Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 30:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 កាល​ណា​គ្រប់​ទាំង​សេចក្ដី​នេះ​បាន​មក​លើ​ឯង គឺ​ទាំង​ពរ នឹង​បណ្តាសា ដែល​អញ​ដាក់​នៅ​មុខ​ឯង រួច​នៅ​កណ្តាល​អស់​ទាំង​សាសន៍ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ដេញ​ឯង​ទៅ​នៅ នោះ​ឯង​ចាប់​តាំង​នឹក​រឭក​ពី​ការ​ទាំង​នោះ​នៅ​ក្នុង​ចិត្ត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 «កាល​សេចក្ដី​ទាំង​អស់​នេះ​បាន​កើត​ឡើង​ដល់​អ្នក គឺ​ទាំង​ព្រះ​ពរ និង​បណ្ដា‌សា ដែល​ខ្ញុំ​បាន​ដាក់​នៅ​មុខ​អ្នក ហើយ​នៅ​កណ្ដាល​អស់​ទាំង​សាសន៍ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​នឹង​បណ្ដេញ​អ្នក​ចេញ​ទៅ ហើយ​អ្នក​នឹក​ឃើញ​សេចក្ដី​ទាំង​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 «សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ថ្លែង​ប្រាប់ ទោះ​បី​ព្រះ‌ពរ ឬ​បណ្ដាសា​ក្ដី មុខ​ជា​កើត​មាន​ដល់​អ្នក។ ពេល​ណា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក និរទេស​អ្នក​ទៅ​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ ប្រសិន​បើ​អ្នក​នឹក​ឃើញ​សេចក្ដី​ទាំង​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 «សេចក្តី​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ថ្លែង​ប្រាប់ ទោះ​បី​ពរ ឬ​បណ្តាសា​ក្តី មុខ​ជា​កើត​មាន​ដល់​អ្នក។ ពេល​ណាអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក និរទេស​អ្នក​ទៅ​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​ឡាយ ប្រសិន​បើ​អ្នក​នឹក​ឃើញ​សេចក្តី​ទាំង​នោះ

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 30:1
25 ការដាក់ឲ្យឆ្លើយតបគ្នា  

មើល នៅ​ថ្ងៃ​នេះ ទ្រង់​បាន​បណ្តេញ​ទូលបង្គំ​ចេញ​ពី​ស្រុក​ហើយ ដូច្នេះ ទូលបង្គំ​នឹង​ត្រូវ​នៅ​ឃ្លាត​ពី​ទ្រង់​ទៅ ហើយ​ត្រូវ​សាត់‌ព្រាត់​អណ្តែត​ទៅ​មក​លើ​ផែនដី រួច​អស់​អ្នក​ណា​ដែល​ឃើញ​ទូលបង្គំ គេ​នឹង​សំឡាប់​ទូលបង្គំ​បង់


នោះ​សូម​ទ្រង់​ប្រោស​ស្តាប់​ពី​លើ​ស្ថាន​សួគ៌ ហើយ​អត់​ទោស​ចំពោះ​អំពើ​បាប របស់​ពួក​អ៊ីស្រាអែល ជា​រាស្ត្រ​ទ្រង់​ផង រួច​សូម​នាំ​គេ​ត្រឡប់​មក​នៅ​ក្នុង​ស្រុក​ដែល​ទ្រង់​បាន​ប្រទាន​មក​ពួក​ឰយុកោ​គេ​វិញ។


ដ្បិត​បើ​អ្នក​រាល់​គ្នា​វិល​មក​ឯ​ព្រះ‌យេហូវ៉ា​វិញ នោះ​ទាំង​បង​ប្អូន នឹង​កូន​ចៅ​អ្នក​រាល់​គ្នា​ផង នឹង​បាន​សេចក្ដី​មេត្តា‌ករុណា នៅ​ចំពោះ​ពួក​អ្នក​ដែល​បាន​នាំ​ឯង​ទៅ​ជា​ឈ្លើយ ហើយ​នឹង​ត្រឡប់​វិល​មក​ឯ​ស្រុក​នេះ​វិញ ពី​ព្រោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ទ្រង់​មាន​ព្រះ‌ហឫទ័យ​ទន់​សន្តោស ហើយ​មេត្តា‌ករុណា បើ‌សិន​ជា​អ្នក​រាល់​គ្នា​វិល​មក​ឯ​ទ្រង់​វិញ នោះ​ទ្រង់​នឹង​មិន​បែរ​ព្រះ‌ភក្ត្រ​ចេញ​ពី​អ្នក​រាល់​គ្នា​ឡើយ។


តែ​បើ​ឯង​រាល់​គ្នា​វិល​មក​ឯ​អញ ព្រម​ទាំង​រក្សា ហើយ​ប្រព្រឹត្ត​តាម​អស់​ទាំង​ក្រិត្យ‌ក្រម​របស់​អញ​វិញ នោះ​ទោះ​បើ​ពួក​និរទេស​របស់​ឯង​បាន​ត្រូវ​ខ្ចាត់​ខ្ចាយ ទៅ​នៅ​ដល់​ជើង​មេឃ​បំផុត​ក៏​ដោយ គង់​តែ​អញ​នឹង​ប្រមូល​គេ​ពី​នោះ នាំ​មក​ឯ​កន្លែង ដែល​អញ​បាន​រើស សំរាប់​ឲ្យ​ឈ្មោះ​អញ​សណ្ឋិត​នៅ​វិញ


ចូរ​នឹក​ចាំ​ពី​សេចក្ដី​នេះ ហើយ​សំដែង​ខ្លួន​ជា​បុរស​ចុះ ម្នាល​ពួក​សៃយ​សាសន៍​អើយ ចូរ​នឹក​ពី​សេចក្ដី​នេះ​នៅ​ក្នុង​ចិត្ត​ឯង​ឡើង​វិញ


ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​នឹង​ឲ្យ​ឯង​រាល់​គ្នា​រក​អញ​ឃើញ អញ​នឹង​ដោះ​ឯង​រាល់​គ្នា​ឲ្យ​រួច​ពី​សណ្ឋាន​ជា​ឈ្លើយ ហើយ​នឹង​ប្រមូល​ឯង​ពី​គ្រប់​ទាំង​សាសន៍ នឹង​ពី​គ្រប់​កន្លែង​ណា​ដែល​អញ​បាន​បណ្តេញ​ឯង នាំ​វិល​ត្រឡប់​មក​ឯ​កន្លែង​ដែល​អញ​បាន​ឲ្យ​គេ​ចាប់​ទៅ​ជា​ឈ្លើយ​នោះ​វិញ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ឲ្យ​ឯង​គ្រាន់​តែ​ទទួល​ព្រម​ថា ឯង​មាន​សេចក្ដី​ទុច្ចរិត​មែន​ប៉ុណ្ណេះ ដោយ​បាន​រំលង​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ហើយ​បាន​ចែក​អំពើ​គោរព​របស់​ឯង ឲ្យ​សុស‌សាយ​ទៅ​ដល់​ព្រះ​ដទៃ​ទាំង​ប៉ុន្មាន នៅ​ក្រោម​គ្រប់​ទាំង​ដើម​ឈើ​ខៀវ​ខ្ចី​ផង តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ឯង​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​អញ​សោះ


ហើយ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ថា អស់​អ្នក​ណា​ដែល​សល់​អំពី​គ្រួសារ​អាក្រក់​នេះ គឺ​ដែល​នៅ​គ្រប់​ទី​កន្លែង​ដែល​អញ​បណ្តេញ​គេ នោះ​នឹង​ស៊ូ​ស្លាប់​ជា​ជាង​រស់​នៅ។


គឺ​នឹង​រស់​នៅ​ជា​ពិត ឥត​ស្លាប់​ឡើយ ដោយ​ព្រោះ​គេ​បាន​ពិចារណា​ហើយ​បែរ​ចេញ​ពី​អំពើ​រំលង ដែល​ខ្លួន​បាន​ប្រព្រឹត្ត​នោះ


ឯ​ពួក​អ្នក​ដែល​រួច គេ​នឹង​នឹក​ចាំ​ពី​អញ​នៅ​កណ្តាល​អស់​ទាំង​សាសន៍ ដែល​គេ​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ​នោះ គឺ​នឹក​ពី​អញ ដែល​បាន​បំបាក់​ចិត្ត​កំផិត​របស់​គេ ដែល​បាន​ប្រាស​ចេញ​ពី​អញ​ទៅ ព្រម​ទាំង​ភ្នែក​គេ​ដែល​ផិត​តាម​រូប​ព្រះ​របស់​ខ្លួន​ផង នោះ​គេ​នឹង​មើល​ខ្លួន ដោយ​ខ្ពើម​ឆ្អើម ព្រោះ​អំពើ​អាក្រក់​ដែល​គេ​បាន​ប្រព្រឹត្ត ក្នុង​អស់​ទាំង​ការ​គួរ​ស្អប់​ខ្ពើម​របស់​គេ


អញ​នឹង​សាប‌ព្រោះ​គេ​នៅ​កណ្តាល​អស់​ទាំង​សាសន៍ ហើយ​គេ​នឹង​នឹក​ចាំ​ពី​អញ​នៅ​ក្នុង​ស្រុក​ឆ្ងាយ គេ​នឹង​នៅ​ជា​មួយ​នឹង​ពួក​កូន​ចៅ ហើយ​នឹង​ត្រឡប់​មក​វិញ


កាល​វា​ភ្ញាក់​ដឹង​ខ្លួន នោះ​ក៏​គិត​ថា ឪពុក​អញ​មាន​ជើង​ឈ្នួល​ប៉ុន្មានៗ សុទ្ធ​តែ​មាន​អាហារ​បរិបូរ​គ្រប់​គ្នា តែ​នៅ​ទី​នេះ អញ​ជិត​ដាច់​ពោះ​ស្លាប់​ហើយ


ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​វាយ​ឯង ឲ្យ​វង្វេង​ស្មារតី ឲ្យ​ខ្វាក់​ភ្នែក ហើយ​ឲ្យ​មាន​ចិត្ត​ឆ្ងល់​ភាំង


ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​កំចាត់‌កំចាយ​ឯង ឲ្យ​ទៅ​នៅ​ក្នុង​គ្រប់​ទាំង​សាសន៍ ពី​ចុង​ផែនដី​ម្ខាង រហូត​ដល់​ចុង​ផែនដី​ម្ខាង នៅ​ទី​នោះ​ឯង​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ​ធ្វើ​ពី​ឈើ ហើយ​នឹង​ថ្ម​ដែល​ឯង នឹង​ពួក​ឰយុកោ​ឯង​មិន​ដែល​ស្គាល់​សោះ


ព្រះ‌យេហូវ៉ា​ទ្រង់​បាន​រំលើង​គេ​ពី​ស្រុក​ចេញ ដោយ​សេចក្ដី​ខ្ញាល់ សេចក្ដី​ឃោរ‌ឃៅ ហើយ​នឹង​សេចក្ដី​ក្តៅ​ក្រហាយ​ដ៏​ជា​ខ្លាំង​របស់​ទ្រង់ ហើយ​បាន​បោះ​គេ​ចោល​ទៅ​ក្នុង​ស្រុក​១​ទៀត ដូច​ជា​មាន​សព្វ​ថ្ងៃ​នេះ


ឯ​អស់​ទាំង​សេចក្ដី​លាក់​កំបាំង នោះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា​ទេ តែ​សេចក្ដី​ដែល​បាន​បើក​សំដែង​មក​ទាំង​ប៉ុន្មាន នោះ​ស្រេច​នៅ​យើង​រាល់​គ្នា ហើយ​នឹង​កូន​ចៅ​យើង ជា​រៀង‌រាប​ដរាប​វិញ ដើម្បី​ឲ្យ​យើង​បាន​ប្រព្រឹត្ត​តាម​អស់​ទាំង​ពាក្យ​ក្នុង​ក្រឹត្យ‌វិន័យ​នេះ។


មើល នៅ​ថ្ងៃ​នេះ អញ​បាន​ដាក់​សំញែង​ជីវិត នឹង​សេចក្ដី​ល្អ​នៅ​មុខ​ឯង ព្រម​ទាំង​សេចក្ដី​ស្លាប់ នឹង​សេចក្ដី​អាក្រក់​ផង


អញ​អាង​ដល់​ស្ថាន‌សួគ៌ នឹង​ផែនដី​ឲ្យ​ធ្វើ​ជា​បន្ទាល់​ទាស់​នឹង​ឯង​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ថា អញ​បាន​ដាក់​សំញែង​ទាំង​ជីវិត នឹង​សេចក្ដី​ស្លាប់ ទាំង​ព្រះ‌ពរ នឹង​សេចក្ដី​បណ្តាសា នៅ​មុខ​ឯង​រាល់​គ្នា ដូច្នេះ ចូរ​រើស​យក​ជីវិត​ចុះ ដើម្បី​ឲ្យ​ឯង​បាន​រស់​នៅ ព្រម​ទាំង​ពូជ​ឯង​ត​រៀង​ទៅ​ផង


ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​កាត់​សេចក្ដី​ឲ្យ​រាស្ត្រ​ទ្រង់​បាន​រួច ព្រម​ទាំង​អាណិត​មេត្តា​ដល់​ពួក​បាវ​បំរើ​របស់​ទ្រង់ ក្នុង​កាល​ដែល​ទ្រង់​ទត​ឃើញ​ថា កំឡាំង​របស់​គេ​បាត់​អស់​រលីង ឥត​មាន​អ្នក​ណា​នៅ​សល់​ឡើយ ទោះ​ទាំង​ខ្ញុំ​កំដរ នឹង​អ្នក​ជា​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម