ដែល​យើង​បំបរ‌បង់​ឲ្យ​ទៅ​នៅ​គ្រប់​ទី​កន្លែង​នោះ​វិញ គេ​ចង់​ស្លាប់​ជាង​នៅ​រស់» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។

សូមមើលជំពូក

អាល់គីតាប

រីឯ​អ្នក​ដែល​នៅ​សេស‌សល់​ពី​ពូជ​មនុស្ស​ដ៏​អាក្រក់ ដែល​យើង​បំបរ‌បង់​ឲ្យ​ទៅ​នៅ​គ្រប់​ទី​កន្លែង​នោះ​វិញ គេ​ចង់​ស្លាប់​ជាង​នៅ​រស់» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល។

សូមមើលជំពូក



យេរេមា 8:3
22 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​ខ្លួន​លោក​ដើរ​ពេញ​១​ថ្ងៃ ចូល​ក្នុង​ទី​រហោ‌ស្ថាន ទៅ​អង្គុយ​នៅ​ក្រោម​ដើម​ដង្កោ រួច​ទូល​សូម​ឲ្យ​ខ្លួន​ស្លាប់​ទៅ ដោយ​ពាក្យ​ថា ល្មម​ហើយ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​យក​ព្រលឹង​ទូលបង្គំ​ទៅ​ឥឡូវ​ចុះ ដ្បិត​ទូលបង្គំ​មិន​វិសេស​ជាង​ពួក​ឰយុកោ​ទូលបង្គំ​ទេ


រួច​អញ​នឹង​ប្រមូល​សំណល់​នៃ​ហ្វូង​របស់​អញ ចេញ​ពី​គ្រប់​ទាំង​ស្រុក ដែល​អញ​បាន​បណ្តេញ​គេ​ទៅ​នោះ ហើយ​នាំ​វិល​ត្រឡប់​មក​ឯ​ក្រោល​គេ​វិញ នោះ​គេ​នឹង​បង្កើត​ផល ហើយ​ចំរើន​ឡើង


គឺ​គេ​នឹង​ថា ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌ជន្ម​រស់ ដែល​ទ្រង់​បាន​នាំ​ពូជ‌ពង្ស​នៃ​អ៊ីស្រាអែល​ឡើង​រួច ហើយ​ដឹក‌នាំ​គេ​ចេញ​ពី​ស្រុក​ខាង​ជើង នឹង​ពី​គ្រប់​ទាំង​ស្រុក​ដែល​អញ​បាន​បណ្តេញ​គេ​នោះ​វិញ នោះ​គេ​នឹង​នៅ​ក្នុង​ស្រុក​របស់​ខ្លួន​គេ​ត​ទៅ។


ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​នឹង​ឲ្យ​ឯង​រាល់​គ្នា​រក​អញ​ឃើញ អញ​នឹង​ដោះ​ឯង​រាល់​គ្នា​ឲ្យ​រួច​ពី​សណ្ឋាន​ជា​ឈ្លើយ ហើយ​នឹង​ប្រមូល​ឯង​ពី​គ្រប់​ទាំង​សាសន៍ នឹង​ពី​គ្រប់​កន្លែង​ណា​ដែល​អញ​បាន​បណ្តេញ​ឯង នាំ​វិល​ត្រឡប់​មក​ឯ​កន្លែង​ដែល​អញ​បាន​ឲ្យ​គេ​ចាប់​ទៅ​ជា​ឈ្លើយ​នោះ​វិញ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ពី​ព្រោះ​វា​បាន​ផ្ញើ​សំបុត្រ​ទៅ​យើង​រាល់​គ្នា នៅ​ឯ​ស្រុក​បាប៊ីឡូន ប្រាប់​ថា ដំណើរ​នេះ​នឹង​ត្រូវ​យូរ​នៅ ចូរ​ធ្វើ​ផ្ទះ ហើយ​អាស្រ័យ​នៅ​ចុះ ចូរ​ដាំ​ដំណាំ ហើយ​ស៊ី​ផល​ទៅ


នោះ​ពួក​យូដា​ទាំង​នោះ ក៏​ចេញ​ពី​គ្រប់​ទី​កន្លែង​ដែល​គេ​ត្រូវ​បណ្តេញ​ទៅ​វិល​មក​ក្នុង​ស្រុក​យូដា ដល់​កេដាលា​ត្រង់​មីសប៉ា ហើយ​គេ​ក៏​ប្រមូល​ផល​ទំពាំង‌បាយ‌ជូរ នឹង​ផល​រដូវ​ក្តៅ​ជា​ច្រើន​ណាស់។


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដូច្នេះ ឯង​រាល់​គ្នា​បាន​ឃើញ​គ្រប់​ទាំង​សេចក្ដី​អាក្រក់ ដែល​អញ​បាន​នាំ​មក​លើ​ក្រុង​យេរូ‌សាឡិម នឹង​លើ​អស់​ទាំង​ទី​ក្រុង​ស្រុក​យូដា​ហើយ មើល​សព្វ​ថ្ងៃ​នេះ ទី​ក្រុង​ទាំង​នោះ​ត្រូវ​ខូច​បង់ ឥត​មាន​អ្នក​ណា​នៅ​ឡើយ


ហេតុ​នោះ​បាន​ជា​សេចក្ដី​កំហឹង នឹង​សេចក្ដី​ក្រោធ​របស់​អញ​បាន​ចាក់​ចេញ ហើយ​កាត់​ឆេះ​ឡើង នៅ​ក្នុង​ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន នឹង​នៅ​អស់​ទាំង​ផ្លូវ​របស់​ក្រុង​យេរូ‌សាឡិម​ផង ដូច្នេះ ទី​ក្រុង​ទាំង​នោះ​ត្រូវ​ខូច​បង់ ហើយ​ចោល​ស្ងាត់ ដូច​សព្វ​ថ្ងៃ​នេះ


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា គេ​នឹង​ប្រឡេះ​ពួក​សំណល់​សាសន៍​អ៊ីស្រាអែល​អស់​រលីង ដូច​ជា​ផ្លែ​ទំពាំង‌បាយ‌ជូរ ចូរ​ដាក់​ដៃ​ឯង​ទៅ​ក្នុង​កព្ឆោ​វិញ ដូច​ជា​អ្នក​បេះ​ផ្លែ


ឱ​ព្រះ‌អម្ចាស់​អើយ សេចក្ដី​សុចរិត​ជា​របស់​ផង​ទ្រង់​ហើយ តែ​ខាង​យើង​ខ្ញុំ មាន​តែ​សេចក្ដី​ជ្រប់​មុខ​វិញ ដូច​ជា​សព្វ​ថ្ងៃ​នេះ គឺ​ទាំង​ពួក​មនុស្ស​នៅ​ស្រុក​យូដា ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម នឹង​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា ដែល​នៅ​ជិត​នៅ​ឆ្ងាយ នៅ​ក្នុង​អស់​ទាំង​ប្រទេស​ដែល​ទ្រង់​បាន​បណ្តេញ​គេ ដោយ​ព្រោះ​អំពើ​រំលង ដែល​គេ​បាន​ប្រព្រឹត្ត​ទាស់​នឹង​ទ្រង់​ផង


ឯ​ឯង​រាល់​គ្នា អញ​នឹង​កំចាត់‌កំចាយ​ឲ្យ​ទៅ​នៅ​គ្រប់​ទាំង​នគរ ហើយ​នឹង​ហូត​ដាវ​ទៅ​តាម​ឯង​ទៀត នោះ​ស្រុក​ឯង​នឹង​នៅ​ជា​ស្ងាត់‌ឈឹង ហើយ​ទី​ក្រុង​របស់​ឯង​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​លាញ​ទៅ​អស់​រលីង។


ឱ​ពួក​កូន​ចៅ​អ៊ីស្រាអែល​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នេះ ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​ទាស់​នឹង​ឯង​រាល់​គ្នា គឺ​ទាស់​នឹង​គ្រួ​ទាំង​មូល ដែល​អញ​បាន​នាំ​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គឺ​ថា


ដូច្នេះ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​សូម​អង្វរ​ដល់​ទ្រង់ សូម​ដក​ជីវិត​ទូលបង្គំ​ចេញ​ចុះ ដ្បិត​ស៊ូ​ឲ្យ​ទូលបង្គំ​ស្លាប់​ទៅ​ជា​ជាង​រស់​នៅ​វិញ


ហេតុ​នោះ ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មើល អញ​ក៏​គិត‌គូរ​បង្កើត​ការ​អាក្រក់​ទាស់​នឹង​គ្រួសារ​នេះ​ដែរ ជា​ការ​ដែល​ឯង​រាល់​គ្នា​នឹង​មិន​ដែល​ដក​ក​ចេញ​បាន​ឡើយ ឯង​រាល់​គ្នា​ក៏​នឹង​មិន​ដើរ ដោយ​វាយ‌ឫក​ទៀត​ដែរ ដ្បិត​គ្រា​នោះ​នឹង​បាន​ជា​គ្រា​អាក្រក់


កាល​ណា​គ្រប់​ទាំង​សេចក្ដី​នេះ​បាន​មក​លើ​ឯង គឺ​ទាំង​ពរ នឹង​បណ្តាសា ដែល​អញ​ដាក់​នៅ​មុខ​ឯង រួច​នៅ​កណ្តាល​អស់​ទាំង​សាសន៍ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ដេញ​ឯង​ទៅ​នៅ នោះ​ឯង​ចាប់​តាំង​នឹក​រឭក​ពី​ការ​ទាំង​នោះ​នៅ​ក្នុង​ចិត្ត


ទោះ​បើ​ពួក​ឯង​ដែល​ត្រូវ​ខ្ចាត់​ខ្ចាយ​នោះ បាន​ទៅ​នៅ​ដល់​ទី​បំផុត​នៃ​ជើង​មេឃ​ក៏​ដោយ គង់​តែ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ប្រមូល ហើយ​នាំ​យក​ឯង​ពី​ទី​នោះ​មក​វិញ​ដែរ


គេ​អង្វរ​ទៅ​ភ្នំ ហើយ​ទៅ​ថ្ម​ថា សូម​ធ្លាក់​មក​លើ​យើង ដើម្បី​បំបាំង​យើង​ពី​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ ដែល​គង់​លើ​បល្ល័ង្ក នឹង​ពី​សេចក្ដី​ក្រោធ​របស់​កូន​ចៀម​ចេញ


នៅ​គ្រា​នោះ មនុស្ស​នឹង​រក​ចង់​បាន​សេចក្ដី​ស្លាប់ ប៉ុន្តែ​មិន​ប្រទះ​ឡើយ គេ​នឹង​ចង់​ស្លាប់ តែ​សេចក្ដី​ស្លាប់​នឹង​រត់​ចេញ​ពី​គេ​ទៅ