ហើយនាងប្អូនក៏បង្កើតបានកូនប្រុស១ដែរ នាងឲ្យឈ្មោះថា បេន-អាំមី គឺអ្នកនោះហើយដែលជាឪពុកនៃពួកកូនចៅអាំម៉ូនដរាបដល់សព្វថ្ងៃនេះ។
យេរេមា 49:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីពួកកូនចៅអាំម៉ូន។ ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា តើអ៊ីស្រាអែលគ្មានកូនប្រុសទេឬអី តើគ្មានអ្នកណានឹងគ្រងមរដកទេឬ ចុះហេតុអ្វីបានជាព្រះម៉ូឡុក បានគ្រងស្រុកកាឌជាមរដក ហើយពួកវានឹងអាស្រ័យនៅ ក្នុងទីក្រុងនៃស្រុកនោះដូច្នេះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពីពួកកូនចៅអាំម៉ូន។ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «តើអ៊ីស្រាអែលគ្មានកូនប្រុសទេឬ? តើគ្មានអ្នកណានឹងគ្រងមត៌កទេឬ? ចុះហេតុអ្វីបានជាព្រះម៉ូឡុក បានគ្រងស្រុកកាឌជាមត៌ក ហើយពួកវាអាស្រ័យនៅក្នុងទីក្រុងនៃស្រុកនោះដូច្នេះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នេះជាព្រះបន្ទូលស្ដីអំពីជនជាតិអាំម៉ូន។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «តើអ៊ីស្រាអែលគ្មានកូនតពូជទេឬ? ហេតុអ្វីបានជាព្រះម៉ូឡុកមកកាន់កាប់ទឹកដី កាដដូច្នេះ? ហេតុអ្វីបានប្រជាជនរបស់ព្រះម៉ូឡុក មករស់នៅក្នុងក្រុងនានានៃស្រុកកាដ? អាល់គីតាប នេះជាបន្ទូលស្ដីអំពីជនជាតិអាំម៉ូន។ អុលឡោះតាអាឡាមានបន្ទូលថា៖ «តើអ៊ីស្រអែលគ្មានកូនតពូជទេឬ? ហេតុអ្វីបានជាព្រះម៉ូឡុកមកកាន់កាប់ទឹកដី កាដដូច្នេះ? ហេតុអ្វីបានប្រជាជនរបស់ព្រះម៉ូឡុក មករស់នៅក្នុងក្រុងនានានៃស្រុកកាដ? |
ហើយនាងប្អូនក៏បង្កើតបានកូនប្រុស១ដែរ នាងឲ្យឈ្មោះថា បេន-អាំមី គឺអ្នកនោះហើយដែលជាឪពុកនៃពួកកូនចៅអាំម៉ូនដរាបដល់សព្វថ្ងៃនេះ។
ចាប់តាំងពីទន្លេយ័រដាន់ទៅខាងកើត គឺស្រុកកាឡាតទាំងអស់ ជាស្រុករបស់ពួកកាឌ់ ពួករូបេន នឹងពួកម៉ាន៉ាសេ ចាប់តាំងពីក្រុងអារ៉ូអ៊ើរដែលនៅមាត់ស្ទឹងអើណូន ជាស្រុកកាឡាត នឹងស្រុកបាសានទាំងមូល
គ្រានោះព្រះយេហូវ៉ាទ្រង់ចាត់ប្រើពួកកងសាសន៍ខាល់ដេ សាសន៍ស៊ីរី សាសន៍ម៉ូអាប់ នឹងពួកកូនចៅអាំម៉ូន ឲ្យមកទាស់នឹងទ្រង់ ដើម្បីនឹងបំផ្លាញស្រុកយូដាទៅ តាមសេចក្ដីដែលព្រះយេហូវ៉ាបានមានបន្ទូល ដោយសារពួកហោរា ជាអ្នកបំរើទ្រង់
ក្រោយនោះមក ពួកកូនចៅម៉ូអាប់ នឹងពួកកូនចៅអាំម៉ូន ព្រមទាំងពួកម៉ាអូនខ្លះ ក៏លើកគ្នាមកច្បាំងនឹងយ៉ូសាផាត
ដ្បិតពួកកូនចៅអាំម៉ូន នឹងម៉ូអាប់ គេលើកគ្នាបំផ្លាញពួកអ្នកនៅស្រុកភ្នំសៀរអស់រលីងទៅ រួចកាលគេបានបំផ្លាញពួកនោះអស់ហើយ នោះក៏ព្រួតគ្នាបំផ្លាញដល់គ្នាទៅវិញទៅមកទៀត។
តែកាលសានបាឡាត ជាអ្នកស្រុកហូរ៉ូណែម នឹងថូប៊ីយ៉ា សាសន៍អាំម៉ូន ជាជំនិតលោក ហើយកេសែម ជាសាសន៍អារ៉ាប់ បានឮ នោះគេក៏សើចចំអក ហើយមើលងាយដល់យើងថា តើឯងរាល់គ្នាធ្វើអ្វីនេះ តើគិតបះបោរនឹងស្តេចឬអី
កាលសានបាឡាត នឹងថូប៊ីយ៉ា ព្រមទាំងពួកអារ៉ាប់ នឹងពួកអាំម៉ូន ហើយពួកអាសដូឌបានឮថាការជួសជុលកំផែងក្រុងយេរូសាឡិមចេះតែបានចំរើនឡើង ហើយថាកន្លែងបាក់បែកបានចាប់តាំងបិតភ្ជិតទៅវិញ នោះគេក៏មានសេចក្ដីក្រោធជាខ្លាំង
សាសន៍កេបាល សាសន៍អាំម៉ូន សាសន៍អាម៉ាលេក សាសន៍ភីលីស្ទីន ព្រមទាំងពួកអ្នកនៅស្រុកទីរ៉ុសផង
ឱខ្មាំងសត្រូវអើយ ការហិនវិនាសបានផុតទៅជានិច្ច ឯទីក្រុងទាំងប៉ុន្មានដែលឯងបានបំផ្លាញ នោះទាំងសេចក្ដីនឹកចាំពីគេបានបាត់ឈឹងទៅដែរ
ព្រះយេហូវ៉ា ទ្រង់មានបន្ទូល ទាស់នឹងអស់អ្នកជិតខាងដ៏អាក្រក់របស់ខ្ញុំថា ឯពួកអ្នកដែលពាល់ប៉ះដល់មរដកដែលអញបានចែកដល់ពួកអ៊ីស្រាអែល ជារាស្ត្ររបស់អញឲ្យគ្រងបាន នោះមើល អញនឹងដករំលើងគេចេញពីស្រុកទៅ ហើយនឹងដករំលើងពួកវង្សយូដាចេញពីកណ្តាលគេដែរ
នោះមើល អញនឹងចាត់ទៅនាំយកអស់ទាំងពួកគ្រួនៅស្រុកខាងជើង នឹងនេប៊ូក្នេសា ស្តេចបាប៊ីឡូន ជាអ្នកបំរើរបស់អញមក ព្រះយេហូវ៉ា ទ្រង់មានបន្ទូលថា អញនឹងនាំគេមកទាស់នឹងស្រុកនេះ នឹងពួកអ្នកនៅក្នុងស្រុក ហើយទាស់នឹងសាសន៍ទាំងប៉ុន្មាននៅជុំវិញផង អញនឹងបំផ្លាញពួកស្រុកនេះអស់រលីង ព្រមទាំងធ្វើឲ្យទៅជាទីស្រឡាំងកាំង ជាទីដែលគេធ្វើស៊ីសស៊ូសឲ្យ ហើយជាទីខូចបង់នៅអស់កល្បជានិច្ច
លំដាប់នោះ ត្រូវផ្ញើទៅថ្វាយដល់ស្តេចសាសន៍អេដំម ស្តេចសាសន៍ម៉ូអាប់ ស្តេចពួកកូនចៅអាំម៉ូន ស្តេចក្រុងទីរ៉ុស នឹងស្តេចក្រុងស៊ីដូន ដោយដៃពួកទូតដែលមកដល់ក្រុងយេរូសាឡិម ដើម្បីគាល់សេដេគា ជាស្តេចយូដា
ពីស្រុកម៉ូអាប់។ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះថា វេទនាដល់ក្រុងនេបូរពីព្រោះត្រូវបំផ្លាញហើយ ក្រុងគារយ៉ាថែមក៏ត្រូវខ្មាស គឺត្រូវគេចាប់យកបាន ក្រុងមីសកាបត្រូវខ្មាសដែរ ហើយត្រូវខូចបង់
ពីក្រុងដាម៉ាស។ ឯក្រុងហាម៉ាត នឹងក្រុងអើផាឌ គេត្រូវខ្មាសជ្រប់មុខហើយ ពីព្រោះគេបានឮដំណឹងអាក្រក់ ហើយចិត្តគេរលាយទៅ សេចក្ដីទុក្ខព្រួយរបស់គេដូចជាសមុទ្រដែលកំរើកឡើង នឹងឲ្យស្ងប់វិញមិនបាន
ពីពួកកេដារ នឹងពីនគរទាំងប៉ុន្មានដែលនៅស្រុកហាសោរ ដែលនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន បានវាយ។ ព្រះយេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះ ចូរក្រោកឡើង ឡើងទៅឯពួកកេដារ ហើយបំផ្លាញពួកកូនស្រុកនៅខាងកើតចុះ
ពីសាសន៍អេដំម។ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលដូច្នេះថា តើគ្មានប្រាជ្ញានៅក្នុងក្រុងថេម៉ានទៀតទេឬ តើសេចក្ដីប្រឹក្សាបានសូន្យបាត់ពីពួកមនុស្សឆ្លៀវឆ្លាតឬអី តើប្រាជ្ញារបស់គេបានរលាយបាត់ទៅឬ
ឯឯង ឱចៅហ្វាយដ៏សៅហ្មង ហើយកំណាច របស់អ៊ីស្រាអែល ដែលថ្ងៃឯងបានមកដល់ ក្នុងគ្រានៃអំពើទុច្ចរិតនៅចុងបំផុតអើយ
នឹងពួកអ្នកដែលឡើងទៅលើដំបូលផ្ទះ ដើម្បីថ្វាយបង្គំដល់ពលបរិវារនៅលើមេឃ ហើយពួកអ្នកដែលថ្វាយបង្គំ គឺដែលស្បថដល់ទាំងព្រះយេហូវ៉ា នឹងដល់ព្រះម៉ូឡុកផង
ឯពូជដំណនៃពួកកូនចៅកាឌ់ តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះគេរៀងខ្លួន ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាមនុស្សដែលអាចនឹងចេញទៅច្បាំងបានគ្រប់ៗគ្នា
ដូច្នេះកាលណាមកដល់ទល់មុខនឹងពួកកូនចៅអាំម៉ូន នោះកុំឲ្យធ្វើទុក្ខគេឡើយ ក៏កុំឲ្យតតាំងនឹងគេដែរ អញមិនឲ្យស្រុកនៃពួកកូនចៅអាំម៉ូនដល់ឯងទុកជាកេរ្តិ៍អាករទេ ដ្បិតអញបានឲ្យស្រុកនោះទុកជាកេរអាករដល់ពួកកូនចៅឡុតហើយ
សាសន៍អាំម៉ូន ឬសាសន៍ម៉ូអាប់ មិនត្រូវចូលទៅក្នុងពួកជំនុំនៃព្រះយេហូវ៉ាឡើយ ព្រមទាំងកូនចៅគេរហូតដល់១០ដំណផង
ពីព្រោះកាលឯងរាល់គ្នាចេញពីស្រុកអេស៊ីព្ទមក នោះគេមិនបានយកអាហារ នឹងទឹកមកទទួលឯងតាមផ្លូវទេ ហើយគេបានជួលបាឡាម ជាកូនបេអ៊រ មកពីពេថោរ នៅស្រុកអើរ៉ាម-ន៉ាហារេម ដើម្បីនឹងដាក់បណ្តាសាដល់ឯង