ចោទិយកថា 30:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 ទោះបើពួកឯងដែលត្រូវខ្ចាត់ខ្ចាយនោះ បានទៅនៅដល់ទីបំផុតនៃជើងមេឃក៏ដោយ គង់តែព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងប្រមូល ហើយនាំយកឯងពីទីនោះមកវិញដែរ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 ទោះបើពួកអ្នកដែលត្រូវខ្ចាត់ខ្ចាយនោះ បានទៅនៅដល់ទីបំផុតនៃជើងមេឃក៏ដោយ ក៏ព្រះយេហូវ៉ាជាព្រះរបស់អ្នកនឹងប្រមូល ហើយនាំយកអ្នកពីទីនោះមកវិញដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 ទោះបីគេកៀរអ្នកទៅដល់ជើងមេឃក្ដី ក៏ព្រះអម្ចាស់ ជាព្រះរបស់អ្នក ទៅប្រមូលអ្នកនាំយកមកវិញដែរ។ សូមមើលជំពូកអាល់គីតាប4 ទោះបីគេកៀរអ្នកទៅដល់ជើងមេឃក្តី ក៏អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ទៅប្រមូលអ្នកនាំយកមកវិញដែរ។ សូមមើលជំពូក |
ដ្បិតបើអ្នករាល់គ្នាវិលមកឯព្រះយេហូវ៉ាវិញ នោះទាំងបងប្អូន នឹងកូនចៅអ្នករាល់គ្នាផង នឹងបានសេចក្ដីមេត្តាករុណា នៅចំពោះពួកអ្នកដែលបាននាំឯងទៅជាឈ្លើយ ហើយនឹងត្រឡប់វិលមកឯស្រុកនេះវិញ ពីព្រោះព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា ទ្រង់មានព្រះហឫទ័យទន់សន្តោស ហើយមេត្តាករុណា បើសិនជាអ្នករាល់គ្នាវិលមកឯទ្រង់វិញ នោះទ្រង់នឹងមិនបែរព្រះភក្ត្រចេញពីអ្នករាល់គ្នាឡើយ។