Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 9:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 នៅ​គ្រា​នោះ មនុស្ស​នឹង​រក​ចង់​បាន​សេចក្ដី​ស្លាប់ ប៉ុន្តែ​មិន​ប្រទះ​ឡើយ គេ​នឹង​ចង់​ស្លាប់ តែ​សេចក្ដី​ស្លាប់​នឹង​រត់​ចេញ​ពី​គេ​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 នៅ​គ្រានោះ មនុស្ស​នឹង​ស្វែងរក​សេចក្ដីស្លាប់ ប៉ុន្តែ​រក​មិន​ឃើញ​សោះឡើយ ពួកគេ​នឹង​ប្រាថ្នាចង់​ស្លាប់ ប៉ុន្តែ​សេចក្ដីស្លាប់​នឹង​រត់គេច​ពី​ពួកគេ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

6 នៅ​គ្រា​នោះ​ មនុស្ស​នឹង​ស្វែង​រក​សេចក្ដី​ស្លាប់​ ប៉ុន្ដែ​រក​មិន​បាន​ឡើយ​ ពួកគេ​នឹង​ចង់​ស្លាប់​ណាស់​ ប៉ុន្ដែ​សេចក្ដី​ស្លាប់​នឹង​រត់​គេច​ពី​ពួកគេ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 នៅ​គ្រា​នោះ មនុស្ស​ចង់​បាន​សេចក្ដី​ស្លាប់ ប៉ុន្តែ មិន​ប្រទះ​ឡើយ គេ​នឹង​ចង់​ស្លាប់ តែ​សេចក្ដី​ស្លាប់​នឹង​រត់​ចេញ​ពី​គេ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 នៅ​គ្រា​នោះ មនុស្ស​រក​សេចក្ដី​ស្លាប់ តែ​រក​មិន​ឃើញ គេ​ចង់​ស្លាប់​ណាស់ តែ​សេចក្ដី​ស្លាប់​រត់​ចេញ​ឆ្ងាយ​ពី​គេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

6 នៅ​គ្រា​នោះ មនុស្ស​រក​សេចក្ដី​ស្លាប់ តែ​រក​មិន​ឃើញ គេ​ចង់​ស្លាប់​ណាស់ តែ​សេចក្ដី​ស្លាប់​រត់​ចេញ​ឆ្ងាយ​ពី​គេ។

សូមមើលជំពូក ចម្លង




វិវរណៈ 9:6
9 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ទ្រង់​បង្គាប់​មក​ខ្ញុំ​ថា ចូរ​មក​ជិត​នេះ ហើយ​សំឡាប់​យើង​ទៅ ដ្បិត​ដែល​យើង​រស់​នៅ នោះ​មាន​សេចក្ដី​ទុក្ខ​គ្រប​សង្កត់​ខ្លាំង​ណាស់


ឯ​មនុស្ស​គេ នឹង​ចូល​ទៅ​ក្នុង​រអាង​ថ្ម ហើយ​ក្នុង​រូង​ដី ដើម្បី​ឲ្យ​បាន​រួច​ពី​សេចក្ដី​ស្ញែង‌ខ្លាច​នៃ​ព្រះ‌យេហូវ៉ា នឹង​ពី​សិរី‌ល្អ​នៃ​ឫទ្ធា‌នុភាព​របស់​ទ្រង់ គឺ​ក្នុង​កាល​ដែល​ទ្រង់​ក្រោក​ឡើង ដើម្បី​នឹង​អង្រួន​ផែនដី ដោយ​ឫទ្ធិ​យ៉ាង​អស្ចារ្យ


ហើយ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ថា អស់​អ្នក​ណា​ដែល​សល់​អំពី​គ្រួសារ​អាក្រក់​នេះ គឺ​ដែល​នៅ​គ្រប់​ទី​កន្លែង​ដែល​អញ​បណ្តេញ​គេ នោះ​នឹង​ស៊ូ​ស្លាប់​ជា​ជាង​រស់​នៅ។


ឯ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន​នៃ​ក្រុង​អាវេន គឺ​ជា​អំពើ​បាប​របស់​ពួក​អ៊ីស្រាអែល នោះ​នឹង​ត្រូវ​បំផ្លាញ ហើយ​មាន​បន្លា នឹង​អញ្ចាញ​ដុះ​ឡើង នៅ​លើ​អាសនា​របស់​គេ ហើយ​គេ​នឹង​និយាយ​ដល់​ភ្នំ​ធំ​ទាំង​ប៉ុន្មាន​ថា ចូរ​គ្រប​បាំង​យើង​រាល់​គ្នា​ចុះ ហើយ​ដល់​ភ្នំ​តូច​ទាំង​ប៉ុន្មាន​ថា ចូរ​ធ្លាក់​មក​លើ​យើង​ចុះ។


នៅ​គ្រា​នោះ គេ​នឹង​ចាប់​តាំង​និយាយ​ទៅ​ភ្នំ​ធំ​ថា សូម​ឲ្យ​រលំ​មក​លើ​យើង​វិញ ហើយ​ទៅ​ភ្នំ​តូច​ថា សូម​គ្រប​មក​លើ​យើង​ចុះ


គេ​អង្វរ​ទៅ​ភ្នំ ហើយ​ទៅ​ថ្ម​ថា សូម​ធ្លាក់​មក​លើ​យើង ដើម្បី​បំបាំង​យើង​ពី​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ ដែល​គង់​លើ​បល្ល័ង្ក នឹង​ពី​សេចក្ដី​ក្រោធ​របស់​កូន​ចៀម​ចេញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម